ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងនាំយកអំណោយចែកជូនប្រជាពលរដ្ធក្រីក្រចំនួន៥២គ្រួសារនៅឃូំព្រៃខ្ល

(ព្រៃវែង)…. ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងបាលើនដឹកនាំមន្ត្រីក្រោមឱវាតអញ្ជើញចុះសួរសុខទុក្ខ និងយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៥២ គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ដែលពិធីនេះបានប្រារព្វធ្វើឡើងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅបរិវេនវត្តព្រៃខ្លា ភូមិព្រៃខ្លាទី១ ឃុំព្រៃខ្លា។
ថ្ងៃនៅក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ក៍បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកាលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរនិងនិន្នាការនយោបាយអ្វីឡើយ។ជាពិសេសសម្តេចតែងតែគិតគូរជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនដែលងាយរងគ្រោះគ្រប់ទីកន្លែងផងដែរ។ឯកឧត្តមបានបន្តទៀតថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង តែងតែជួយឧបត្ថម្ភដល់បងប្អូនដែលជួបការលំបាកជានិច្ច នឹងមិនទុកឱ្យបងប្អូនណាម្នាក់ស្លាប់ដោយសារអត់អាហារនោះឡើយ។ដោយឡែកចំពោះជំងឺកូវីដ-19នៅក្នុងខេត្តព្រៃវែង បានធ្វើការផ្សព្វផ្សាយអប់រំអំពីវិធានការការពារនិងអនាម័យជូនដល់បងប្អូនប្រជាពលរដ្ឋជាប្រចាំ ហើយរហូតមកដល់ពេលនេះខេត្តព្រៃវែងមិនទាន់មានករណីអ្នកឆ្លងជំងឺកូវីដ-19នោះនៅឡើយទេ។ឯកឧត្តមក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្ត អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ សំខាន់នោះនៅក្នុងរដូវកាលនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះដោយត្រូវចេះការពារខ្លួន និងមានអនាម័យឱ្យបានជាប់ជានិច្ច ដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការឆ្លងនៅក្នុងសហគមន៍។
ឯកឧត្តម អភិបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ វត្តអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដើម្បីការពារបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវទីសាធារណៈណាមួយដែលអាចកើតមានឡើងជាយថាហេតុនោះ។
ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក ទាំងអស់ត្រូវអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសនៅក្នុងរដូវការនៃបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌនេះដើម្បីបញ្ចៀសនូវអំពើលួចឆក់ប្លន់នៅតាមទីវត្តអារាមជាដើម។
សម្ភារៈដែលឯឧត្តមអភិបាលខេត្តផ្ដល់ជូននោះក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ភួយ១, ខ្នើយ១, មុង១, និងថវិកា ៥០,០០០រៀល៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com