ខេត្តពោធិ៍សាត់៖ យោងតាមសេចក្ដីរាយការណ៍ព័ត៌មានពីពលរដ្ឋនៅខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ PNTV យើងដឹងថា ក្រុមឈ្មួញប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍យ៉ាំងកាវ អួនក្រឡាញឹក អូសដោយម៉ាស៊ីនខ្នាតធំៗ ចំនួន១៧ទូក នៅចំណុចរាំងទិល ស្ថិតក្នុង ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កំពុងឆ្លៀតឱកាសប្រព្រឹត្ត បទល្មើសយ៉ាងមមាញឹក ដោយមានការបើកភ្លើងខៀវ និងការមើលផ្លូវពីជំនាញពាក់ព័ន្ធផងដែរ ជាថ្នូរនិងលាភសក្ការៈយ៉ាងក្រាស់ក្រែលចែកគ្នាដាក់ហោប៉ៅរៀងៗខ្លួន ។ សេចក្តីរាយការណ៍បានបន្តអោយដឹងទៀតថា ជនដែលជាអ្នករត់ការយកលុយបង់អោយ សមត្ថកិច្ចជំនាញពាក់ព័ន្ធនោះ ត្រូវបានគេស្គាល់ឈ្មោះ ជៀវ ជាជនជាតិវៀតណាមមានប្រពន្ធជាអ្នកលក់ឧបករណ៍នេសាទនៅកំពង់លួង ។
ក្នុងការបើកដៃអោយមានបទល្មើសនេសាទនៅចំណុចខាងលើនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ លោក ភុំ និមល ក៍ដូចជាមន្ត្រីរបស់ខ្លួន លោក សាយ សំអោក និង លោកធុន វណ្ណា រួមនិង លោក ឡាយ ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ កំពុងតែរៀបចំខ្សែសង្វាក់ត្រូវរ៉ូវគ្នាជាប្រព័ន្ធ បើកកភ្លើងខៀវ (លេងល្បិចកន្ទេលធំប្រឡំដេក)សង្ងំបិតភ្នែកទាំងភ្លឺ ឃុបឃិតទទួលលាភសក្ការ:ជាប្រព័ន្ធតាំងពីរថ្នាក់ក្រោមរហូតដល់ថ្នាក់លើ។
ពាក់ព័ន្ធនិងករណីខាងលើនេះ ភ្នាក់ងារ PNTV
យើងធ្លាប់បានទូរស័ព្ទ រាយការណ៍ជូនលោក ឡាយ ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើមានចាំអោយគេទៅកំទេច ។
សូមរម្លឹកថា សម្តេចក្រឡាហោម ស ខេង ធ្លាប់បានព្រមានអភិបាលខេត្ត ទាំងអស់នៅជុំវិញ បឹងទន្លេសាប បើខេត្តណា នៅតែមានបទល្មើសនេសាទនោះនឹងត្រូវដកពីតំណែង។ គេនៅរងចាំមើលថា ចំពោះសមត្ថកិច្ច ពាក់ព័ន្ធទាំងឡាយ ក្នុងខេត្តពោធិ៍សាត់ដែលបណ្តែត
បណ្តោយអោយមានបទល្មើសយ៉ាងដូច្នេះ តើថ្នាក់លើចាត់វិធានការណ៍យ៉ាងណា ឬគ្រាន់តែកំញ៉ើញដើម្បីលួងចិត្តប្រជាពលរដ្ឋតែប៉ុណ្ណោះ។/