ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះពង្រឹងសន្តិសុខសណ្តាប់ធ្នាប់និងជម្រុញការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិនៅខេត្តពីរភាគឥសាន្តប្រទេស !

IMG_20170505_082633ដោយ៖លី វណ្ណះ
ខេត្តស្ទឹងត្រែង៖ មន្ត្រីកងរាជអាវុធហត្ថនៅខេត្តពីរភាគឥសាន្តប្រទេស ជាប់ព្រំដែនឡាវ និងវៀតណាម ទទួលបានការពង្រឹងបន្ថែម លើកិច្ចការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការចុះទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងការធ្វើការរារាំងណាមួយឲ្យខាងតែបាន។
ការចុះពង្រឹងនោះ ធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅរយះពេលពីរថ្ងៃបន្តបន្ទាប់គ្នានេះ គឺនៅថ្ងៃ៣ឧសភាម្សិលមិញ ធ្វើនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងនៅថ្ងៃ៤ឧសភានេះ ធ្វើនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបង្ហាញរបាយការណ៍ថា ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌមាន៥ករណី ស្មើនិង៦លើក ឃាត់ខ្លួនជនសង្ស័យ១៥នាក់ ស្ត្រី២នាក់ និងបុរស១៣នាក់ បញ្ជូនទៅតុលាការបាន១២នាក់ បុរស១១នាក់ ស្ត្រី១នាក់ អប់រំណែនាំឲ្យវិលទៅលំដៅដ្ឋានវិញ៣នាក់ ចាប់យកវត្ថុតាងទូរស័ព្ទ៤គ្រឿង ម៉ូតូ៣គ្រឿង ញញួរ១ ឈើជ្រុង១ ពូថៅ១ កាំបិតផ្គាក់១ អាវ១ ទ្រនាប់ជើង១គូ ម្សៅលាបមុខ១ប្រអប់ មេអាប៉ោង៤គ្រាប់ ចានអាប៉ោង៣ គំរបអាប៉ោង៣ អំពូលភ្លើង២ ប៉ាយចាប់អាប៉ោង៥បន្ទះ និងប្រាក់៣១ម៉ឺនរៀល។
លោកថា ចំពោះការបង្ក្រាបបទល្មើសគ្រឿងញៀននោះវិញ គឺសំរេចបាន៥លើក ឃាត់ខ្លួនជនសង្ស័យ១១នាក់ ប្រុស១០នាក់ ស្រី១នាក់ បញ្ជូនទៅតុលាការ១១នាក់ ប្រុស១០នាក់និងស្រី១នាក់ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន«ice» ទម្ងន់៦៣,១៨ក្រាម ម៉ូតូ៨គ្រឿង ទូរស័ព្ទ៩គ្រឿង ប្រាក់ចំនួន២៧ម៉ឺន៧ពាន់រៀល ព្រមទាំងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ។ រីឯ ការបង្ក្រាបបទល្មើសព្រៃឈើនោះដែរ កម្លាំងអាវុធហត្ថខេត្ត បង្ក្រាបនៅឆ្នាំ២០១៦កន្លងទៅ បាន២៤លើក រឹបអូសឈើចំនួន១៣១ពាន់៨៧១ម៉ែត្រគូប ឈើធ្នុង៤០៥ដុំ និងបន្ទះ មិនទាន់វាស់វែង។លោកបញ្ជាក់ថា នៅត្រីមាសទី១ឆ្នាំ២០១៧នេះ បង្ក្រាបឈើបាន១៤លើក រឹបអូសឈើចំនួន២៣ពាន់៤០៤ម៉ែត្រគូប និងមួយចំនួននៅមិនទាន់វាស់វែងរួច ឃាត់ខ្លួនមនុស្ស៥នាក់ ដកហូតរថយន្តបាន១១គ្រឿង ម៉ូតូ១គ្រឿង ទូក១គ្រឿង រួមនិងរណាយន្ត១គ្រឿងផងដែរ ។
លោកឧត្តមសេនីយ៍អៀង វ៉ាន់ឌី បានបញ្ជាក់ទៀតថា នៅក្នុងខែមេសាឆ្នាំ២០១៧ អង្គភាពអាវុធហត្ថខេត្ត ចុះបង្ក្រាបបទល្មើសព្រៃឈើបាន៩លើក រឹបអូសឈើបានចំនួន៩ពាន់៧២៧ម៉ែត្រគូប និងឈើមួយចំនួនទៀតមិនទាន់វាស់វែង ឃាត់ខ្លួនមនុស្ស៦នាក់ និងដកហូតបានរថយន្ត៤គ្រឿង ម៉ូតូ៣គ្រឿង កសាងសំណុំរឿង ប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ចាត់ការជាបន្ត ។
ដោយឡែក នៅខេត្តរតនគិរីនោះវិញ នៅថ្ងៃ៤ឧសភានេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានបញ្ជាក់អំពីសភាពការណ៍សន្តិសុខ បទល្មើសធនធានធម្មជាតិ និងយន្តការគ្រប់គ្រងបញ្ជាការងារសន្តិសុខ ដល់មន្ត្រីអាវុធហត្ថក្រោមឧិវាទ។លោកមេបញ្ជាការបានបញ្ជាក់ថា ប្រភពបទល្មើសព្រៃឈើ គឺមានដឹកជញ្ចូនចេញពីស្រុកវើនសៃ ស្រុកតាវែង ស្រុកអូរយ៉ាដាវ ស្រុកលំផាត់ និងស្រុកអណ្តូងមាស។ ដោយឡែក ទីតាំងស្តុកឈើ និងសិប្បកម្មកែច្នៃឈើ មានចំនួន៤៦កន្លែង ក្នុងនោះមានច្បាប់តែ៣កន្លែងប៉ុណ្ណោះ ហើយបទល្មើសក្នុងការនាំឈើចេញមាន១០ច្រក ក្នុងនោះតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងចំនួនកន្លែង៩ទៀត ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម គឺជាប់ខេត្តយ៉ាឡាយ ខេត្តកាន់ថឹរ និងជាប់ខេត្តអត្តពឺ ប្រទេសឡាវ។
មេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេស ទទួលការងារសន្តិសុខនិងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ លោកឧត្តមសេនីយ៍ឯក ហុង វិណុល លោកបានជម្រុញឲ្យបន្តពង្រឹងយន្តការការងារសន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ និងការដាក់បទបញ្ជាដល់កម្លាំងពាក់ព័ន្ធ ត្រូវតែពង្រឹងការងារទាំងនោះ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា កត្តាសំខាន់អ្វីដែលអង្គភាព កងរាជអាវុធហត្ថខេត្ត ដឹកនាំមានការទទួលខុសត្រូវ តាមតួនាទីនិងភារកិច្ច ត្រូវចេះសហការសាមគ្គីផ្ទៃក្នុង រាល់យន្តការការងារគ្រប់គ្រងបញ្ជា និងបញ្ជាការពារសន្តិសុខ ឲ្យទទួលបានលទ្ធផលជោគជ័យ សម្រាប់អង្គភាព ក៏ដូចជាការណែនាំពីថ្នាក់ដឹក នាំកងរាជអាវុធហត្ថនោះថែមទៀត។ លោកបានលើកទឹកចិត្ត ដល់កម្លាំងកងរាជអាវុធហត្ថខេត្ត ថាការបង្ក្រាបបាននូវបទល្មើសធនធានធម្មជាតិនោះ គឺគួរជាទីមោទនៈ ដោយសារការទំនាក់ទំនងល្អ ជាមួយអង្គភាព ស្ថាប័នពាក់ព័ន្ធ និងចូលរួមយ៉ាងខ្លាំងជាមួយ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លើបញ្ហាស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំងនៅកន្លងមក ក៏ដូចជានៅពេលបច្ចុប្បន្ន។
លោកឧត្តមសេនីយ៍ឯក បានជម្រុញមន្ត្រីអាវុធហត្ថខេត្ត ឲ្យបន្តយកចិត្តទុកដាក់តាមដានស្រាវជ្រាវគ្រប់មធ្យោបាយ រកឲ្យឃើញពីប្រភពនៃបទល្មើសព្រៃឈើ ទីតាំង មុខសញ្ញាឈ្មួញ ច្រកចេញចូល ក្រៅពីការងារពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនោះ៕

IMG_20170505_082633

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com