PNTV
ប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពិបាកចិត្តចំពោះការដាក់ប្រព័ន្ធលូខ្វះបច្ចេកទេសនៅតាមបណ្តាមុខលំនៅដ្ឋានរបស់ពួកគាត់ធ្វើឲ្យទឹកស្អុយហូរចេញមកក្រៅវិញ។
ប្រជាពលរដ្ឋលើកឡើងថាពួកគាត់មានការងឿយឆ្ងល់ថាហេតុអីពីផ្លូវទំនប់កប់ស្រូវបត់ចូលមកដល់ផ្សារសាមគ្គីមិនព្រមដាក់លូឲ្យគ្រប់បណ្តែតបណ្តោយឲ្យទឹកស្អុយហៀរហូរចេញមកក្រៅបែបនេះ។
រៀងរាល់ថ្ងៃបងប្អូនប្រជាពលរដ្ឋធ្វើដំណើរព្រមទាំងកម្មករ កម្មកានីរោងចក្រពួកគាត់ដើរចេញពីកន្លែងធ្វើការមានការលំបាកណាស់ដោយដើរឆ្លងកាត់ទឹកស្អុយហើយបើមិនប្រយ័ត្នទេអាចនឹងជះទឹកស្អុយនឹងបង្កគ្រោះថ្នាក់ថែមទៀតដោយសាររថយន្តធុនធំៗបើកឆ្លងកាត់។
ប្រជាពលរដ្ឋបញ្ជាក់បន្ថែមទៀតថាការដាក់ប្រព័ន្ធលូនៅក្នុងភូមិរបស់ពួកគាត់ធ្លាប់ដាក់១លើករួចមកហើយ ចំពោះ១លើកនេះទៀតគឺតម្រូវបង់ប្រាក់ចំនួន៥០ដុល្លាក្នុង១កង់លូ។