មានប្រសាសន៏នៅក្នុងទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍ ០១ធ្នូ ២០១៦ឆ្នាំនេះ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ បានបញ្ជាក់ថា គិតត្រឹម ឆ្នាំ 2015 នេះ អាត្រាអ្នកផ្ទុកមេរោគអេដស៏ក្នុងចំនោមមនុស្សពេញវ័យ មានអាយុពីឆ្នាំ 15 ទៅ49 ឆ្នាំ មានអាត្រា 0,6 ភាគរយ ដែលបន្តធ្លាក់ពី 1,7 ភាគរយ បានន័យថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ចប់ការរីករាលដាលមេរោគអេដស៏ប្រកបដោយជោគជ័យ និង ក្តីសង្ឃឹម។អ្វីដែលជាលទ្ធផល គួរជាទីមោទននោះ គឺបញ្ហាមេរោគអេដស៏ឆ្លងម្តាយទៅកូនមានកំរិតធ្លាក់ចុះ មកត្រឹមតែ 6ភាគរយ ហើយរំពឹងថា នៅឆ្នាំ 2020 ខាងមុខនឹងបញ្ចប់ការចំលងមេរោគអេដស៏ពីម្តាយទៅកូន ។ឯកឧត្តម មានក្តីបារម្ភផងដែរ ចំពោះ ស្ត្រីសេវាកំសាន្ត ក្រុមបុរសស្រលាញ់បុរស អ្នកចាក់គ្រឿនញាន អ្នកប្លែងភេទ និង ក្រុមយុវវ័យ ដែលអាត្រាឆ្លងនៅមានកំរិតខ្ពស់ ទាមទារនូវការយកចិត្តទុកដាក់ ជាពិសេសក្នុងការផ្តល់នូវសេវាការពារនៃការឆ្លងមេរោគ ការ ការពារ និង ការព្យាបាល។
ទោះមានចំណុចគោលដៅយ៉ាងនេះក្តី ឯកឧត្តមរំពឹងថា បញ្ហាឆ្លងមេរោគអេដស៏នេះ នឹង បញ្ចប់ទាំងស្រុង អោយបាននៅឆ្នាំ 2025 ខាងមុខ។លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា រដ្ឋសភា និង អធិការកិច្ច មានប្រសាសន៏ថា ជារៀងរាល់ឆ្នាំ យើងតែងតែ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៏ ដែលជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចការចូលរួមជាមួយពិភពលោក ដោយប្រើសាររួមគ្នា ក្នុងគោលបំណងបង្ហាញពីឆន្ទះក្នុងការបញ្ចប់ការចំលងមេរោគអេដស៏ នៅឆ្នាំ 2030 ។
លោកជំទាវ បានបន្ថែមថា ការជួបជុំប្រារព្ធពិធីនេះគឺមានគោលបំណងលើកកំពស់ការយល់ដឹងពីព័ត៌មានថ្មីៗ ស្តីពីការរាលដាលមេរោគអេដស៏ និង ចំណេះដឹងវិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធ ភាពលើការទប់ស្កាត់ ក៏ដូចក្រើនរំលឹកដល់ប្រជាជន កុំភ្លេចជំងឺអេដស៏ ។