ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ខេត្តព្រះសីហនុ មេឈ្មួញដ៏ល្បីរកស៊ីប្រេង ឈ្មោះឧកញ៉ា ទៀ វិចិត្រ បានកំពុងក្តោបក្តាប់សេដ្ឋកិច្ច ខាងគេចពន្ធ សូម្បីតែគយ សុំរួចខ្លួន ព្រោះខ្លាចសុវត្ថិភាពផ្ទាល់ខ្លួន

ព្រះសីហនុ មេឈ្មួញដ៏ល្បីរកស៊ីប្រេង ឈ្មោឧកញ៉ា ទៀ វិចិត្រ បានកំពុងក្តោបក្តាប់សេដ្ឋកិច្ច ខាងគេចពន្ធ សូម្បីតែគយ សុំរួចខ្លួន ព្រោះខ្លាចសុវត្ថិភាពផ្ទាល់ខ្លួន
ព្រះសីហនុ -មន្រ្តីគយ នៅព្រះសីហនុ ជាច្រើនបាននាំគ្នានិយាយថា មេឈ្មួញរកស៊ី ប្រេង ឈ្មោះ វិចិត្រ គ្មាននរណា ហ៊ានប៉ះនោះទេ ។សូម្បីស្ថានីយ៍ ស្តុកប្រេង នៅកោះរ៉ុង ក៏មិនអាចចូលពិនិត្យ បាននោះដែរ បានន័យថា គេមិនអនុញ្ញាតិ អោយចូលនោះទេ ។ ប្រជាជនព្រះសីហនុ បានដាក់រហស្សនាម វិចិត្រ នេះ ជាស្តេច រកស៊ីប្រេងគេចពន្ធ នាំចូលពីប្រទេសជិតខាង ដោយមានសេនាធិការ ខាងអារក្សសមុទ្រ ជាអ្នកការពារ យ៉ាងមាំទាំ ទាំងផ្លូវទឹក និង ផ្លូវគោក សុទ្ធសឹង ជាសាច់ញាតិ របស់គេ តើនរណាហ៊ានបង្ខំគេ អោយបង់ពន្ធ សឹងថា 20ភាគរយ មិនបានផងតាមមើល។ មានការល្បីតៗគ្នា មកថារាល់ការបង់ពន្ធជូនរដ្ឋ ទើបតែមេគយ គុណ ញឹម ឡើងថ្មី ទៅសុំអង្វរគេ បានគេប្រកាសបង់ពន្ធជូនរដ្ឋខ្លះនោះ ។អ្នករកស៊ីតាមផ្លូវច្បាប់ គឺមិនអាចស៊ូទ្រាំ នឹងឈ្មួញក្រៅច្បាប់នោះទេ បានន័យថាសាំងដែលគេបញ្ចេញគឺមានតំលៃថោក ជាងទីផ្សារ ពួកគេបាននាំយកទៅលក់ និងចែកចាយក្នុងខេត្តព្រះសីហនុ ក្នុងនោះមានមន្រ្តីរាជការខ្លះ បានសុំសិទ្ធិពីលោក វិចិត្រ 2ទៅ3ទូក ដើម្បីថា យកទៅលក់បានលុយ មកចិញ្ចឹមកូនចៅ ជាដើម (យកមកលក់នៅម្តុំកន្តុរដុំ និង ភ្នំពេញ) តែតាមធាតុពិត មេៗ ទាំងនោះមិនបានយកលុយ ដែលបានពីការលក់សាំងគេចពន្ធ មកចែកអោយកូនចៅនោះទេ គឺគេយក ដាក់ក្នុងហោប៉ាវ របស់គេ តែប៉ុណ្ណោះ ដែលហៅថាធ្វើមាន ធ្វើបាន មានឡាន វិឡា ដីសល់រាប់ សិបហិកតា គឺដោយសារនាំគ្នា លួចលុយជាតិ ទាំងភ្នែកស្រស់ៗ តែម្តង ។ ប្រជាជននាំគ្នាថា ការបាត់បង់ថវិកាជាតិ មកពីការប្រមូលពន្ធនេះ វាច្រើនសន្ធឹកសន្ធាប់ណាស់ វាមិនត្រឹមតែ ប្រេងតែមួយមុខនោះទេ នៅមានការនាំចូលទំនិញផ្សេងទៀតផងដែរ ។ គួររំលឹកថា កាលពីថ្ងៃទី 16 ខែ កញ្ញា ឆ្នាំ 2016 កន្លងមកនេះ លោកអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដែលបានចុះហត្ថលេខាដោយ លោក បណ្ឌិត គុណ ញឹម បានធ្វើលិខិតជូនដំណឹងមួយច្បាប់ជំរាបជូនដល់មន្រ្តីគយ ទាំងអស់ អោយពង្រឹងការត្រួតពិនិត្យទំនិញនៅតាមច្រកព្រំដែននិង ទប់ស្កាត់ និង បង្រ្កាបអំពើរត់ពន្ធ បានន័យថាលទ្ធផលនៃការប្រមូលពន្ធ បានធ្លាក់ចុះ មិនទៅតាមផែនការ គួរអោយព្រួយបារម្ភខ្លាំង ។ប្រជាពលរដ្ឋ និង មន្រ្តីរាជការ ពិតជាសសើរពីសកម្មភាព ទាំងឡាយរបស់ថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានខិតខំ ដើម្បីសំរេចលទ្ធផលល្អជូនរាជរដ្ឋាភិបាល តែមន្រ្តីគយ គ្មានមូលដ្ឋានកងទ័ព ដើម្បីចុះចាប់ពួករកស៊ីគេចពន្ធប្រេង ជាទាហាននោះទេ ។

ការិយាល័យយេីងមិនអាចសុំបំភ្លឺ បានទេ ពីអ្នកពាក់ព័ន្ធ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com