រថយន្តនិងម៉ូតូបុកគ្នាបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់
ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនិងកន្លែងដោយសារបើកម៉ូតូមួយគ្រឿងបុកជាមួយ រថយន្តលុច្យស៊ីស RX៣៣០ មួយគ្រឿង អ្នកបើកបររថយន្តបង្កព្យាយាមរត់គេចខ្លួនបាត់។ ហេតុការនេះ កើតឡើងកាលពីម៉ោង៩ជាងយប់ថ្ងៃទី៦ខែឩសភា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិដីឥតកោះផុស ឃុំដីឥត ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផាត សុភស្តិ ប្រុសអាយុ ២៨ ឆ្នាំ រស់ នៅ ភូមិស្តៅកន្លែង ឃុំដីឥត ស្រុកកៀនស្វាយ ខេត្តកណ្តាល ជីះម៉ូតូមួយគ្រឿងម៉ាកគុបមូលពណ៌ទឹកប៊ិច កណ្តាល1H-2197 ចំណែករថយន្តបង្កម៉ាកលុច្យស៊ីសRX330 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AM- 6877 អ្នកបើកមិនត្រូវបានគេស្គាល់ឈ្មោះទេ។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុរថយន្តបង្កបើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿន លឿនចំណែកម៉ូតូវិញបើកបរក្នុងទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុស្រាប់តែម៉ូតូបានបើកចូលទៅចំណែកខាងស្តាំដៃរថយន្តបណ្តាលឲ្យបុកគ្នាយ៉ាងពេញទំហំខ្ទប់ជនរងគ្រោះជាប់និងកញ្ចក់រថយន្តខាងមុខរីឯម៉ូតូគៀបជាប់និងកាងរថយន្តអូសជិត១០០ម៉ែត្រទើបធ្លាក់បណ្តាលឲ្យជនរងគ្រោះស្លាប់នៅនិងកន្លែងម៉ូតូខូចខាតយ៉ាងដំណំរីឯរថយន្តផ្ទុះពោងបែកចង្កៀងខាងមុខខូចខាតយ៉ាងដំណំផងដែរ ក្រោយកើតហេតុកម្លាំងនគរបាលចរាចរស្រុកកៀនស្វាយចុះទៅដល់ធ្វើអន្តរាគមន៍រួចប្រគល់សាក សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកវត្ថុតាងទាំងត្រូវអូសយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់។
នគរបាលបានបន្ថែមថាបើយោងតាមសាក្សីឃើញហេតុការបាននិយាយថាមុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូឡើងវ៉ាម៉ូតូមួយគ្រឿងស្របទិសគ្នាម៉ាកហ្ស៊ូម័រជ្រុលចូលទៅចំណែកផ្លូវរថយន្តដោយរថយន្តបើកស្របនិងកណ្តាលទ្រូងផ្លូវដែរនោះ ទើបជ្រុលបុកគ្នាតែម្តងទៅ។
បើយោងតាមប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឃើញហេតុការនេះបាននិយាយថា មុន ពេលកើតគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងក្នុងទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុស្រាប់តែឃើញរថយន្តបង្កបើកលឿនក្នុងទិសដៅពីកើតទៅលិចជ្រុលចូលទៅចំណែកខាងស្តាំដៃរបស់ម៉ូតូរួចជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងបណ្តាលឲ្យបែកចង្គៀងរថយន្តផ្នែកខាងស្តាំផ្ទុះពោងបណ្តាលឲ្យជនរងគ្រោះខ្ទាតប៉ើងទៅលើកញ្ចក់រថយន្តខាងមុខនិងម៉ូតូគៀបជាប់នៅនិងកាងរថយន្តអូសប្រហែលជាជិត១០០ម៉ែត្រទើបធ្លាក់ជនរងគ្រោះនិងខ្ទាត់ម៉ូតូចេញ ភ្លាមៗប្រជាពលរដ្ឋបានទៅរាយការណ៍ឲ្យ នគរបាលស្រុកចុះទៅពិនិត្យមើលឃើញថា ជនរងគ្រោះ
បាត់បង់ជីវិត។
ប្រជាពលរដ្ឋបានបន្តថា នៅក្នុងរថយន្តបង្កគេឃើញមានស្រ្តី៤នាក់និងប្រុសម្នាក់ជាអ្នកបើកបររថយន្ត ដោយមុនកើតហេតុក្រុមរថយន្តបង្កចេញពីហូបការគេនៅម្តុំអ្នកលឿងដោយស្រុកលើកដែកក្នុងស្ថានភាពស្រវឹងស្រាកជោគជាំទើបបើកជ្រុលទៅបុកជនរងគ្រោះទាំងកំរោលបែបនេះ៕
0
កូនលោកហេងធៀមចៅហ្វាយក្រុងតាខ្មៅបើកឡានបុកអ្នកជិះម៉ូតូស្លាប់
Filed in: Uncategorized