ដោយ៖. លី. វណ្ណះ
ខេត្តស្ទឹងត្រែង៖ ការណែនាំដល់មន្ទីរបណ្តុះបណ្តាលការងារ និងវិជ្ជាជីវៈ របស់អ្នកតំ ណាងរាស្ត្រនោះ គឺបានធ្វើឡើងថ្ងៃ១ឧសភាម្សិលមិញ ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ នៅខេត្តស្ទឹងត្រែង។
អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង លោកឡូយ សុផាត បានមានប្រសាសន៍ ណែនាំឲ្យមន្ទីរបណ្តុះបណ្តាលការងារ និងវិជ្ជាជីវៈ ត្រូវសហការជាមួយក្រុមហ៊ុន សហគ្រាស និងគ្រឹះ ស្ថានឯកជននានា ដើម្បីពង្រឹងប្រសិទ្ធិភាពការងារជូនកម្មករ និងលើកកំពស់ជីវភាពរស់នៅហើយកម្មករខ្លួនឯង ក៏ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវ ចំពោះការងាររបស់ខ្លួនផងដែរ។
លោកឡូយ សុផាត បានចាត់ទុកថា ក្រុមហ៊ុន និងគ្រឹះស្ថាន ជាប្រភពផ្តល់ការងារជូនកម្មករ ដល់កូនចៅប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់នោះ គឺអាចជំរុញធ្វើឲ្យសេដ្ឋកិច្ចគ្រួសារកម្មករ និងសេដ្ឋកិច្ចជាតិមានការរីកចំរើន។ ចំណែក កម្មករខ្លួនឯង ក៏ត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ ត្រូវខិតខំបន្ថែមទៀតក្នុងការបង្កើនចំណេះដឹងផ្នែកការងារ ត្រូវមានទំនាក់ទំនងល្អជាមួយនិយោជក ក្រុមហ៊ុន និងគ្រឹះស្ថាន ស្របពេលដែលប្រទេសជាតិ កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល។
ប្រធានមន្ទីរបណ្តុះបណ្តាលការងារនិងវិជ្ជាជីវៈខេត្ត លោក ប៊ួរ ភារុន បានលើកឡើងថា នៅរយះកាលកន្លងមក និងគ្រាបច្ចុប្បន្ន មន្ទីរបានរៀបចំក្រុមការងារ ចុះទៅធ្វើការទំនាក់ទំនងនៅតាមបណ្តាគ្រប់សហគ្រាស ក្រុមហ៊ុន និងគ្រឹះស្ថាននិមួយៗ ដើម្បីរៀបចំឲ្យមានបញ្ជីឈ្មោះ បានត្រឹមត្រូវ ដែលជាយន្តការលើកកំពស់ប្រសិទ្ធិភាពការងារជូនកម្មករ តាមរយះការបង្កើតឲ្យមានការងារជាប្រព័ន្ធគ្រប់គ្រង ។
ប្រធានមន្ទីរលោកប៊ួរ ភារុន លោកបានបញ្ជាក់ថា នៅឆ្នាំ២០១៦កន្លងមក មន្ទីរធានាបាននៅនិររន្តរភាព ទាំងផ្នែកការងារ ការលើកកំពស់ជីវភាព សុខភាពរស់នៅ និងផ្តល់កិត្តិ យស តម្លៃការងារដល់កម្មករផងដែរ។ ចំពោះការពាក់ពន្ធ័នឹងការងារ មន្ទីរបានជំរុញឲ្យក្រុមហ៊ុន គ្រឹះស្ថាន និងសហគ្រាស រៀបចំសេវាសុខភាព មានថ្នាំពេទ្យ និងមានទឹកស្អាតសំរាប់ប្រើប្រាស់ បើម្បីបញ្ជៀសបាននូវហានិភ័យផ្សេងៗ ដល់អាយុជីវិតកម្មករ។ លោកថា ខេត្តស្ទឹងត្រែង មានសហគ្រាស ក្រុមហ៊ុន និងគ្រឹះស្ថាននានា ចំនួន១០៤កន្លែង ហើយបច្ចុប្បន្ន កំពុងប្រើប្រាស់កម្មករ សរុបចំនួន៣ពាន់១៥១នាក់ ក្នុងនោះស្រី១ពាន់៦៦នាក់ ។
តំណាងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប លោកមិល ពិសី បានអះអាងថា ក្រុមហ៊ុនបានចូលរួមគោរពច្បាប់ការងារជាប្រចាំ ដោយរៀបចំឲ្យមានលក្ខខន្តិកៈការងារ បានត្រឹមត្រូវជូនកម្មករ រៀបចំឲ្យមានប្រព័ន្ធសុវត្ថិភាពការងារ ផ្តល់ប្រាក់កម្រៃ និងមានផ្ទះស្នាក់នៅ មានទឹកភ្លើងសំរាប់ប្រើប្រាស់ និងមានគ្រូពេទ្យប្រចាំការបន្ថែមទៀតផងដែរ។ ចំណែក កម្មករដែលមកពីខេត្តកំពត បំពេញការងារឲ្យហ៊ុន សៀវហ្កេ្រច បានអះអាងថា ការបំពេញងារនៅក្នុងក្រុមហ៊ុន ពួកគេបានយកចិត្តទុកដាក់ ទៅតាមតួនាទីរៀងៗខ្លួន និងមានការទទួលខុសត្រូវច្បាស់លាស់ ដែលក្រុមហ៊ុនប្រគល់ឲ្យ ហើយពួកគេទទួលបានប្រាក់កម្រៃទៅតាមជំនាញការងារ មានតម្លៃចាប់ពី១៥០ ទៅ៣០០ដុល្លារក្នុង១ខែក៍អាចមាន៕. ពីខ្ញុំ. លី វណ្ណះ ភ្នាក់ងារ PNTV ទូរទស្សន៍ព្រះនរាយណ៍. រាយការណ៍ពីខេត្តស្ទឹងត្រែង ៕
0
តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងបានណែនាំឲ្យមន្ទីរបណ្តុះបណ្តាលការងារនិងវិជ្ជាជីវៈជម្រុញដល់បណ្តាក្រុមហ៊ុននិងគ្រឹះស្ថាននានាពង្រឹងការងារជូនកម្មករឲ្យកាន់តែមានប្រសិទ្ធិភាព!
Filed in: Uncategorized