ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ហាងហែលទឹក ស៊ីន្នី ២ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ស្រូបយកជីវិតក្មេងប្រុសម្នាក់

ខេត្តកណ្ដាល : នៅថ្ងៃទី០៣ ខែ​កញ្ញា​ឆ្នាំ ២០២០ នៅវេលាម៉ោង១៥និង៣០នាទី

មានហេតុការគួរអោតសោកស្តាយមួយបានកើតឡើងលើក្មេងប្រុសម្នាក់ បណ្តាលអោយស្លាប់ នៅសួនកំសាន្ត ហែលទឹក យីហោស៊ីនី២ ក្នុងភូមិ កោះខ្នុរ​ ឃុំ​ ព្រែក​រការ​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។

លោកវរ:សេនីយ៍ទោ ស៊ឹម គឹមស៊ុន អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា: ក្មេងប្រុសម្នាក់ ជាជនរងគ្រោះមានឈ្មោះ​ ស៊ីថា​ ពិសិដ្ឋ​ ភេទ​ ប្រុស​ អាយុ​០៦ឆ្នាំ​​ ជនជាតិខ្មែរ​ មុខ​របរ​សិស្ស​ ភូមិ​ ត្រពាំង​ថ្លឹង​ សង្កាត់​ ចោមចៅ​ ខណ្ឌ​ ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

លោក ស៊ឹម.គឹមស៊ុន បានបន្តថា: នៅមុនពេលកើតហេតុ នៅថ្ងៃ​ទី​ខែ​ឆ្នាំ​វេលា​ម៉ោង​០៧ នឹង០០នាទី​ ឪពុក​ម្ដាយ​ជន​រង​គ្រោះរួមទាំងក្រុមគ្រួសារមានគ្នា១៤​ នាក់​ ​បាន​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ សំដៅ​មកវត្ត​អង្គ​ព្រោជ​ ដេីម្បី​ចូលរួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេនទី​១​ ស្ថិត​នៅ​ភូមិ​ អង្គ​ខ្លេីរ​ ឃុំ​ ត្បែង​ ស្រុកកណ្តាលស្ទឹង​ ខេត្ត​ កណ្ដាល​។ ពេល​មកដល់វត្តពូ​របស់​ជនរងគ្រោះ​បានឌុប​ជនរងគ្រោះ​ទៅដល់វត្តដែរ​ បន្ទាប់ពី​ បានរាប់​បាត្រ​រួច​ ឪពុក​ជនរងគ្រោះ​បាននាំក្រុម​គ្រួសារ​មកហូបបាយនៅផ្ទះបងស្រី​ ស្ថិត​នៅ​ភូមិ​ ជ្រលង​ ឃុំ​ ត្បែង​ ស្រុកកណ្តាលស្ទឹង​ ។​ ពេល​ហូប​បាយ​រួចឪពុក​ម្តាយ​ជនរងគ្រោះ​និង​ក្រុម​គ្រួសារ​សរុប​១៥នាក់បាននាំគ្នា​ ទៅលេងកំសាន្ត​ក្នុង​សួន​ទឹក​ ស៊ីន្នី​ ស្ថិត​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាង​លើ ពេល​ទៅដល់​គ្រួសារ​ជនរងគ្រោះ​បាននាំគ្នាហែលទឹកលេង​ ចំណែក​ឪពុក​ជនរងគ្រោះ​ពុំបានមើលជនរងគ្រោះទេ​គឺនៅជាប់រវល់មើលកូនតូចម្នាក់ទៀត​ ចំណែក​ម្តាយ​ជនរងគ្រោះ​បានប្រើជន​រងគ្រោះ​អោយទៅផ្លាស់ខោអាវងូតទឹក​លេង លុះមួយស្ទុះក្រោយមកទើបឃើញគេស្រែកប្រាប់ថា: ជនរង​គ្រោះ​លង់ទឹក​ហើយ ទើបឪពុកម្តាយជនរងគ្រោះ​និងបងប្អូននាំគ្នាជួយសង្គ្រោះ​ និង​ បញ្ជូន​ជន​រងគ្រោះ​ទៅសង្គ្រោះ​នៅមន្ទីរពេទ្យ​ គន្ធបុប្ផា​រាជធានី​ភ្នំពេញ​ ពេល​ទៅដល់​ មន្ទីរ​ពេទ្យ​ជនរងគ្រោះ​បានស្លាប់នៅមន្ទីពេទ្យ​តែម្តង​។

ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី ចំណែកឯសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com