ប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍អភិវឌ្ឍន៍មានជ័យ ចំនួន 16 គ្រួសារ មានការព្រួយបារម្ភ ពីការបាត់បង់ ទីលំនៅ និងមុខរបរ ដោយសារមានក្រុមហ៊ុន ចិន បូ អៅ កំពុងចែចូវ ជាមួយអាជ្ញាធរនិង អ្នកច្បាប់ ក្នុងការពង្រីកផ្លូវ អោយធំ សំរាប់ងាយស្រួលលក់ ផ្ទះល្វែង និង ខុនដូរ របស់គេ
បន្ទាប់ពីមាន ពាក្យចរាមអារាម ពីមាត់មួយ ទៅមាត់ ថា ក្រុមហ៊ុន បូ អៅ ដែលជាក្រុមហ៊ុន សាងសង់ផ្ទះល្វែងលក់ និង ខុនដូរលក់ បានបោះពាក្យថានឹងធ្វើតាមច្បាប់ ប្រសិនបើប្រជាជន មិនព្រមប្រគល់ដី មកអោយគេ ពង្រីកផ្លូវនោះទេ ។ ក្តីកង្វល់នេះ បានលេចចេញ ជារូបរៀង ដោយ ខាងក្រុមហ៊ុន ដោយមានអាជ្ញាធរភូមិផង បានកោះហៅប្រជាពលរដ្ឋ ដែលបានរស់នៅក្នុងគំរោងអភិវឌ្ឍន៍ របស់គេ មកជួបប្រជុំគ្នា ដើម្បិស្ទាបស្ទង់មតិ យោបល់ ពីសំណាក់ប្រជាជន និង តំណាងក្រុមហ៊ុន ។បន្ទាប់ពីមានកិច្ចប្រជុំតាំងពីថ្ងៃទី 11 ខែមេសា កន្លងមកនេះ គឺខាងតំណាងក្រុមហ៊ុន មិនទាន់បានផ្តល់ដំណឹង ពីគំរោងអភិវឌ្ឍន៏ ឬ ក៏ កិច្ចសំណងណាមួយដល់ប្រជាជននៅឡើយនោះទេ។ យោងតាមសំដីប្រជាជនបានអោយដឹងថា ដីរបស់គាត់ គឺជាដីមុខផ្ទះរបស់គាត់ ដែលហៅថា ជាជើងទេរ ដីរបស់សហគមន៏ ។ហើយវាមិនបាន ប៉ះពាល់ដល់ដីរបស់ក្រុមហ៊ុននោះទេ គឺក្រុមហ៊ុន មានរបងត្រឹមត្រូវ រឺដី ប្រជាជន នៅម្ខាង គឺប្រជាជនមិនបានរំលោភ ចូលដីរបស់ក្រុមហ៊ុននោះទេ ហេតុអ្វីក្រុមហ៊ុន ចង់ដេញពួកគាត់ចេញ ។ ដោយសំអាងថា ជាដីសាធារណៈ ទៅវិញ ។
———————–សំភាសប្រជាជន——————–
ប្រជាជនបានលើកឡើងថា ក្រុមហ៊ុន បូ អៅ ដើម្បីចង់ពង្រីកផ្លូវ អោយធំ និង សំរាប់លក់ ខុនដូរ ផ្ទះល្វែង របស់ខ្លួន អោយបានក្នុងតំលៃខ្ពស់ ក៏មានគំនិតមិនល្អ ចង់ប្លន់ដីប្រជាជន តាមរយៈអំណាចច្បាប់ ឬ តាមរយៈទឹកលុយ ទិញក្រុមអាជ្ញាធរ អោយចូលដៃជាមួយ ក្នុងផែនការអភិវឌ្ឍន៍អ្នកមាន សំលាប់អ្នកក្រ តាមនិតិវិធីច្បាប់ ។ ប្រជាជនថា ក្រុមហ៊ុន បូ អៅ នេះ ទំនង មិនមានច្បាប់ទំលាប់ត្រឹមត្រូវនោះទេ ដែលជាការសំណូមពរ គឺសុំដល់ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងដែនដី នគរូនីយ៍កម្មនិងសំណង់ មេត្តាពិនិត្យមើល ក្រុមហ៊ុនខាងលើនេះផង ។សូមបញ្ជាក់ថា សហគមន៏អភិវឌ្ឍន៍មានជ័យ ស្ថិតក្នុងភូមិ ដំណាក់ធំ 2 សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ប្រជាជន ជាង100គ្រួសារ ដែលសុទ្ធជាគ្រួសារក្រីក្រ បានមកទទួលដី 1 ឡូ ម្នាក់លើផ្ទីដី 1ហិកតា សំរាប់ជាដោះដូរ ពីសាលាជ័យជំនះ និង តុលាការយោធា ក្នុងគោលនយោបាយ របស់រាជរដ្ឋាភិបាល តាមរយៈសាលាក្រុង ដែលកាលនោះ មានឯកឧត្តម ជា សុផារ៉ា ជាអភិបាល និង នៅឆ្នាំ 2000 សម្តេច តេជោ បានអញ្ជើញមកសម្ភោធ ជាផ្លូវការ ថា សហគមន៏មួយនេះ ជាបងគេ ជាគំរូគេ សំរាប់បង្កើតសហគមន៏ដ៏ទៃទៀត ។