ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

គ្លីនិកឯកជនមួយកន្លែង យីហោ សម្ភព ឈីសម្ភ័សស្រុកស្វាយអន្ទរសង្ស័យមើលព្យាបាលអ្នកជំងឺម្នាក់បណ្តាលអោយប្រតិកម្មថ្នាំស្លាប់ រួចដឹកសពបញ្ជូនទៅមន្ទីរពេទ្យខេត្តព្រៃវែងដើម្បីបំវាងភស្តុតាង ខណៈជនរងគ្រោះគ្រាន់តែឈឺចុកពោះបន្តិចបន្តួច.

(ព្រៃវែង)….បុរសម្នាក់គ្រាន់តែឈឺចុកពោះហើយត្រូវក្រុមគ្រួសារដឹកតាមម៉ូតូឌុបយកមកពិនិត្យព្យាបាលនៃគ្លីនិកឯកជនមួយកន្លែង”យីហោ សម្ភព ឈីសម្ភ័ស នៅជាប់បណ្តោយផ្លូវជាតិលេខ៨ ខាងកើតរង្វង់មូលស្វាយអន្ទរប្រហែល២៥០ម៉ែត្រ ស្ថិតក្នុងភូមិស្វាយអន្ទរទី២ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបានតែ១ថ្ងៃកន្លះក៍បានដាច់ខ្យល់ស្លាប់ សង្ស័យប្រតិកម្មថ្នាំ បែរជាគ្រូពេទ្យចោទថាក្រុមគ្រួសារបញ្ចុកចំណីអួល រួចដាក់អ៊ុកសុីស្រឺនដឹកជនរងគ្រោះទាំងមិនដឹងខ្លួនយកទៅមន្ទីរពេទ្យខេត្តព្រៃវែង គោលបំណងដើម្បីបំវាងភស្តុតាង។ -បើតាមអ្នកមីងឈ្មោះ សឿន ភាព អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិស្វាយគន់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ត្រូវជាប្រពន្ធជនរងគ្រោះឈ្មោះ មួង ពុំ អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បានរៀបរាប់ប្រាប់អ្នកសារព៌តមាន កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ថា​ ប្តីរបស់គាត់មានសុខភាពល្អមាំមួនទេ។ហើយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ប្តីគាត់មានអាការរៈចុកចុងដង្ហើមនិងពោះ។ភ្លាមនោះក្រុមគ្រួសារក៍ជួលម៉ូតូឌុបគេដឹកគាត់យកមកព្យាបាលនៅគ្លីនិកឯកជន(យីហោ សម្ភព ឈីសម្ភ័ស)ខាងលើ។បន្ទាប់ធ្វើការពិនិត្យរួចគ្រូពេទ្យប្រាប់ថា ប្តីគាត់មានបញ្ហាជំងឺរលាក់ក្រពះ ក៍សម្រេចដេកសម្រាកព្យាបាលនៅគ្លីនិកឯកជន សម្ភព ឈី សម្ភ័សស្វាយអន្ទរនេះ ដោយគ្រូពេទ្យប្រើថ្នាំចាក់ឫលេប១ថ្ងៃ២ទៅ៣ដងរួមជាមួយការដាក់សេរូមផង។ប្រពន្ធជនរងគ្រោះបន្តទៀតថា នៅល្ងាចថ្ងៃទី២ ខែ ឆ្នាំដដែល ក្រោយគ្រូពេទ្យចាក់ថ្នាំ និងអោយប្តីគាត់លេបថ្នាំរយៈពេលមុន១ម៉ោងរួច គាត់ជាប្រពន្ធក៍បញ្ជុកចំណីអាហារហូបជាធម្មតា។ស្រាប់តែហូបបានបន្តិចប្តីរបស់គាត់ក៍បានទាញមាត់ដួលទៅលើគ្រែស្តូកស្តឹងបាត់មាត់បាត់កលែងកម្រើកខ្លួន ទោះជាគ្រូពេទ្យមកធ្វើចលនាយ៉ាងណាក៍នៅតែមិនដឹងខ្លួនដែរ។ហើយគ្រូពេទ្យនៃគ្លីនិកឯកជននោះ ប្រាប់ក្រុមគ្រួសារថា ជនរងគ្រោះអួលចំណី ក៍ប្រញ៉ាប់ប្រញ៉ាលដាក់អ៊ុកសុីស្រឺនដឹកយកទៅមន្ទីរពេទ្យខេត្តព្រៃវែង។ពេលទៅដល់ក្រុមគ្រូពេទ្យខេត្តប្រាប់ថាប្តីគាត់បានដាច់ខ្យល់ស្លាប់បាត់ហើយ ក៍ដឹកសពប្តីយកទៅផ្ទះធ្វើបុណ្យតាមប្រពៃណីទៅ។ អ្នកមីងបន្តថាបើតាមការសន្និដ្ធានប្តីរបស់គាត់ប្រហែលជាដាច់ខ្យល់ស្លាប់តាំងពីដួលនៅក្នុងគ្លីនិក សម្ភព ឈី សម្ភ័សមកម្លេះ តែបើគ្រូពេទ្យនៅគ្លីនិកឯកជននោះគេប្រាប់ថា គាត់ស្លាប់ដោយសារអួលចំណីអាហារក្រុមគ្រួសារបញ្ចុក ក៍ព្រមឯកភាពតាមគេទៅខ្ជិលវែងឆ្ងាយដើម្បីអោយព្រលឹងប្តីគាត់ទៅបានស្ងប់ ណាមួយគ្រួសារគាត់មានជីវភាពខ្វះខាតបានខាងគ្លីនិកគេជួយឧបត្ថម្ភចូលបុណ្យថ្ងៃស្លាប់១លានរៀល និងបុណ្យ៧ថ្ងៃទើបនឹងហើយព្រឹកមិញថ្ងៃទី៨ ខែកញ្ញានេះ១លានរៀលទៀត បើសរុបទៅគេជួយថវិកាបាន២លានរៀលដែរ………………………….សម្លេងអ្នកមីង

ប្រពន្ធជនរងគ្រោះ។ ករណីខាងលើនេះបានធ្វើអោយមហាជនជាច្រើនរិះគន់ថា មានរឿងរ៉ាវរហូតមានមនុស្សស្លាប់ជីវិត គ្លីនិកមួយនេះនៅតែបន្តបើកដំណើរការទទួលព្យាបាលជាធម្មតា មិនឃើញមានអាជ្ញាធរសមត្ថកិច្ចឫមន្ត្រីជំនាញអង្គភាពស្ថាប័នណាមួយចុះមកត្រួតពិនិត្យមើលថា តើគ្លីនិកឯកជននេះបើកមានអាជ្ញាបណ័្ណ និងមានក្រុមគ្រូពេទ្យជំនាញៗត្រឹមត្រូវតាមស្តង់ដាដែរឫទេ។ដោយគ្លីនិកឯកជនខ្លះមើលទៅដូចជាហ៊ំហួនណាស់ តែតាមពិតជំនាញគ្រូពេទ្យមានតែម្នាក់ទេ ជួនកាលប្រើប្រពន្ធ កូន បងប្អូនសាច់ញាតិ ដែលមិនបានរៀនជំនាញពេទ្យសោះឫខ្លះកំពុងតែរៀនពេទ្យមិនទាន់ចប់ឆ្នាំផង ក៍អោយមកពិនិត្យព្យាបាលអ្នកជំងឺនៅតាមគ្លីនិកមួយចំនួនដែរ។ទាំងនេះហាក់បីដូចជាយកអាយុជីវិតមនុស្សមកពិសោធន៍ ទោះបីស្លាប់រស់មិនខ្វល់ សំខាន់អោយតែបានផលប្រយោជន៍ផ្ទាល់ខ្លួនជាការស្រេច។ ពាក់ព័ន្ធបញ្ហានេះភ្នាក់ងារយើងបានព្យាយាមទំនាក់ទំនងសូមការបំភ្លឺពីលោក សេង បញ្ញារិទ្ធ ប្រធានមន្ទីរពេទ្យខេត្តព្រៃវែងបានទេ ដោយសារទូរស័ព្ទចូលមានអ្នកផ្សេងលើកទទួលប្រាប់ថាមិនមែនលេខរបស់លោក សេង បញ្ញារិទ្ធ។ចំណែក លោក ហ៊ូ ដា ប្រធានអូឌី នៃមន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរ បានអោយដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៨ កញ្ញានេះថា រឿងអាជ្ញាប័ណ្ណខាងសុខាភិបាលខេត្ត និងស្រុកកំពុងចុះទៅស្រាវជ្រាវសួរនាំ មិនទាន់ដឹងថាយ៉ាងម៉េចនោះទេ ហើយរឿងមនុស្សស្លាប់នោះក៍រូបលោកពុំបានដឹងដែរ ព្រោះគ្មានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ ទើបនឹងបានដឹងតាមរយៈអ្នកសារព៌តមានប្រាប់…………………….សម្លេងប្រធានអូឌីស្រុកស្វាយអន្ទរ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com