ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ភ្ញៀវទេសចរណ៍ជាង៣មុឺននាក់ទៅកម្សាន្តតាមរមណីយដ្ធាននានានៃខេត្តព្រៃវែង ក្នុងឳកាសឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងថ្ងៃសៅរ៍ អាទិត្យ រយ:ពេល១សប្តាហ៍…

ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរណ៍ជាង៣មុឺននាក់ ដែលចូលមកទស្សនាកម្សាន្តនៅតាមរមណីយដ្ធាននានា ក្នុងឱកាសឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយ:ពេល៥ថ្ងៃ បូករួមនឹងថ្ងៃសៅរ៍ ថ្ងៃអាទិត្យជាប់គ្នាគឺ១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។
លោក ទឹម ទេពវស្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង បានប្រាប់អោយដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៣ ខែសីហានេះថា ក្នុងឱកាសប្រមុខរាជរដ្ធាភិបាលអោយឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយ:ពេល៥ថ្ងៃនេះនឹងបូករួមជាមួយថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ២ថ្ងៃជាប់គ្នាទៀត គឺ១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៣ ខែសីហា សម្រាប់ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរណ៍ជាតិសរុបចំនួន៣៣,៣92នាក់ ដែលចូលមកទស្សនាកម្សាន្តនៅតាមរមណីយដ្ធានចំនួន៦កន្លែង រួមមានដូចខាងក្រោម÷ ១.រមណីយដ្ឋានធម្មជាតិនគរភ្នំ(ភ្នំឈើកាច់)ស្រុកបាភ្នំ ២.រមណីយដ្ឋានទួលបារាយណ៌អណ្តែត(បារាយលិច)ក្រុងព្រៃវែង ៣.តំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡី(ទ័ព្ឋស្តេច)ស្រុកបាភ្នំ ៤.តំបន់សួនសត្វតាដាបាយ៉ាប ស្រុកកំចាយមារ ៥.គោលដៅទេសចរណ៍ស្ទឹងចា(ត្រពាំងរមាស)ស្រុកកំចាយមារ ៦.គោលដៅទេសចរណ៍ដីដុះ(ស្វាយភ្លោះ)ស្រុកពាមជរ។លោកប្រធានមន្ទីរបន្តថា ភ្ញៀវទេសចរណ៍ឆ្នាំនេះបើយើងប្រៀបធៀបឆ្នាំទៅគិតសរុប គឺមានការថយចុះប្រហែល៥០%ភាគរយ។មូលហេតុនៃការថយចុះដោយសារឆ្នាំទៅមានលេងល្បែងរបាំប្រពៃណី ជាពិសេសសង្ក្រានព្រៃវែង។ប៉ុន្តែបើគិតដាច់ដោយឡែកនូវចំនួនភ្ញៀវទេសចរណ៍ដែលមកទស្សនាកម្សាន្តតាមរមណីយដ្ធាន និងតំបន់ទេសចរណ៍ នីមួយៗគឺមានការកើនឡើងគួរកត់សម្គាល់។ហើយសម្រាប់ភ្ញៀវទេសចរណ៍ឆ្នាំនេះគឺមានតែភ្ញៀវជាតិទាំងអស់ ពុំមានភ្ញៀវអន្តរជាតិឡើយ។
លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តបន្តទៀតថា យោងតាមការណែនាំរបស់ក្រសួងទេសចរណ៍ ស្តីពីចលនាទេសចរណ៍ផ្ទៃក្នុង ស្របតាមការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ នាឱកាសថ្ងៃឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មន្ទីរបានសហការជាមួយនអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច បានធ្វើការចុះអប់រំផ្សព្វផ្សាយនៅតាមក្រុង ស្រុក ក្នុងខេត្តព្រៃវែង សរុបរួមបានចំនួន៨៧កន្លែង ក្នុងនោះសណ្ឋាគារនិងផ្ទះសំណាក់៣៩កន្លែង ភោជនីយដ្ធាន និងអាហារដ្ធាន៤៤កន្លែង តាមបណ្តារមណីយដ្ធាន និងគោលដៅទេសចរណ៍៤កន្លែង ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ និងមិនអោយមានការតម្លើងថ្លៃលើសកំណត់កោភ្ញៀវដែលទៅកម្សាន្តក្នុងខេត្តព្រៃវែងទាំងមូលបានឡើយ។មិនតែប៉ុណ្ណោះមន្ទីរក៍បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត បានអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងដំណាក់កាល ការពារជម្ងឺកូវីដ-១៩ ព្រមជាមួយការលើកកម្ពស់អនាម័យម្ហូបអាហារ បរិស្ថាន និងការរក្សាតម្លៃផលិតផល និងសេវាកម្មអោយបានសមរម្យ និងយកចិត្តទុកដាក់ បន្ថែមលើការពិនិត្យគ្រប់គ្រងកន្លែងកម្សាន្តនានា មានរៀបចំក្រុមការងារសម្រាប់សង្គ្រោះបន្ទាន់នៅតាមគោលដៅទេសចរណ៍និងរមណីយដ្ធាននីមួយៗបានល្អប្រសើរផងដែរ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com