ពោធិ៍សាត់ ៖ ក្នុងឱកាសរដូវកាលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់ឈានខិតជិតមកដល់.ទីតាំងដីអចលនៈទ្រព្ឃរបស់រដ្ឋមួយចំនួនក្នុងអាណាចក្រខេត្តពោធិសាត់ត្រូវបានអ្នកមានអំណាចលក់ ខ្ទេច!។ទីតាំងទាំងនោះរួមមាន៖ទី១ទីតាំងដីស្នាក់ការគណៈបក្សចាស់តាមផ្លូវលេខ១។ទី.២៖.ទីតាំងដីរោងកុនចាស់ផ្លូវលេខ២។ទី៣៖.គឺដីស្រះទឹកនៅខាងមុខស្ថានីយ៍រថភ្លើង។
ពាក់ព័ន្ធ និងព័ត៌មានអន្កមានអំណាចលក់ដីធ្លីខាងលើនេះ មានមតិខ្លះអះអាងថាការលក់ដីនេះ គឺគេដោះដូរ ដើម្បីយកថវិកាកសាងអភិវឌ្ឍន៍ខេត្ត ដោយមានការឯកភាពពីក្រសួងមហាផ្ទៃត្រឹមត្រូវ (បានន័យថា ខេត្តអ្នកផ្តួចផ្តើមខាងសម្តេចក្រឡាហោមចាំតែអូខេ?) ។
ទោះជាយ៉ាងណាបើយោងតាមប្រភពពីមន្ត្រីនៃខេត្តពោធិ៍សាត់បានបង្ហើបអោយដឹងថា ៖ ការលក់អច្ចលនៈទ្រព្យនៅខេត្តពោធិ៍សាត់ក្នុងសម័យលោកម៉ៅធនិនដឹកនាំនេះមិនមែនតែចំពោះដី៣កន្លែងខាងលើនោះទេ គីនៅមានច្រើនកន្លែងទៀត ដែលការលក់នេះ គេលក់អោយឧកញ៉ាម្នាក់ ក្នុងតម្លៃរាប់លានដុល្លារ ក្នុងរូបភាពដោះដូរអភិវឌ្ឍន៍ (មានន័យថា ខេត្តឬក្រសួងមហាផ្ទៃគ្មានសមត្ថភាពរកលុយរដ្ឋមកអភិវឌ្ឃន៍ទេ គឺគេធើចឹង ព្រោះដោះដូរបានកុំមីស្យុងផង បានលុយមកកសាងផង ហើយបំបាត់ភស្តុតាងកន្លែងចាស់ផង)។
ក្រៅពីបញ្ហាលក់ដីធ្លីនេះ ក៏មានមតិរិះគន់ផងដែរចំពោះការបំផ្លិចបំផ្លាញ់ក្លោងទ្វារចូលទីអាសនៈរបស់លោកតាឧញ្ញាឃ្លាំងមឿងដែលមានចារអក្សរថា << លោកឧញ្ញ៉ាឃ្លាំងមឿងនិងលោកជំទាវខាន់ ខៀវ>> ដែលជាវិរៈបុរសដ៏ឆ្នើម និងខ្លាំងពូកែរបស់ខ្មែរយើង ក្នុងការវាយបកទៅទ័ពបច្ចាមិត្តរំដោះទឹកដីកាលពីសម័យដើមផងដែរ ។ ហើយក្លោងទ្វារនេះ ត្រូវបានបំផ្លាញ ដោយការបង្កឡើងដោយក្រុមឈ្មួញរកស៊ីដឹកដីដឹកខ្សាច់បើកបុក នោះគេមិនទាន់ឃើញមានអាជ្ញាធរខេត្តយកភ្នែកមើលឬកសាងឡើងវិញនោះទេ ។
ចំណែកឯរមណីយ៍ដ្ឋានកោះថាស់ ដែលជាកន្លែងកំសាន្តរបស់ភ្ញៀវទេចរជាតិ និងអន្តរជាតិក៏ត្រូវរលាយដោយសារក្រុមហ៊ុនហ៊ុនបូមខ្សាច់ដែមានភាគហ៊ុនជាមួយអ្នកមានអំណាចនៅក្នុងខេត្តផងដែរ ៕