ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ឯកជន របស់​លោក​ឧកញ៉ា ឃុន សៀ ដ៍​ល្បីឈ្មោះ ត្រូវគេសង្ស័យថាបាននាំលួចលុយជាតិ !

 

​ភ្នំពេញ​៖ កាលពីពេល ​ថ្មីៗ​នេះ មាន​បែកធ្លាយ​នូវ ព័ត៌មាន​ដ៍​រសើប​មួយ ដែល​មាន​ការលើកឡើង​ថា ការសាងសង់​ទីតាំង​ថ្មី នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ស្ថិតនៅ​សង្កាត់​ព្រែកលាប ខណ្ឌ​ឫស្សីកែវ បាន​បណ្ដាលឲ្យរ​ដ្ឋ ត្រូវ​ខាតបង់​ថវិកា រាប់សិប​ម៉ឺន​ដុល្លារ ដោយសារ​តែ​ការឃុបឃិត​គ្នា ប្រព្រឹត្តិ​អំពើ​ពុករលួយ របស់​មន្ត្រីៗ​ពាក់ព័ន្ធ​មួយចំនួន ។ អ្នក​ដែល​ទទួលខុសត្រូវ ក្នុង​ការសាងសង់ សំណង់​អគារ​នោះ គឺ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ឯកជន របស់​លោក​ឧកញ៉ា ឃុន សៀ ដ៍​ល្បីឈ្មោះ ។​មន្ទីសុខ

​បើ​តាម​ព័ត៌មាន​ថា គម្រោង​សាងសង់​អគារ​ថ្មី​ទាំងនោះ មាន​ចំនួន ៧​អគារ ដែល​ក្នុងនោះ មាន​អគារ​ធំ​មួយ ជា​អគារ​ផ្ទាល់​របស់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ចំនួន ៣ អគារ​តែឯង និង​អគារ​តូចៗ​ចំនួន ៤ ផ្សេងទៀត សម្រាប់​អង្គភាព​ចំនួន ៤ រួមមាន​៖ អង្គភាព​សួនច្បារ និង​រុក្ខជាតិ​, អង្គភាព​អគ្គិសនី បំភ្លឺ​សាធារណ​, អង្គភាព​ស្ពាន​ថ្នល់ និង​អង្គភាព​ស្លាក​លេខ​ម៉ូតូ ដោយ​មាន​ឃ្លាំង​ធំ​ចំនួន ២ សម្រាប់​អង្គភាព​ស្លាក​លេខ​ម៉ូតូ​, អង្គភាព​អគ្គិសនី បំភ្លឺ​សាធារណៈ​, អង្គភាព​សួនច្បារ និង​រុក្ខជាតិ​ផងដែរ ។ ប៉ុន្តែ​ជាក់ស្ដែង អគារ​ធំៗ​ដែល​ត្រូវ​ធ្វើ ៣​ជាន់ ត្រូវបាន​ក្រុមហ៊ុន ធ្វើ​ឲ្យតែ ២​ជាន់ និង​អគារ​តូចៗ មានតែ ៣ អគារ​ប៉ុណ្ណោះ ។​

​ប្រភព​បានឲ្យដឹងថា បើ​តាម​គម្រោង ដែល​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ត្រូវ​ក្រុមហ៊ុន បាន​ឯកភាព​ថា ត្រូវ​បំពាក់​បំពាក់ ប្រព័ន្ធ​អាយ​ធី (IT) ឲ្យ​ក្នុង​តម្លៃ ៥​ម៉ឺន​ដុល្លារ អាមេរិក​នោះ មកដល់ពេលនេះ បែរ​ជា​ក្រុមហ៊ុន មិន​បាន​បំពាក់​ឲ្យ​ឡើយ​… ផ្ទុយទៅវិញ លោក​នាយក​មន្ទីរ សាំ ពិសិដ្ឋ បែរ​ជា​ស្នើសុំ​លុយ​ផ្សេង​ពី សាលា​រាជធានី​ភ្នំពេញ មក​បំពាក់​ប្រព័ន្ធ អាយ​ធី​នេះ​ទៅ​វិញ ។ ក្រៅពី​ទៅសុំ​លុយ ពី​សាលា​រាជធានី យក​មក​បំពាក់ ប្រព័ន្ធ​អាយ​ធី​នោះ ប្រភព​បាន​ប្រាប់ទៀតថា លោក សាំ ពិសិដ្ឋ ថែមទាំង​បាន​ប្រើ អំណាច​របស់​ខ្លួន ជា​ប្រធាន​មន្ទីរ ទៅ​ដក​យក​ថវិកា ពី​អង្គភាព​ធ្វើ​ស្លាក​លេខ​ម៉ូតូ ប្រមាណ ពីរ​-​បី ម៉ឺន​ដុល្លារ ក្រោម​លេស​ថា យក​ទៅ​ធ្វើ​ប្រព័ន្ធ​អាយ​ធី ដដែល​នេះ​ទៀតផង ។​

​ក្រៅពី​ករណី​ខាងលើ ក្នុង​កិច្ចព្រមព្រៀង ក៍​បាន​បញ្ជាក់ថា ខាង​ក្រុមហ៊ុន របស់​លោក​ឧកញ៉ា ឃុន សៀ បាន​ឯកភាព​ជាមួយ​មន្ទីរ ចេញ​ថ្លៃ​ដឹក​ជញ្ជូន ចំនួន​២​ម៉ឺន​ដុល្លារ ថ្លៃ​ដឹក​ជញ្ជូន រើ​ទីតាំង​ចេញ ពី​ទីតាំង​ចាស់ ចេញ​ទៅ​ទីតាំង​ថ្មី និង​បាន​សន្យា ជួយ​ផ្ដល់​ថវិកា ឧបត្ថម្ភ​បុគ្គលិក មន្ត្រីរាជការ​ជាង ១​ពាន់​នាក់ នូវ​ទឹកប្រាក់ រាប់សិប​ម៉ឺន​ដុល្លារ ផងដែរ ។​

​មហាជន​បាន​និយាយថា បើ​ចង់​ដឹង​ថា ការសាងសង់​អគា​ររ​ដ្ខ​ទាំងនោះ វា​កើត​មាន​អំពើពុករលួយ ធ្វើឲ្យ​រ​ដ្ខ​ខាតបង់ ថវិកាជាតិ​អស់​យ៉ាងច្រើន ឬ​អត់​… ឬ​មួយ​ក៍​ក្រុមហ៊ុន​នោះ សាងសង់​ត្រូវ​ស្ដង់ដារ ឬ​អត់​ដែរនោះ គឺមាន​តែ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ត្រូវ​បង្គាប់​បញ្ជា​ឲ្យ អង្គភាព​ប្រឆាំង អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និង​មន្ត្រីៗ​ជំនាញ ខាង​សំណង់ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​រក​ការពិត លើ​រឿង​ហ្នឹងហើយ​… ។

មន្ទីសុខ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com