ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក​ ​យ៉ែម ​ហេមរ៉ាត ​មេគយ​ច្រកតំប​ន់​អូររំដួលប្រ​ព្រឹត្តអំពើពុករលួ​យម៉ា​សប្បាយ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

លោក​ ​យ៉ែម ​ហេមរ៉ាត ​មេគយ​ច្រកតំប​ន់​អូររំដួលប្រ​ព្រឹត្តអំពើពុករលួ​យម៉ា​សប្បាយ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងIMG_1741-165x210

មន្រ្តីគយនៅស្រុកភ្នំព្រឹកបានឲ្យ ដឹងថា សព្វថ្ងៃនេះលោក យ៉ែម ហេមរ៉ាត កំពុងប្រើអំណាច ប្រព្រឹត្តអំពើពុករលួយ ដោយគ្មាន ខ្លាចក្រែងអ្វីទាំង អស់តាមរយៈ ការបើក ដៃឲ្យឈ្មួញនាំចូល ទំនិញ គេចពន្ធ និងទំនិញ បង់ពន្ធមិន គ្រប់កាន់ តែខ្លាំងឡើង ៗ ហើយករណីខ្លះមានដល់ក្លែង ឯកសារបន្លំប្រភេទទំនិញ ដើម្បីទទួលផលប្រយោជន៍ពី ឈ្មួញ។ ប្រភពបានឲ្យ ដឹងទៀតថា ទំនិញនាំចូលតាមច្រក តំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សព្វថ្ងៃនេះបង់ពន្ធពី៣០ទៅ៤០ភាគ រយ ប៉ុណ្ណោះ ក្រៅពីនេះគឺឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយលោក យ៉ែម ហេមរ៉ាត មេគយច្រកអូររំដួល យ៉ាងសុខ ស្រួល។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរពិនិត្យភាពមិនប្រក្រតី ដែលកើតឡើងនៅ ច្រកតំបន់អូររំដួល ជាបន្ទាន់ ព្រោះលោក យ៉ែម ហេមរ៉ាត មេគយប្រចាំច្រកនេះកំពុងប្រព្រឹត្តអំពើ ពុករលួយបំបាត់ចំណូលពន្ធរដ្ ឋអស់រាប់សែនដុល្លារក្នុងមួយខែៗ.។

ប្រភពពីសមត្ថកិច្ចតូចតាចប្រចាំច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឲ្យដឹងថា លោក យ៉ែម ហេមរ៉ាត បានចំណាយដើមទុនយ៉ាងច្រើនដើម្បីវិលត្រឡប់មកកាន់តំណែងជាប្រធានការិយាល័យគយ នៅច្រកតំបន់អូររំដួលឡើងវិញ ហើយបន្តប្រព្រឹត្តអំពើពុករលួយធ្វើឲ្យចំណូលពន្ធគយប្រចាំច្រកនេះធ្លាក់ចុះយ៉ាងគំហុក។ ប្រភពបានឲ្យដឹងទៀតថា មួយរយៈពេលកន្លងទៅនេះលោក យ៉ែម ហេមរ៉ាត បានបើកដៃឲ្យឈ្មួញជាច្រើននាក់នាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ដើម្បីប្រមូលលុយដាក់ហោប៉ៅផ្ទាល់ខ្លួនរហូតដល់ឃុបឃិតឲ្យឈ្មួញនាំចូលគ្រឿងចក្រទៀតផង។ ប្រការនេះកំពុងធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ព្រោះតែការបែងចែកផលប្រយោជន៍មិនស្មើភាពគ្នារវាងមន្រ្តីគយ និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកតំបន់អូររំដួល។

ចំណែកមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកភ្នំព្រឹកក៏បានឲ្យដឹងដែរថា រយៈពេលប៉ុន្មានខែចុងក្រោយ នេះឈ្មួញបាន នាំចូលទំនិញ គេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកដោយសារតែមានការបើកដៃពីលោក យ៉ែម ហេមរ៉ាត ដែលគិតគូរតែរឿងផលប្រយោជន៍ផ្ទាលខ្លួន។ ការដែលលោក យ៉ែម ហេមរ៉ាត ហ៊ានធ្វើអ្វីស្រេចតែអំពើចិត្ត គឺដោយសារតែអាងមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចាំជួយការពារគ្រប់ពេលវេលា។ ជាក់ស្តែងកន្លងមកលោក យ៉ែម ហេមរ៉ាត ត្រូវបានថ្នាក់លើបញ្ឈរជើងមួយរយៈដោយ សារពាក់ព័ន្ធនឹងរឿងក្លែងបន្លំឯកសារកេងប្រវ័ញ្ចចំណូលពន្ធគយក្នុងមួយខែៗរាប់សែនដុល្លារយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ប៉ុន្តែថ្នាក់លើដកលោក យ៉ែម ហេមរ៉ាត បញ្ឈរជើងត្រឹមមួយរយៈពេលខ្លី ក៏បញ្ជូនទៅកន្លែងដើមវិញ ហេតុនេះហើយទើបលោក យ៉ែម ហេមរ៉ាត កំពុងធ្វើសកម្មភាពប្រព្រឹត្តអំពើពុករលួយខ្លាំងជាងមុន៕

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com