ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក នូ ស៊ីថា អតីត​ជា ឈ្មួញ​រកស៊ី​ឈើ​និង​ជា​មេ​គយ ប្រចាំ​ច្រក​ដូង​៧​ដើម បាន​រត់ការ​ឡើង​ធ្វើ​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ តាម​ក្រុម​មន្ត្រី គយ​និង​ឈ្មួញ​មួយចំនួន​ដែល​រក ស៊ី​ដឹក​ទំនិញ​គេច​ពន្ធ​និង​ដឹក​បទ ល្មើស​ព្រៃឈើ​កំប៉ិចកំប៉ុ​កបាន ទម្លាយ​ឱ្យ​ការិយាល័យ​របស់ យើង​ដឹង​ថា ថ្មីៗ​នេះ​ប្រធាន​ការិ យាល័យ​គយ​និង​រដ្ឋាក​រច្រកទ្វារ ដូង​៧​ដើម​អតីត​ដែល​ទើប​ផ្លាស់ មក​កាន់​ជា​មេ​សាខាគយ​ខេត្ត ត្បូងឃ្មុំ​នោះ ហាក់​កំពុង​ត្រូវប៉ាន់ ឡើង​យីអ៊ុន​បំផុត ដែល​ករណី ប្រព្រឹត្ត​អំពើពុករលួយ​របស់​គាត់ គឺ​កំពុងតែ​ល្បីល្បាញ​តែ​ខាង​គាប ជម្រិត​ឱ្យ​ក្រុម​ឈ្មួញ​បទល្មើស សេដ្ឋកិច្ច​និង​មេ​ឈ្មួញ​បទល្មើស ព្រៃឈើ​ចូល​បង់លុយ​ជើង​លុយ ខែ​មួយចំនួន​យ៉ាង​គ្រប់ទឹក​បំផុត មិនគួរ​បើ​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​មើលរំលង​ទេ ។​
​ជាក់ស្តែង​ចាប់តាំងពី​ពេល ដែល​លោក នូ ស៊ីថា អតីត​ជា ឈ្មួញ​រកស៊ី​ឈើ​និង​ជា​មេ​គយ ប្រចាំ​ច្រក​ដូង​៧​ដើម បាន​រត់ការ​ឡើង​ធ្វើ​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ប្រចាំ​អាណាចក្រ​ខេត្ត​ត្បូងឃ្មុំ ជា​តំបន់​សេដ្ឋកិច្ច​ពេលណា​មក គឺ​ក្រុម​ឈ្មួញ​ទាំងអស់ បាន​ប្រមូលគ្នា​មក​ដឹកជញ្ជូន​បទល្មើស​សេដ្ឋកិច្ច​នៅ​តាម​ច្រក របៀង​និង​តាម​ច្រក​អន្តរជាតិ​ក្នុង ខេត្ត​នេះ​យ៉ាង​ផុលផុស
​បំផុត ។​
ថ្មីៗ​នេះ​មាន​ការ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​និង​ការ ហូរ​ចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដែល គេ​សង្កេតឃើញ​លោក នូ ស៊ីថា បាន​ប្រើ​ឥទ្ធិពល​របស់​ខ្លួន ប្រៀប​បាន​នឹង​ស្តេចត្រាញ់​ក្តោប ប្រភព​ចំណូល​សេដ្ឋកិច្ច​យ៉ាង ណែន​ពេញដៃ មិន​ដែល​ក្រែង ញញើត​ពី​ការ​រឹតបន្តឹង​របស់​អង្គ ភាព​ប្រឆាំង​អំពើពុករលួយ​នោះ ទេ ។ ហើយ​ឈ្មួញ​ទាំង​តូច​ទាំង ធំ​សុទ្ធតែ​ញាក់សាច់​គ្រប់ៗ​គ្នា​មិន សូវ ហ៊ាន​ក្អក​ជាមួយ​លោក នូ ស៊ីថា ដែល​ជា​មេ​គយ​ដ៏​មហិមា ប្រចាំ​ខេត្ត​ត្បូងឃ្មុំ​នោះទេ ។ ដោយ​ខ្លាច​គាត់​គាប​លែង​យល់ យោគ​ឃុបឃិត​ជាមួយ​នោះ ។​
​ប្រភព​ផ្ទៃក្នុង​មន្ត្រី​តូចតាច មួយចំនួន​បាន​អោយដឹងថា កាលពីមុន​ពួកគេ​អាច​រក​ចំណូល​ពី​ការ ងារ​កំប៉ិកកំប៉ុក តាមរយៈ​ការ បន្តក់​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន ឈើ និង​ឈ្មួញ​នាំចូល​ទំនិញ​បង់ ពន្ធ​មិន​គ្រប់គ្រាន់​រួច​ថ្លៃ​បាយ​ឬ ទុក​ផ្ញើឱ្យ​ប្រពន្ធ​កូន​រៀងរាល់ ពេល​ដាច់​ខែ​បាន​ខ្លះៗ​។​
​ផ្ទុយទៅវិញ ចាប់តាំងពី​ពេលដែល​រាជរដ្ឋាភិបាល​ប្រកាស បង្កើត​ខេត្ត​ត្បូងឃ្មុំ ហើយ​លោក នូ ស៊ីថា ក៏​បាន​ចាយលុយ​តូ​រត់ ការឡើង​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​ត្បូងឃ្មុំ​ថ្មី​នោះ ដែល​គេ ដឹងថា ជា​ប្រភព​ចំណូល​គ្រប់ បែប​យ៉ាង​មិន​ចេះ​រីងស្ងួត​និង​ត្រូវ លោក នូ ស៊ីថា ក្តោប​យ៉ាង​ណែន​ពេញដៃ​មិន​ឱ្យ​របូត​ដល់ដៃ​មន្ត្រី តូចតាច​នោះ​ទេ​ហើយ​ជា​ធម្មតា លោក នូ ស៊ីថា បាន​ប្រើប្រាស់ លោក យឹម វណ្ណៈ ជា​មេ​គយ ច្រក​ដូង​៧​ដើម ជា​សេនាធិការ​ឱ្យ​កាន់​ការងា​រ​សេដ្ឋកិច្ច​ប្រមូល លុយ​យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ បាន​យ៉ាង​ក្រអឺតក្រទម​បំផុត ។​ជាងនេះទៅទៀត បើ​តាម​ក្រុម​អ្នករកស៊ី​ដឹក​ជញ្ជូន​ឈើ​ខុស ច្បាប់​មួយចំនួន បានឱ្យដឹង​ថា​លោក នូ ស៊ីថា បាន​តាំងខ្លួន​ជា ស្តេចត្រាញ់ ដ៏​មាន​ឥទ្ធិពល​ប្រចាំ ច្រក​ដូង​៧​ដើម យ៉ាង​ល្បី​ខាង​គោះ​គាប​ជំរិត​លើ​ខ្នង​អាជីវករ ក្រុម​ឈ្មួញ​និង​គៃបំបាត់​ពន្ធ​រដ្ឋ​ជា​យូរ​ឆ្នាំ​មកហើយ ។​
​ថ្មីៗ​នេះ​មន្ត្រី​គយ​បានលើកឡើង​ឱ្យដឹងថា ដើម្បី​ទប់ស្កាត់​ការ​បែកធ្លាយ​ព័ត៌មាន​អាស្រូវ​នោះ លោក នូ ស៊ីថា ក៏បាន ពង្រីក​អំណាច​កាន់តែ​ខ្លាំង បន្ទាប់​ពី​ឡើង​តំណែង​ជា​មេ​គយ ខេត្ត​ត្បូងឃ្មុំ​ពេញ​ផ្ទៃ​ហើយ​នោះ គឺ លោក នូ ស៊ីថា ដែល​ជា​អតីត​ជា​ឈ្មួញ​រកស៊ី​ឈើ​និង​មាន ខ្នងបង្អែក​ក្រាស់​ពី​ឧកញ៉ា លឹម ប៊ុន​ណា ហៅ​ខ្នា ដែល​ជា​ឈ្មួញ រកស៊ី​ឈើ​ធំជាងគេ​ប្រចាំ​ភូមិ ភាគ​ឦសាន​ផង​នោះ បាន​ប្រើ ប្រាស់​មេ​ច្រក​អន្តរជាតិ​និង​ច្រក របៀង​ជា​សេនាធិការ​ឱ្យ​គៀងគរ គាប​ជម្រិត​ជាន់​.​ក​ឈ្មួញ​ប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​។​ដូច​ជា​មេ​គយ​ប៉ុស្តិ៍​ត្រពាំងផ្លុង​ជាដើម ។
​ផ្ទុយទៅវិញ ក្រៅពី​ប្រើ​ជំនាញ​គាប​គោះ​ទៅលើ​ក្រុម ឈ្មួញ​យ៉ាង​ស្ទាត់ជំនាញ​ហើយ​នោះ គឺ នូ ស៊ីថា ក៏​បាន​គៀងគរ ហៅ​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃ ឈើ​និង​បទល្មើស​សេដ្ឋកិច្ច​ស្ទើរ គ្រប់​ប្រភេទ​ឱ្យ​មក​ចូល​តាម​ច្រក របស់​ខ្លួន​ងាយស្រួល​ឱ្យ​ខ្លួន​ក្នុង ការ​កើ​បយក​ចំណូល​បទល្មើស សេដ្ឋកិច្ច​ទៅធ្វើ​មានបាន​ផ្ទាល់ ខ្លួន យ៉ាង​ត្រេកត្រអាល​បំផុត មិនគួរ បើ​លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក​មេ​គយ​ធំ គុណ ញឹម មើលរំលង​សកម្មភាព​របស់​គាត់​ទេ ។​

IMG-20170504-WA0033

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com