ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អាជ្ញាធរឃុំគគីរធំដោះស្រាយសម្របសម្រួលរឿងពលរដ្ធសំណូមពរ4ចំណុចពីម្ចាស់អគ្គីសនីឯកជន…..

(កណ្តាល) នាព្រឹកថ្ងៃទី7 ខែកក្កដា ឆ្នាំ2020 អាជ្ញាធរឃុំគគីរធំ រួមមានលោក អៀម សម្បត្តិជំទប់ទី1 អស់លោក លោកស្រីក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ធបាលឃុំ មេភូមិ អនុភូមិទូទាំងឃុំ បានបើកអង្គប្រជុំ ដើម្បីរកសម្របសម្រួលរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ធនៅក្នុងមូលដ្ធាន ដែលបានសំណូមពរពាក់ព័ន្ធរឿងអគ្គីសនីចំនួន4ចំណុច។កិច្ចប្រជុំសម្របសម្រួលរកដំណោះស្រាយនេះក៍មានការអញ្ជើញចូលរួមពីលោក ឈុន លី អ្នកគ្រប់គ្រងអគ្គីសនីឯកជនឃុំ និងតំណាងប្រជាពលរដ្ធក្នុងភូមិរាំងដេកចំនួន12នាក់ផងដែរ។ក្នុងអង្គប្រជុំនោះអាជ្ញាធរក៍បានណែនាំអោយអ្នកចូលរួមរក្សារបៀបរៀបរយប្រកបដោយភាពស្ងៀមស្ងាត់ និងបានផ្តល់សិទ្ធអោយប្រជាពលរដ្ធឡើងបញ្ចេញមតិកង្វល់ម្នាក់ម្តងៗ។ សំណូមពរកង្វល់របស់បងប្អូនប្រជាពលរដ្ធដែលបានលើកឡើងនោះមាន4ចំណុចគឺ÷ -ទី1.បញ្ហាគីឡូវ៉ាត់ភ្លើងចេះតែឡើងគីឡូជារៀងរាល់ខែរហូត ខណៈដែលឧបករណ៍ប្រើប្រាស់ចរន្តអគ្គីសនីពួកគាត់មិនបានថែមឡើយ មានតែថយ ដូចជាម៉ាទ័របូមទឹកដាក់ស្រះត្រី អំពូល តែលក់ត្រីអស់ គឺផ្អាកលែងប្រើអគ្គីសនីហើយ ដូច្នេះទាមទារអោយខាងមន្ត្រីជំនាញចុះមកពិនិត្យមើល<<ឌីសង់ទ័រ>>ភ្លើងផង -ទី2.រាជរដ្ធាភិបាលបានប្រកាសថា ស្របពេលដែលប្រទេសជាតិកំពុងតែរីករាលដាលនូវជំងឺកូវីដ-19នេះ តាមបណ្តាអគ្គីសនីខ្នាតធំ ខ្នាតតូចត្រូវតែបញ្ចុះតម្លៃ25%(ម្ភៃប្រាំភាគរយ) តែអ្នកគ្រប់គ្រងអគ្គីសនីឯកជនក្នុងឃុំគគីរធំនេះ មិនបានអនុវត្តតាមនោះទេ បើទោះបីបញ្ចុះក៍មិនដល់25%ដែរ -ទី3.អ្នកគ្រប់គ្រងភ្លើងប្រើសិទ្ធផ្តាច់ការ បើប្រជាពលរដ្ធទិសខ្សែឫឌីសង់ទ័រ ពីកន្លែងផ្សេង គឺគាត់មិនតភ្ជាប់អគ្គីសនីអោយប្រើទេ លុះត្រាតែទិញរបស់គាត់(ម្ចាស់ភ្លើង)ដែលមានតម្លៃខ្ពស់ ទើបគេមកដាក់អោយប្រើ ដោយទារសេវាថ្លៃទៀតផង -ទី4.បញ្ហារឿងម្ចាស់អគ្គីសនីចាក់សោកាប៊ីនភ្លើងតាមមុខផ្ទះជាប់ ធ្វើអោយប្រជាពលរដ្ធមានការព្រួយបារម្មណ៍ជាខ្លាំងនូវការឆ្លងចរន្តអគ្គីសនីផ្ទុះស្សេខ្សែភ្លើងបង្កគ្រោះអគ្គីភ័យឫឆក់មនុស្សដោយយថាហេតុ។ ចំពោះសំណូមពរកង្វល់របស់បងប្អូនប្រជាពលរដ្ធទាំង4ចំណុចខាងលើ លោក អៀម សម្បត្តិ ជំទប់ទី1 ក៍បានទទួលយកកត់ត្រាទុក រួចអោយលោក ឈុន លី ម្ចាស់អ្នកគ្រប់គ្រងភ្លើងអគ្គីសនីឯកជន ឃុំគគីរធំ ឆ្លើយតបសំណួរទី1ថា គាត់ទទួលស្គាល់ចំពោះគឺឡូភ្លើងឡើងចុះបន្តិចបន្តួចនោះ វាទូទាំងប្រទេសហើយ ដោយសារខែខ្លះលើសចំនួនថ្ងៃ ណាមួយជួនកាលវាបណ្តាលមកពីខ្សែដែលបងប្អូនតចូលផ្ទះខុសស្តង់ដាក៍មាន តែក្នុងនាមអ្នកគ្រប់គ្រងភ្លើងនិងពិនិត្យមើលឡើងវិញមិនអោយមានដូច្នេះទៀតឡើយ។ សំណួរទី2.ញ្ហារាជរដ្ធាភិបាលអោយបញ្ចុះតម្លៃភ្លើង25%ក្នុង ដំណាក់កាលជំងឺកូវី-ដ19ខាងអគ្គីសនីលោកក៍ពុំបានដឹងដែរ ព្រោះពុំមានសេចក្តីជូនដំណឹងដល់លោក ទើបតែពលរដ្ធនិយាយក៍ផ្ញាក់ផ្អើលទៅ ហើយគាត់នឹងសួរទៅខាងអាជ្ញាធរអគ្គីសនីសិន។ សំណួរទី3.រឿងដែលថាអគ្គីសនីលោកផ្តាច់ការថា បើមិនទិសខ្សែឫឌីសង់ទ័រខុសកន្លែងលោក លោកមិនមកតភ្ជាប់អោយនិងលក់តម្លៃថ្លៃនោះវាមិនពិតទេ បើមានដូច្នេះមែនសូមអោយពួកគាត់កត់ឈ្មោះយកមករូបលោកជាអ្នកទទួលខុសត្រូវ គ្រាន់តែបើខ្សែត្រូវស្តង់ដា និងឌីសង់ទ័រមានការទទួលស្គាល់ពី(EDC)ទើបលោកដាក់ជូន តម្លសេវ៉ាទឹកតែក៍មិនថ្លៃនោះដែរ។ សំណួរទី4.ការចាក់សោបិទការប៊ីនភ្លើងគឺការពារពេលបងប្អូនបើករួចអត់បិទអោយជិតវិញ ខ្លាចចូលទឹកភ្លៀង ឥឡូវលោកសន្យាលែងចាក់សោហើយ រីឯការដាក់បង្គោលភ្លើងបន្តនោះ លោក ឈុន លី ថាអត់មានផ្ទះពលរដ្ធរស់នៅនោះទេ ខ្លាចអត់មានអ្នកប្រើប្រាស់ ព្រោះផ្លូវចុះទៅបឹង ឥឡូវបើបងប្អូនពលរដ្ធថាមានអ្នកធ្វើអាជីវកម្មចិញ្ចឹមត្រីច្រើននោះ សូមជួយស្រង់ឈ្មោះអ្នកដែលចង់ប្រើភ្លើងយកមកអោយរូបលោកនឹងដាក់ជូនភ្លាមតាមសំណូមពរបងប្អូន។ទាំង4ចំណុចនេះពលរដ្ធទទួលយក3ចំណុច នៅសល់1ចំណុចដែលពលរដ្ធ ស្នើសុំអោយមានមន្ត្រីជំនាញចុះមកពិនិត្យមើល<<ឌីសង់ទ័រ>>ម្ចាស់អគ្គីសនីឯកជនឃុំគគីរធំ អាជ្ញាធរនឹងធ្វើសំណើរទៅស្រុកសូមអោយមន្ត្រីជំនាញរ៉ែនិងថាមពលចុះមកពិនិត្យមើលឆាប់ៗនេះហើយ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com