ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

គយច្រកទ្វារអន្តរជាតិប៉ោយប៉ែតល្បីពុករលួយ

ព្រះនរាយណ៍ PNTV:
ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ល្បីល្បាញរឿងទំនិញគេចពន្ធ

ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាច្រកសំខាន់ ដែលមន្រ្តី គយ ហៅថា ជាប៉ុស្តិ៍ខ្លាញ់លេខ1 ក្នុងការរួមគ្នាប្រព្រឹត្តិអំពើពុករលួយ ។ ទំនិញជាច្រើន ត្រូវបាននាំចូលពីប្រទេសថៃ ដោយមិនមានការបង់ពន្ធត្រឹមត្រូវ ពិសេសគេបានឃើញផ្ទាល់ភ្នែក នៅប្រភេទរថយន្ត ទំនើបៗ ដែលជារថយន្តថ្មីសុទ្ធសាធ ត្រូវបានឈ្មួញវ៉ែ អោយកំពិតទ្វារ ឬ គូថក្រោយ ហើយឈ្មួញដែលមានការយល់ព្រមពីមន្រ្តីគយ នៅទីនោះ បានចុះក្នុងបញ្ជី ជារថយន្ត ចាស់ៗ ទៅវិញ ។ អ្វីដែលពុករលួយឃើញនឹងភ្នែក ទាំងកណ្តាលថ្ងៃនោះ គឺ មានក្រុមមន្រ្តីគយ ស្លាក់ពាក់ស៊ីវិល ឬ ហៅថា ជាចៃ គយ បានធ្វើសកម្មភាពយ៉ាងចំហរ ក្នុងការបណ្តែតបណ្តោយ អោយមានការគេចពន្ធយ៉ាងសន្ធឹកសន្ធាប់តាមរយៈដឹកទំនិញពីប្រទេសថៃ តាមរទេះ ។នៅក្នុងរទេះ ដែលមានបង្កប់នូវទំនិញ មួយចំនួន ក្រៅពីផ្លែឈើ ដោយមន្រ្តីគយ មិនបានត្រួតពិនិត្យ អោយបាន ត្រឹមត្រូវនោះទេ គឺទាំងមេ និង កូន គយ បានទទួលប្រាក់ប្រចាំខែ ពីថៃកែ នានា អស់ហើយ ។ ទាំងនេះជារបាយការណ៏ ត្រួសៗ ដែលក្រុមមន្រ្តីគយ នៅទីនោះ បាននាំគ្នាប្រព្រឹត្តអំពើពុករលួយ នាំគ្នាលួចថវិកាជាតិ ហើយនាំគ្នា ធ្វើមាន ធ្វើ បាន ពិសេសតំណែង មេគយនៅច្រកនេះ ត្រូវបានគេដឹងថា មានតំលៃ 30ម៉ឺនដុល្លាបង់ជូនទៅថ្នាក់លើ ។ការិយាល័យយេីងរង់ចាំការបកស្រាយណាមួយពាក់ព័ន្ធនឹងច្រកមួយនេះ ។

2017-04-25 11.55.38

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com