ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សូមអភិបាលខេត្តកណ្តាល លោក គង់ សោភណ្ឌ មេត្តារហ័សរហួនពិនិត្យមើល ការដោះដូរត្រពាំងរដ្ឋ នៅឃុំសំរោងធំ ស្រុកកៀនស្វាយ ព្រោះលេចចេញនូវភាពមិនប្រក្រតី ជាច្រើន។

ខេត្តកណ្តាល : ការដោះដូរត្រពាំងកំប្លោកវិលសាធារណ:របស់រដ្ធ មួយកន្លែង នៅត្រង់ចំណុចខាងលិចជាប់ថ្នល់ជាតិលេខ១ ក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានធ្វើអោយប្រជាជន និង មន្រ្តីរាជការ បើកភ្នែកធំៗ នៅពេលដែលអាជ្ញាធរឃុំ និង ស្រុកគៀនស្វាយ បានសំរេចដោះដូរទៅអោយឈ្មួញ ដោយដូរមកវិញនូវផ្លូវបេតុងប្រវែង ៥០០ម៉ែត្រ ដែលអាចចំណាយលុយ ប្រហាណ៥ម៉ឺនដុល្លា ប៉ុណ្ណោះ ។

ជួបជាមូយមេឃុំសំរោងធំ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២០ តាមទូរសព្ទ លោកបានបញ្ជាក់ថា ការដោះដូរត្រពាំងនេះគឺមានការឯកភាព ពីលោកអភិបាលស្រុក និង ក្រុមប្រឹក្សាឃុំ បានធ្វើកំណត់ហេតុ និង របាយការណ៍ច្បាស់លាស់ អស់ហើយ ។

លោកមេឃុំថាត្រពាាំងនេះ មានទំហំប្រមាណ២ពាន់ម៉ែត្រការ៉េ ដោយធ្វើការដោះដូរជាផ្លូវបេតុង ប្រវែង ៥០០ម៉ែត្រ ដោយចំណាយលុយ ៥ម៉ឺនដុល្លា ។ ពោលគឺត្រពាំងនេះ បានដោះដូរ ក្នុងតំលៃ ៥ម៉ឺនដុល្លា ប៉ុណ្ណោះ ។

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋ នៅក្បែរនោះបានបង្ហើបថា ដីត្រពាំងនេះ កាលពីមុនមានទំហំជិត១ហិកតា ។ តែក្រោយមកក៏មានប្រជាជនមករស់នៅ ធ្វើអោយបាត់បង់ផ្ទៃត្រពាំង ដែលប្រជាជនធ្លាប់ដងទឹកយកទៅប្រើប្រាស់ រឺ ស្រោចដំណាំ ដល់ពេលបច្ចុប្បន្ន គឺសល់ប្រមាណកន្លះហិកតា បើគុណការ៉េ ស្មើ ៥ពាន់មែត្រការ៉ែ ឯណោះ ។

ប្រជាជនបានគ្រវីក្បាលថា ដីត្រពាំងនេះបើលក់ក្នុងការប្រញាប់ប្រញាល រឺ ក៏ឡៃឡុង ក៏អាចលក់បាន១ការ៉េ ១៥០ដុល្លា ទៅ ២០០ដុល្លាផងដែរ ព្រោះថាវា ជាប់ផ្លូវធំ ផ្លូវជាតិលេខ១ ។ ចំងាយប្រមាណ៣០គីឡូជាង ពីផ្សារច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រជាជនដដែលបាន គណនាលុយ បានពីការលក់ត្រពាំងនេះ បើមានទំហំពិតប្រាកដតែ ២ពាន់ម៉ែត្រការ៉ែ មែននោះ
ក៏អាចលក់លុយបានរហូតដល់ ៤០ម៉ឺនដុល្លា ឯណោះ ។

ដូច្នេះរឿងដោះដូរត្រពាំងនេះ គួរលោកអភិបាលខេត្ត មេត្តាស្រាវជ្រាវផងកុំអោយ គេថា មានការត្រូវដងត្រូវផ្លែ ដែលខុសឆ្ងាយពីការដឹកនាំរបស់អភិបាលខេត្តមុន ដែលខំរក្សាទុកបឹង បួរ ត្រពាំង ទន្លេ ជាសម្បត្តិរដ្ឋ ដោយមិនបណ្តោយអោយពួកឈ្មួញ និង មន្រ្តីគ្រាប់ល្ពៅស្ងោរ
ប្រើក្បាច់គុណ លួចទ្រព្យសម្បត្តិរដ្ឋ បានងាយៗនោះឡើយ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com