ខេត្តពោធិសាត់ទំនងខ្លាចចាញ់ឆ្នោតទេដឹង?
បានជាបង្ខំលក់ដី៣កន្លែង និងបួមខ្សាច់បំផ្លាញរមនីយ៍ដ្ឋានកោះថាស អស់ទៀត?!
ពោធិ៍សាត់៖ក្នុងឱកាសរដូវកាលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់ឈានខិតជិតមកដល់.ទីតាំងដីអចលនៈទ្រព្ឃរបស់រដ្ឋមួយចំនួនក្នុងអាណាចក្រខេត្តពោធិសាត់ត្រូវបានអ្នកមានអំណាចលក់ ខ្ទេច!។ទីតាំងទាំងនោះរួមមាន៖ទី១ទីតាំងដីស្នាក់ការគណៈបក្សចាស់តាមផ្លូវលេខ១។ទី.២៖.ទីតាំងដីរោងកុនចាស់ផ្លូវលេខ២។ទី៣៖.គឺដីស្រះទឹកនៅខាងមុខស្ថានីយ៍រថភ្លើង។
ពាក់ព័ន្ធនិងព័ត៌មានអន្កមានអំណាចលក់ដីធ្លីខាងលើនេះមានមតិខ្លះអះអាងថាការលក់ដីនេះគឺគេដោះដូរដើម្បីយកថវិកាកសាងអភិវឌ្ឍន៍ខេត្ត ដោយមានការឯកភាពពីក្រសួងមហាផ្ទៃត្រឹមត្រូវ(បានន័យថាខេត្តអ្នកផ្តួចផ្តើមខាងសម្តេចក្រឡាហោមចាំតែអូខេ?)។
ទោះជាយ៉ាងណាបើយោងតាមប្រភពពីមន្ត្រីនៃខេត្តពោធិ៍សាត់បានបង្ហើបអោយដឹងថា៖ការលក់អច្ចលនៈទ្រព្យនៅខេត្តពោធិ៍សាត់ក្នុងសម័យលោកម៉ៅធនិនដឹកនាំនេះមិនមែនតែចំពោះដី៣កន្លែងខាងលើនោះទេ គីនៅមានច្រើនកន្លែងទៀត ដែលការលក់នេះគេលក់អោយឧញ្ញ៉ាម្នាក់ក្នុងតម្លៃរាប់លានដុល្លារក្នុងរូបភាពដោះដូរអភិវឌ្ឍន៍(មានន័យថាខេត្តឬក្រសួងមហាផ្ទៃគ្មានសមត្តភាពរកលុយរដ្ឋមកអភិវឌ្ឃន៍ទេគឺគេធើចឹងព្រោះដោះដូរបានកុំមីស្យុងផងបានលុយមកកសាងផងហើយបំបាត់ភស្តុតាងកន្លែងចាស់ផង)។
ក្រៅពីបញ្ហាលក់ដីធ្លីនេះក៏មានមតិរិះគន់ផងដែរចំពោះការបំផ្លិចបំផ្លាញ់ក្លោងទ្វាចូលទីអាសនៈរបស់លោកតាឧញ្ញាឃ្លាំងមឿងដែលមានចារអក្សរថា<< លោកឧញ្ញ៉ាឃ្លាំងមឿងនិងលោកជំទាវខាន់ ខៀវ>> ដែលជាវិរៈបុរសដ៏ឆ្នើមនិងខ្លាំងពូកែរបស់ខ្មែរយើងក្នុងការវាយបកទៅទ័ពបច្ចាមិត្តរំដោះទឹកដីកាលពីសម័យដើមផងដែរ។ហើយក្លោងទ្វារនេះត្រូវបានបំផ្លាញ ដោយការបង្កឡើងដោយក្រុមឈ្មួញរកស៊ីដឹកដីដឹកខ្សាច់បើកបុក នោះគេមិនទាន់ឃើញមានអាជ្ញាធរខេត្តយកភ្នែកមើលឬកសាងឡើងវិញនោះទេ ។
ចំណែកឯរមណីយ៍ដ្ឋានកោះថាស់ដែលជាកន្លែងកំសាន្តរបស់ភ្ញៀវទេចរជាតិនិងអន្តរជាតិក៏ត្រូវរលាយដោយសារក្រុមហ៊ុនហ៊ុនបូមខ្សាច់ដែមានភាគហ៊ុនជាមួយអ្នកមានអំណាចនៅក្នុងខេត្តផងដែរ៕