ដេីម្បីចូលរួមរំលែកទុក្ខ ក៏ដូចចូលរួមពិធិបុណ្យ
សពលោ គង់ ហ៊ីម ដែលមានតួនាទីជាភ្នាក់ងារ អ្នកកាសែត(ខេមបូឌាប៉ុស្តិ៍) ប្រចាំខេត្តស្វាយរៀង នោះ ក្រុមបងប្អូនសារព័ត៌មាន បានចូលបុណ្យភ្លាមៗ មានឈ្មោះដូចខាងក្រោម ÷
_០១ លោក ចាន់ ថន ភ្នាក់ងារទូរទស្សន៍NTV រស្មីកម្ពុជា កាសែតតាព្រហ្ម ឆន្ទៈជាតិ បានចូលរួមរំលែកទុក្ខ ៦០ ០០០៛
_០២ លោក ទុយ សារ៉ាយ ភ្នាក់ងារTV៩ខេត្តកណ្ដាល១០$
_០៣ លោក ធឿន វុទ្ធី ភ្នាក់ងារTV8ខេត្តកណ្ដាល១០$
_០៤ លោក យ៉ឺត ភារ៉ា ភ្នាក់ងារអប្សរាANNព្រៃវែង៦០ ០០០៛
_០៥ លោក ជា គឹមសាន និពន្ធនាយកអប្សរាann ១០$
_០៦ លោក សំវិចិត្រ កម្ពុជាថ្មី ព្រៃវែង៥០ ០០០៛
_០៧ គ្រូលីន cam post ព្រៃវែង ៦០ ០០០៛
_០៨ លោក លឹក សារត្ន័ទូរទស្សន៍ msj ខេត្តព្រៃវែង ស្វាយរៀង ៦០ ០០០៛
_០៩ លោក ជា ទូច សាព័ត៌មានចាប់ដៃ ខេត្តព្រៃវែង ១០$
_10 លោក ព្រហ្ម ឥន្ទ្រ អ្នកចាត់ចែងទូទៅ PNTV ទូរទស្សន៍ព្រះនរាយ៍ 10$
_11 លោក ខន ខេន ទូរទស្សន៍អប្សរាannនិង PNTV 50 000៛
_12 លោក ទុយ រ៉ា ការសែត ប្រាយដេលីញ៉ូ 10$
_13 លោក ស៊ី នួន ការសែត នៅពញាក្រែក ខេត្ត ត្បូងឃ្មុំ 10$ ។
សូមបញ្ចាក់ថា :គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តកុងទីន័របុកនិងរថយន្តទីកូក្នុងទិសដៅបញ្ច្រាស់គ្នាបណ្ដាលឲ្យអ្នកកាសែតម្នាក់ស្លាប់និងម្នាក់រងរបួស។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៤ ខែមេសាឆ្នាំ២០១៧វេលាម៉ោង១១និង២០នាទីយប់លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៨៩៖៩០ ត្រង់ចំណុចភូមិកំពង់ត្របែកឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺបណ្ដាលឲ្យមានអ្នករងគ្រោះចំនួន២នាក់ស្លាប់ម្នាក់និងរបួសម្នាក់។ទី១ឈ្មោះ គង់ ហ៊ីម ភេទប្រុសអាយុ៣៧ឆ្នាំមានទីលំនៅភូមិចំរ៉េះឃុំគោខ្ទក ស្រុកកំពង់ត្របែកខេត្តព្រៃវែង។មានមុខរបរជាភ្នាក់ងារកាសែត (ខេមបូឌាបុស្តិ៍)ប្រចាំខេត្តស្វាយរៀង បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុដោយគាបជាប់ក្នុងរថយន្ត។
ទី២ឈ្មោះ ភី ធូ ភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅភូមិគោខ្ទកឃុំគោខ្ទក ស្រុកកំពង់ត្របែកខេត្តព្រៃវែង។ មានមុខរបរជាភ្នាក់ងារទូរទស្សន៍នាគពន្ធ័ NTV ប្រចាំខេត្តស្វាយរៀងបានរងរបួសស្រាល។ដោយឡែកតៃកុងរថយន្តកុងទីន័រក្រោយពេលកើតហេតុបានរត់គេចបាត់។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកទីកូ ពណ័ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ2I 4693បើកបរដោយឈ្មោៈ ភីធូ និងមានអ្នករួមដំណើរម្នាក់ឈ្មោះគង់ហ៊ីម។ ដោយបើកក្នុងទិសដៅពីកើតមកលិចលុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបានងាកចង្កូតមកកណ្ដាលផ្លូវក៏ស្រាប់តែបុកជាមួយរថយន្តកុងទីន័រម៉ាក FUSO ពណ័ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ4A 0905ក្នុងទិសដៅពីកើតទៅលិច យ៉ាងពេញទំហឹងបណ្តាលឲ្យប៉ើងរថយន្តទាំងពីរមកជញ្ចើមផ្លូវខាងជើង។ ធ្វើឲ្យជនរងគ្រោះដែលរួមដំណើរក្នុងរថយន្តទីកូបានស្លាប់ដោយគាបជាប់ក្នុងរថយន្តចំណែកតៃកុងបានរងរបួសស្រាល។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តទីកូរបស់អ្នកកាសែតដោយបើកចូលមកខាងស្ដាំដៃនៃរថយន្តកុងទីន័រ។
ក្នុងនោះធ្វើឲ្យរថយន្តកុងទីន័រ រងការខូចខាតផ្នែកខាងមុខនៃខាងស្ដាំចំណែករថយន្តទីកូរងការខូចខាតផ្នែកខាងមុខនៃខាងស្ដាំជាហេតុ ធ្វើឲ្យអ្នករួមដំណើរដែលអង្គុយខាងស្ដាំគាបជាប់ស្លាប់តែម្ដងទៅ។
លោក ភីធូ អ្នកបើករថយន្តទីកូបានឲ្យដឹងថានៅមុនពេលកើតហេតុខ្លួនបានទៅជប់លាងនៅក្នុងកម្មវិធីនៃអធិការស្រុកកំពង់ត្របែក ជាមួយនិងជនរងគ្រោះដែលស្លាប់។ បន្ទាប់មកខ្លួនបានបើករថយន្តទីកូខាងលើតាមខាងស្ដាំដៃរហូតក្នុងបំណង មកផ្ទះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវរថយន្តកុងទីន័រនោះជ្រុលមកបុករថយន្តខ្លួននៅខាងត្បូងគំនូសលឿង រួចរថយន្តកុងទីន័រមិនអស់ល្បឿនក៏ជ្រុលអូសមកខាងជើងគំនូសលឿងងាកដល់ជញ្ចើមផ្លូវបែបនេះទៅ ។