ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រមុខ​រាជរដ្ឋាភិបាល បាន​បញ្ជាក់​ដោយ​ធានា​ថា នឹង​ពុំ​មាន​ពលរដ្ឋ​ណា​ម្នាក់ ត្រូវ​ជាប់ពន្ធនាគារ​ដោយសារ តែ​ការបញ្ចេញមតិ​នោះឡើយ​

សម្ដេច​តេជោ សែន បាន​លើកឡើង​នៅក្នុង​សារ​មួយ​ដែល​សំដៅ​ជា​សំខាន់​ទៅកាន់ ក្រុម​អ្នកសារព័ត៌មាន និង​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ថា ដោយ​មើលឃើញ​ពី​ភាពចាំបាច់ និង​សារសំខាន់ នៃ​ការបញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន រាជរដ្ឋាភិបាល​បានសម្រេច​លុបចោល​ទោស​ជាប់ពន្ធនាគារ នៃ​បទ​បរិ​ការ​កេរ្តិ៍​ចេញពី​ក្រមព្រហ្មទណ្ឌ និង​បាន​ធានាថា មិន​មាន​ពលរដ្ឋ​ណា​ម្នាក់ ត្រូវ​ជាប់ពន្ធនាគារ​ដោយសារ​ការបញ្ចេញមតិ​ឡើយ​។​

​ដោយសារតែ​ការ​ផ្ដល់​នូវ​សេរី​ភាពទូលំទូលាយ ខាង​បញ្ចេញមតិ និង​សារព័ត៌មាន​នេះ បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី​ថា រហូតមកដល់​ពេលនេះ មាន​មាន​អង្គរ​ភាព​សារព័ត៌មាន​ជាតិ និង​អង្គភាព​សារព័ត៌មាន​បរទេស ទាំង​មាន​និន្នាការ​គាំទ្រ​បក្ស​ប្រឆាំង ក៏ដូចជា​សារព័ត៌មាន​ដែល​គាំទ្រ​រាជរដ្ឋាភិបាល​ដែល​កំពុង​ធ្វើ​ការផ្សព្វផ្សាយ នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​៥៣០​អង្គភាព ក្នុងនោះ​មាន​កាសែត​ផ្សាយ​ជា​ភាសាបរទេស​ចំនួន​៤៣​អង្គភាព ទស្សនាវដ្ដី​៣០៦​អង្គភាព ព្រឹត្តិបត្រ​៤២​អង្គភាព ការិយាល័យ​តំណាង​ភ្នាក់ងារ​សារព័ត៌មាន​បរទេស និង​ការិយាល័យ​តំណាង​វិទ្យុ​-​ទូរទស្សន៍​បរទេស​ប្រចាំ​អចិន្ត្រៃនៅ​កម្ពុជា មាន​ចំនួន​២១​អង្គភាព សា្ថ​នី​យ​វិទ្យុ​ចំនួន​២២១ ស្ថានីយ​ទូរទស្សន៍​ចំនួន​២២ និង​ទូរទស្សន៍​ផ្សាយ​បន្ត​មាន​ចំនួន​១១២​ស្ថានីយ ស្ថានីយទូរទស្សន៍​ផ្កាយរណប​តេ​ជោធី​វីមាន​១​ស្ថានីយ ទូរទស្សន៍​ឌីជីថល (Pay-TV) មាន​៤​ស្ថានីយ និង​ទូរទស្សន៍​អន​ឡាញ​មាន​ចំនួន​៥៨​អង្គភាព កំពុង​ដំណើរការ​ធ្វើ​អាជីវកម្ម នៅ​កម្ពុជា​។​

​ថែម​លើ​នេះ​ដើម្បី​សម្រួល​ការងារ​ដល់​អ្នក​សារព័ត៌មាន និង​ផ្ដល់ឲ្យ​ពលរដ្ឋ​ទទួលបាន​ព័ត៌មា​នទូ​លំ​ទូលាយ សម្ដេច​ក៏​បាន​អះអាង​ផងដែរ​ថា រាជរដ្ឋាភិបាល​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​ព័ត៌មាន សហការ​ជាមួយ​ការិយាល័យ​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ នៅ​កម្ពុជា អង្គការ​យូណេស្កូ អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ដៃគូរ​ពាក់ព័ន្ធ​នានា រៀបចំ​សេចក្ដីព្រាងច្បាប់ ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ឲ្យបាន​រួចរាល់​នៅ​ក្នុង​នីតិកា​ល​ទី​៥ នៃ​រដ្ឋសភា ដើម្បី​ធានា​ការផ្ដល់ជូន​ប្រជាពលរដ្ឋ​ក្នុង​ការទទួលបាន​ព័ត៌មាន​ពី​ស្ថាប័នរដ្ឋ​ជា​អតិបរមា ដែល​ជា​កត្តា​ជម្រុញ​ឲ្យ​ការអនុវត្ត​ប្រជាធិបតេ​យ្យ​នីយកម្ម​សង្គម​កម្ពុជា របស់​រាជរដ្ឋាភិបាល​ទទួលបាន​ជោគជ័យ ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​ព្រមទាំង​ដៃគូរ​ពាក់ព័ន្ធ​ផ្សេងទៀត ៕

 

pm20170503 (1) pm20170503 (2) pm20170503 (3)  pm20170503 (5)

pm20170503 (4)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com