ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រធានមន្ទីរសូរិយាដីខេត្ត លោក កៅ ម៉ាឌីឡែន បានប្រព្រឹត្តអំពើពុករលួយកិបកេងថវិកាក្នុងមន្ទីរ លើសេវាផ្សេងៗ

ខេត្តក្រចេះ ៖ លោក កៅ ម៉ាឌីឡែន ប្រធាន និងលោក យិន បូទុម អនុប្រធាន នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ ត្រូវបានមន្ត្រីថ្នាក់ក្រោមជាច្រើនឲ្យដឹងថា រាល់ថ្ងៃនេះ ប្រធានមន្ទីរ លោក កៅ ម៉ាឌីឡែន និងអនុប្រធានលោក យិន បូទុម ដែលជាមេរបស់ពួកខ្លួន មិនគិតគូរមកដល់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួនឡើយ ពោល គឺបានសេវាផ្សេងៗ លោកមេៗទាំងពីរ យកចែកគ្នាដាក់ហោប៉ៅ មិនដែលចែកកូនចៅឲ្យបានរស់ផងនោះទេ។

ក្រុមមន្ត្រីទាំងនោះ ឲ្យដឹងទៀតថា ច្រើនឆ្នាំកន្លងមកនេះ ប្រធានមន្ទីរសូរិយាដីខេត្ត លោក កៅ ម៉ាឌីឡែន បានប្រព្រឹត្តអំពើពុករលួយកិបកេងថវិកាក្នុងមន្ទីរ លើសេវាផ្សេងៗ ដែលជាចំណូលថវិការដ្ឋ ជាពិសេសការទាមទារប្រាក់ថ្លៃសេវាសុំច្បាប់សាងសង់ និងការរត់ការផ្ទេរកម្មសិទ្ធិដីធ្លីជាដើមយកមកចូលហោប៉ៅរបស់ខ្លួនយកទៅចាយវាយផ្ទាល់ខ្លួនជាមួយបក្ខពួក និងចូលហាងផឹកស៊ី ខារ៉ាអូខេស្រីញីអូនបងរាល់ថ្ងៃតែម្ដង។

ក្រៅពីបញ្ហាអំពើពុករលួយ លោកប្រធានមន្ទីរ មិនបានចែករំលែកការងារឲ្យទៅអនុប្រធានផ្សេងៗ និងមន្ត្រីជំនាញៗទៀតនោះឡើយ ដោយគាត់ឃុបឃិតគ្នាតែជាមួយលោកអនុប្រធានឈ្មោះ យិន បូទុម និងមន្ត្រីជំនិតៗរបស់គាត់តែប៉ុណ្ណោះ។ក្រុមមន្ត្រីទាំងនោះ ឲ្យដឹងទៀតថា ដោយសារតែអំណាចកូនចៅធំជាងអនុប្រធានមន្ទីរបែបនេះហើយ ទើបធ្វើឲ្យក្នុងមន្ទីរទាំងមូល មានបញ្ហាជាច្រើនបានកើតឡើង ដូចជាការចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ សេវាច្បាប់ផ្សេងៗ មានភាពយឺតយ៉ាវយ៉ាងខ្លាំងផងដែរ។

លោក យិន បូទុម ដែលជាអនុប្រធាន ជាអ្នកដែលទទួលបានចំណែកភាគផលច្រើនពីអ្នករត់ការធ្វើប្លង់ដី និងផ្ទេរកម្មសិទ្ធិដីធ្លី មុនដាក់ជូនទៅឲ្យលោកប្រធាន កៅ ម៉ាឌីឡែន ចុះហត្ថលេខា និងវាយត្រាសម្រេច។ ប្រភពដដែលបានខ្សឹបឲ្យដឹងទៀតថា ការចែករំលែកមិនស្មើគ្នានៅក្នុងចំណោមអនុប្រធានទាំងឡាយនោះហើយ ដែលធ្វើឲ្យក្រុមមន្ត្រីមិនពេញចិត្តចំពោះការដឹកនាំរបស់លោក កៅ ម៉ាឌីឡែន ដែលគាត់ចាត់តាំង និងប្រើតែមន្ត្រីជំនិតៗរបស់គាត់ ។ PNTV មិនអាចទាក់ទងអ្នកទាំងពីរបាននោះទេ ។

 

unnamed-24

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com