ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

​វត្ត​អារា​មង្គម​ឧត្តម​រតនា​រាម​កំពុង​ជាប់​គាំង​ក្នុង​ការសាងសង់​បន្ត​

ខេត្ត​រតនគិរី ៖ វត្ត​អារាម​ដាច់ស្រយាល​ពី​ទីរួមស្រុក​កូន​មុំ មួយ​កន្លែង​ហៅ​វត្ត​សង្គម​រតនា​រាម ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ន​ប្រាំ ឃុំ ត្រ​ពាំ​ច្រែស ស្រុក កូន​មុំ​ខេត្ត​រតនគិរី មាន​ចំងាយ​ពី​ផ្លូវជាតិ​លេខ​78(​ទីប្រជុំជន​)8​គិឡូម៉ែត្រ​ធ្វើដំណើរ​ចូល​ទៅ​តាម​ផ្លូវលំ​មួយ​ខ្សែ​ពោរពេញ​ដោយ​ជង្ហុក​ជ្រៅៗ ឆ្លងកាត់​ស្ពានឈើ​ចំនួន​បី  និង​លូ  ពីរ​កន្លែង​។​

​ទាក់ទង​លើ​ការសាងសង់​វត្ត​អារាម ព្រះចៅអធិការ ថាច់ ម៉ួ​ង ព្រះជន្ម 56​ឆ្នាំ  មាន​សង្ឃដីកា​អោយដឹង​កាល​ព្រឹក​ថ្ងៃទី​01​ខែ​ធ្នូ ឆ្នាំ​2016​នេះ​ថា ៖ ព្រះអង្គ​មក​គង់​ចាំ​ក្នុង​វត្ត​សង្គម​ឧត្តម​រតនា​រាម​នេះ​បាន​ពីរ​វស្សា​ហើយ ។​

​ព្រះអង្គ​បន្ត​ថា ការផ្អាក​សាងសង់​វត្ត​អារាម​ខាងលើ ដូច​ឃើញ​ក្នុង​ទិដ្ធភាព​បែប​នេះ ជា​មូលហេតុ​នៃ​ការ​កង្វះខាត​បច្ច័យ​ច្រើន​សន្ធឹកសន្ធាប់​មិន​អាច​គណនា មិន​អាចមាន​លទ្ធភាព​សាងសង់​បន្ត​ទៅមុខ​ទៀត​បាន​។​

​លោក នៅ ជឿន គណៈកម្មាការ​ចំណុះជើងវត្ត​បានអោយដឹងថា : វត្ត​សង្គម​ឧត្តម​រតនា​រាម​នេះ​ចាប់ផ្តើម​កសាង​ឡើង​តាម​គំរូ​ប្លង់​ត្រឹមត្រូវ​ពី​ក្រសួង​ធម្មការ​សាសនា  ដែល​មាន​ទំហំ​ទទឹង​: 19 ម៉ែត្រ ,​បណ្តោយ​: 28 ម៉ែត្រ ,​កំពស់​5​ម៉ែត្រ​,  ប្រក់​ក្បឿង​
​សាងសង់​ឡើង​កាលពី​ថ្ងៃ​ទី​20​ខែ​ធ្នូ ឆ្នាំ​2016 គិត​មក​ទល់​សព្វថ្ងៃ​បាន​រយៈពេល​8​ខែ ។​

​លោក ជ័យ​ទិត្យ មេភូមិ​ប្រាំ ឃុំ ត្រពាំង​ច្រែស តំណាង​អោយ​ប្រជា​ពលរដ្ធ​បានអោយដឹងថា​
​ស្ថិតិ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នេះ​មាន​ចំនួន​196​គ្រួសារ   ប្រកបមុខរបរ  កសិករ  ប្រកបមុខរបរ ធ្វើស្រែ​ចំការ ។​

​ជា​ចុងក្រោយ​ទាំង​ព្រះចៅអធិការ កណក​ម្មការ និង​អជ្ញាធ​រ​មូលដ្តាន​សំណូពរ​រាជរដ្ដាភិបា​លលោក​ឧកញា​និង​ឯកឧត្តម​ទាំង​ក្នុង​និង​ក្រៅប្រទេស​ជួយ​ចូលរួម​ជា​បច្ច័យ​ព្រមទាំង​សំភា​រះ​ដោយ​សទ្ធា​ជ្រះថ្លា​ដើម្បី​ក៏​សាង​វត្ត​សង្គម​ឧត្តម​រតនា​រាម​កំពុងសាង​
​សង់ បន្ត​អោយ​រួចរាល់​ជា​ស្ថាពរ​។​
​លេខ​ទូរស័ព្ទ បី​ខ្សែ​:
1:  ព្រះចៅអធិការ  ថាច់ ម៉ួ​ង Tel : 097 4422 947
2:  លោក  នូវ ជឿន គណៈកម្មការ​ចំណុះជើងវត្ត Tel : 07150441441
3:  លោក ជ័យ  ទិ​ត្យ Tel : 071 8764394 ៕

 

IMG-20161209-WA0081(1)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com