ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកភួ.ប៉ូយជាប្រធានសមាគមចិនខ្មែរហួសចិត្តនឹងលោកលឹម.ទាឡេងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគចិនខ្មែរបានកាយយកដីផ្លូវសាធារណះគ្មានសល់ក្រោយពីមានពលរដ្ឋ១០គ្រួសារផ្ទុះការតវ៉ា

ខេត្តបាត់ដំបង៖លោកលឹម.ទាឡេងដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមចិនខ្មែរបានធ្វើសកម្មភាពទៅកាយដីបំផ្លាញផ្លូវជាលើកទី២ដែលផ្លូវនេះត្រូវបានប្រជាពលរដ្ឋធ្វើដំណើររាល់ថ្ងៃហើយក៏ធ្លាប់មានបញ្ហាចំរ៉ូងចំរ៉ាស់ម្តងរួចមកហើយកាលពីពេលថ្មីៗនេះដែលបានឈានដល់ការប្តឹងចូលប្រព័ន្ធតុលាការទៀតផង។ការកាយបំផ្លាញផ្លូវសាធារណះពីសំណាក់លោកលឹម.ទាឡេងនេះបានធ្វើឡើងខណះដែលលោកភួ.ប៉ូយបានបើកការដ្ឋានសាងសង់សាលារៀនចិនខ្មែរមួយកន្លែងនៅខាងក្រោយផ្សារភួ.ពុយក្នុងសង្កាត់ចំការសំរោងក្រុងបាត់ដំបង។ដែលបច្ចុប្បន្នកំពុងដំណើរការសាងសង់ហើយការសាងសង់នេះក៏ត្រូវបានលោកលឹម.ទាឡេងប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមចិនខ្មែរជាអ្នកចាត់ចែងនិងមើលការខុសត្រូវទើបលោកលឹម.ទាឡេងបានធ្វើសកម្មភាពបែបនេះ។
នៅក្នុងដំណាក់កាលដែលកំពុងសាងសង់កាលពីរសៀលថ្ងៃទី២៦ខែសីហាឆ្នាំ២០២០លលោកលឹម.ទាឡេងបានធ្វើសកម្មភាពរំលោភយកផ្លូវម្តងរួចមកហើយដោយបោះបង្កោលរបងលើផ្លូវអស់ពាក់កណ្តាលមានន័យថាផ្លូវដែលនៅសល់តែមួយចំហៀងប៉ុណ្ណោះដែលផ្លូវនេះប្រជាពលរដ្ឋកំពុងធ្វើដំណើររាល់ថ្ងៃ។រហូតមកដល់ពេលថ្មីៗនេះដីផ្លូវដែលនៅសល់ពាក់កណ្តាលទៀតត្រូវបានលោកលឹម.ទាឡេងថ្លើមធំកាយធ្វើជាប្រឡាយខ្ទេចទាំងស្រុងធ្វើអោយពលរដ្ឋ១០គ្រួសារក្តៅក្រហាយជាលើកទី២ហើយចេញមុខមករារាំងប្រឆាំងនឹងការកាយផ្លូវនេះតែម្តង។ក្រោយពីមានពលរដ្ឋ១០គ្រួសារផ្ទុះការតវ៉ានៅថ្ងៃទី៩ខែកញ្ញានេះលោកផេង.សិទ្ធីអភិបាលក្រុងបាត់ដំបងបានដឹកនាំក្រុមការងារចុះដោះស្រាយលើបញ្ហានេះដោយលោកអភិបាលក្រុងបានបញ្ជាអោយលោកលឹម.ទាឡេងចាក់ដីបំពេញធ្វើជាផ្លូវអោយបានដូចដើមឡើងវិញដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរជាធម្មតាវិញប៉ុន្តែប្រជាពលរដ្ឋក៏បាននាំគ្នារៃអង្គាសដើម្បីទិញថ្មមកចាក់ធ្វើផ្លូវឡើងវិញដោយសារតែពួកគាត់មិនចង់បន្តបញ្ហាវែងឆ្ងាយ៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com