ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឡានដឹកដីរបស់លោកឧកញ៉ាម៉ៅ សុផល សុទ្ធទំងន់យក្សរាប់ឆ្នាំមកនេះបានបំផ្លាញស្ពាននិងផ្លូវថ្នល់

ឧកញ៉ា ម៉ៅ សុផល អាងខ្នងចៅហ្វយខេត្តកណ្តលនិង លោក ហ៊ីងប៊ុនហេង ដឹកដីបំផ្លាញស្ពាន និង ផ្លូវ របស់ជាតិ

ជាច្រេីនឆ្នាំមកនេះក្រុមឈ្មួញជីកដី លក់យ៉ាងណាធិបតេយ្យ ចេញពី ខាងលិចក្រុមហ៊ុនទឹកស្អាត ស្ថិតក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សុទ្ធតែប្រភេទ​ ឡានយីឌុប ផ្លូវប្រាំ ដឹកសំរុកយកទៅលក់នៅ ក្រុងតាខ្មៅ និង រាជធានីភ្នំពេញ ។ ឡានដឹកដីរបស់ក្រុម ឧកញ៉ា ម៉ៅ សុផល មានទំងន់ 40 ទៅ 50 តោន រាប់សិបគ្រឿង បានបន្តកន្ទុយគ្នា អង្រួន ផ្លូវជាតិលេខ 2
ផ្លូវព្រែកហូរ ផ្លូវចំការដូវ និង ស្ពាន ធំ​ តូច ជាច្រេីន បានរងការខូចខាត និងមានស្ពានខ្លះ ប្រកាសអាសន្ន​ ថានឹងបាក់ស្រុត ព្រោះវា រៀងត្រេតទ្រោតហេីយ ។ ជាជាក់ស្តែងផ្លូវបេតុង ចំការដូង ដោយចេញពីរង្វង់មូលគួរស្រូវ ចាក់មកច្រមុះជ្រូកស្ទឹងមានជ័យ រាជធានីភ្នំពេញ មានប្រវែងជាង 10 គីឡូ ដែលទេីបស្ថាបនា មិនទាន់រួចរាល់ស្រួលបួលផងនោះ ត្រូវបានប្រេះស្រាំ និង ខូចធ្លុះ ហេីយបានប៉ះអ៊ុត ឡេីងវិញ ដោយអន្លេីរៗ ជាច្រេីនកន្លែង ហេីយ ។ ប្រជាពលរដ្ឋបាននិយាយថា សូម្បីស្ពាន ព្រែកជ្រៅ ដែលជាចំណងដៃ​របស់សម្តេចតេជោ​ហ៊ុនសែន ក៏ ឡេីងរំញ័រ ផងដែរខណៈដែលឡានដឹកដី ធន់យក្ស របស់លោក ឧកញ៉ា ម៉ៅ សុផល មកដល់លេីស្ពាននេះ​។តេីវាសមទេ​ នៅពេលដែលរាជរដ្ឋា ភិបាល បានខិតខំកសាង ហេដ្ឋារចានសម្ព័ន្ធ មានស្ពាន ផ្លូវ ជាដេីម​ ដេីម្បីបំរេីផលប្រយោជន៏ បងប្អូនប្រជាពលេដ្ឋ ក្នុងការធ្វេីចរាចរណ៏ ទៅមក មិនបានមួយឆ្នាំផង ត្រូវនឹងជួសជុលឡេីងវិញ ក្រោមឥទ្ធិពល ពួកឈ្មួញទុច្ចរិត ឃុបឃិតជាមួយមន្រ្តី ពុករលួយអាងខ្នង អាងអ្នកធំ
បានដឹកលេីសទំងន់ ក្នុងការបំរេីផលប្រយោជន៏ខ្លួន 2 -3 នាក់ ធ្វេីអោយបាក់ស្ពាន ខូចផ្លូវ របស់រាជរដ្ឋា ភិបាល តេីនរណា ជាអ្នកទទួលខុសត្រូវ ។ លេីករណីនេះ សម្តេច តេជោ​ ហ៊ុន សែន ក៏បាននិពន្ធ ចំរៀងមួយបទ ក្រោមចំណងថា ទំនួញផ្លូវលំ ដេីម្បីសុំអង្វរកុំថៅកែ ដឹកលេីសទំងន់ ពិសេសជាក់ស្តែង
លោក ឧកញ៉ា ម៉ៅ សុផល នេះតែម្តង ។
សូមបញ្ជាក់ថា រណ្តៅដីលោក ឧកញ៉ា ម៉ៅ សុផល ដែលបានជីករាប់ឆ្នាំ មកនេះ មានជំរៅ ជិត 30 ម៉ែត្រ និង មានទំហំដី 7 ហិកតា គឺគ្មានមន្រ្តីពាក់ព័ន្ធហ៊ានក្អក នោះទេ ។
យោងតាមមេការ របស់លោកឧកញ៉ាម៉ៅ សុផល បាននិយាយថា ការជីករណ្តៅនេះ ក្នុងគោលបំណង ដេីម្បី ស្តុកទឹក ចំរុះធ្វេីទឹកស្អាត ។
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋ​​បាននិយាយថា លោកឧកញ៉ា ម៉ៅ សុផល មានខ្នងបង្អែក នៅពីក្រោយ យ៉ាងរឹងមាំ មានដូចជា ចៅហ្វាយ ខេត្តកណ្តាល និង លោក ហ៊ីង ប៊ុនហៀង ជាដេីមចឹងបានថ្នាក់មន្រ្តី ឧត្តមមន្រ្តីមិនហ៊ានប៉ះ ទុកអោយ លោកឧកញ៉ា រូបនេះ បំផ្លាញថវិកាជាតិ ដោយគ្មានស្រណោះ ។

 

IMG-20170501-WA0029

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com