ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រុម លោក ថាវ ស្រៀង និង លោក កៅ ថៅកែជីកដីលក់ នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហាក់មិនខ្វល់ប្រជាជន រស់នៅ អមសងខាងផ្លូវ ។

ខេត្តកណ្តាល : បើនិយាយពីឈ្មោះ ថាវ ស្រៀវ និង លោក កៅ ប្រជាជនណាម្នាក់ដែលថា មិនស្គាល់ ពួកគាត់ជាថៅកែ ជាន់ផ្អៀង នៅឃុំព្រះប្រសប់ លើមុខរបររកស៊ីជីកដី ដឹកដីលក់ នោះ។

ប្រជាជនរស់នៅអមសងខាង ផ្លូវកៅ
ស៊ូដែលជាផ្លូវ សំខាន់បំផុត សំរាប់ឡានពួកគេបរកាត់ តាំងពីព្រឹក រហូតដល់ល្ងាចនោះ បាននិយាយថា ក្រុមថៅកែមាន៣ក្រុម គឺមាន លោក ថាវ ស្រៀង ។ កូនលោក ថាវស្រៀង និង លោក កៅ ។ បានពពាក់ពពូនដឹកជញ្ជូនអាចម៌ដី យកទៅលក់ នៅតាមតំបន់ផ្សេងៗ គឺមិនបានគិតពីការប៉ះពាល់សុខភាព និង ការគ្រោះថ្នាក់ផ្សេងៗ ដល់ពួកគាត់នោះទេ ។ ពោលគឺ បើកវ៉ាជែង និង កំពប់ដីហុយពេញផ្លូវ ដែលជាបញ្ហា គឺពួកគាត់បានត្រឹមហួសចិត្ត និង តឹងទ្រូង តែប៉ុណ្ណោះ ។

ប្រជាជនដែលមិនចង់មើលមុខគ្នា មិនត្រង់ ជាមួយថៅកែរកស៊ីជីកដី ដ៏មានឥទ្ធិពល នៅក្នុងឃុំ ស្រុក នេះ បានបង្ហើបថា ពួកគេ ជីកដីពេលខ្លះមកក្បែរៗចូលដីប្រជាជន ហើយក៏បានស្នើទិញក្នុងតំលៃថោកៗក្នុង១ការ៉េ ៣ដុល្លា ៤ដុល្លា និង ៥ដុល្លា ប៉ុណ្ណោះ ។ ខុសពីតំលៃទីផ្សារអាចលក់ដល់ ១៥ដុល្លា ២០ដុល្លា ឯណោះ ។

ប្រជាជនដដែល បានបញ្ជាក់ថា មានពាក្យលេចលឺមកថា ពួកគេជីកដី ចូលក្នុងបឹងរបស់រដ្ឋ និងទួលបុរាណ ដែលហៅថា ទួលព្រះធាតុ ផងដែរ ។ តែពួកគាត់មិនហ៊ាន សួរនាំអ្វីទេ សូម្បីលើវេទិកា សាធារណៈ ព្រោះមិនហ៊ាន។

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com