ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក​ប្រធាន​សាខា ឆែ សុធា កាន់តែ​មាន​ឈ្មោះ ល្បី​ខ្លាំង​ឡើងៗ​ ក្នុង​ការប្រើប្រាស់​តួនាទី និង​ជំនាញ​របស់​ខ្លួន ដើម្បី​រក​ផលប្រយោជន៍ ពី​ពួក​ឈ្មួញ​ទាំង​ខុសច្បាប់ ទាំង​ត្រូវ​ច្បាប់​

​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន​ជាច្រើន​ថា ការដក​លោក ថោង សុខាំ​ភូ ដាក់​លោក ឆែ សុធា ឌា​តែ​ខ្នូ​ច​… ដូច​តែ​គ្នា​… ដែល​វា​មិន​ខុស​ពី​ការដក អគ្គនាយក​គយ​ដុះ​ស្លែ ប៉ែន ស៊ីម៉ន ដាក់​អគ្គនាយក​គយ​ថ្មី គុណ ញឹមប៉ុន្មាន​​ទេ​… ។

Screenshot_2017-04-20-16-54-12-1
​ពួកគាត់​បាន​និយាយថា បន្ទាប់ពី​បាន​ចូលទៅ កាន់កាប់​តំណែង​ខ្លាញ់ ជា​ប្រធាន​សាខាគយ  ខេត្ត​បន្ទាយមានជ័យ រយៈពេល​ប្រមាណ​ជាង ១ ឆ្នាំ​មកនេះ លោក​ប្រធាន​សាខា ឆែ សុធា កាន់តែ​មាន​ឈ្មោះ ល្បី​ខ្លាំង​ឡើងៗ​ហើយ ក្នុង​ការប្រើប្រាស់​តួនាទី និង​ជំនាញ​របស់​ខ្លួន ដើម្បី​រក​ផលប្រយោជន៍ ពី​ពួក​ឈ្មួញ​ទាំង​ខុសច្បាប់ ទាំង​ត្រូវ​ច្បាប់​ខ្លះ​ខុស​ខ្លះ យក​ធ្វើ​មានបាន ជាមួយ​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើឲ្យ​ខូចខា​តដល់ ផលប្រយោជន៍​ជាតិ មិន​តិច​ទេ​ក្នុង ១ ខែៗ ដូចជា ករណី​កន្លងមក គាត់​បណ្ដោយ​ឲ្យ​កូនចៅ បង្កើត​កុងត្រូលជជុះ គាប​យក​លុយ​ពី រថយន្ត​ដឹកទំនិញ​ចេញ​-​ចូល និង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល ទំនិញគេចពន្ធ​ផង ​ទំនិញ​ខុសច្បាប់​ផង យ៉ាង​អនាធិបតេយ្យ ដោយ​អាង​មាន​លោក គុណ ញឹម អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​។

​ឈ្មួញ​ខ្លះ​បានឲ្យដឹងថា ខេត្ត​បន្ទាយមានជ័យ​សព្វថ្ងៃ  មាន​កុងត្រូលជជុះ របស់​គយ​ចំនួន ៣​កន្លែង និង​ក្រុម​គយ​ចល័ត ១​ក្រុម មាន​រថយន្ត​ប្រដេញ យ៉ាង​ប្រសេចប្រសាច ផ្ទុយ​ពី​បទ​បញ្ជា របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​កុងត្រូលជជុះ​ទី​១ នៅ​ចំណុច ផ្លូវ​លេខ ៥០ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​, កុងត្រូលជជុះ​ទី​២ នៅ​ចំណុច សាលា​ក្រហម ឃុំ​សុ​ភី ស្រុក​អូរជ្រៅ និង​កុងត្រូលជជុះ​ទី​៣ នៅ​ចំណុច​ក្បែរ​កន្លែង​លក់​ក្រ​ឡាន ផ្លូវជាតិ​លេខ​៥ ឃុំ​គោក​ទន្លាប់ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ។ មន្ត្រី​គយ​តូចតាច  បាន​ខ្សិប​ប្រាប់​ថា  ការដែល​លោក ឆែ សុធា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ដោយសារ​អាង​មាន​ឧកញ៉ា ដ៏​មាន​ឥទ្ធិពល ម្នាក់​ជា​មិត្តភក្តិ និង​មាន​លោក គុណ ញឹម អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កម្ពុជា ធ្វើ​ជា​ខ្នងបង្អែក លែង​ខ្វល់​ដល់​បទបញ្ជា របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទៅ​ហើយ​…​។

​គួរ​រំលឹក​ដែរ​ថា កន្លងមក សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ព្រមាន ដល់​ពួក​មន្ត្រីៗ អាងខ្នង​ទាំងឡាយ រួចមកហើយ​ថា …​សូម​កុំ​អាងខ្នង​ឲ្យសោះ​… កុំថាឡើយ ខ្នង​អ្នកឯង ពាក់​ត្រឹម​ផ្កាយ ប៉ុន្មាន​នោះ​… ទោះ​ពាក់​ដល់​លោក​ខែ ក៍ដក​បាន​ភ្លាម​ដែរ គឺ​យក​ល្អ ត្រូវតែ​អាងខ្នង ហ៊ុន សែន ម្នាក់​ទៅ​បាន​ហើយ​… ហើយ​អ្នក​ដែល​មាន​ខ្នង ឲ្យគេ​អាង​អីនោះ ក៍​ត្រូវ​តែ​បញ្ឈប់​ដែរ​… ប្រយ័ត្ន​អស់​ខ្នង ខាន​ឲ្យគេ​អាង​… ។ ពាក្យសម្ដី​នេះ ប្រជាជន​ម្ចាស់ឆ្នោត គោរព​គាំទ្រ ១០០% ចំពោះ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សន្យា​ថា នឹង​បោះឆ្នោត​ជូន គណបក្ស ប្រជាជន​កម្ពុជា ឲ្យបាន​ឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី ដើម្បី​បាន សម្តេច​តេជោ ហ៊ុន សែន បន្ត​ធ្វើ​នាយករដ្ឋមន្ត្រី ចាប់ពី​ឆ្នាំ​២០១៨ តទៅទៀត ក្នុង​គោលបំណង ចង់​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែនជួយ​ចាត់ការ​ពួក​មន្ត្រីៗ ចូលចិត្ត​អាងខ្នង ក្នុង​ការប្រព្រិត្ត អំពើ​មិន​គប្បី​ទាំងឡាយ​ឲ្យអស់ តួ​យ៉ាង​ដូច​ករណី​លោក ឆែ សុធា អាងខ្នង​មេ​គយ​ធំ​… ជាដើម​៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com