ខេត្តកំពង់ស្ពឺ:ដីព្រៃរបស់រដ្ឋនៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់នៅចំណុចវាលកន្ទ្រាំងស្ថិតនៅក្នុងភូមិស្រែកិនឃុំត្រពាំងជោ ស្រុកឱរ៉ាល់ រាប់រយហិចតាត្រូវបានមេឈ្មួញគួកចេរដីឃុបឃិតជាប្រពន្ធ័ជាមួយសមត្ថកិច្ច ស្រុកឱរ៉ាល់យកគ្រឿងចក្រចូលឈូសឆាយដីព្រៃធ្វើកម្មសិទ្ធផ្ទាល់ខ្លួន ជ្រកក្រោមឡេះទិញលក់ពីប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋនៅភូមិស្រែកិនបានអោយដឹងបច្ចុប្បន្នដីព្រៃអភិរក្សដែនជម្រកសត្វព្រៃឱរ៉ាល់នៅចំណុចវាលកន្ទ្រាំង មេឈ្មួញគួកចេរដី និងលោកប៊ុន វិចិត្រ ដែលជាអភិបាលរងស្រុកឱរ៉ាល់បានឃុបឃិតគ្នាយកគ្រឿងចក្រ ចូលឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ប្រហែល400ទៅ500ហិចតាបានដោយសេរី មិនដែលឃើញមន្ត្រីជំនាញខាងណាចុះមកទប់ស្កាត់ឬបង្ក្រាបនោះទេ។
ប្រជាពលរដ្ឋបានប្រាប់បន្តថា:ដីនៅចំណុចខាងលើជាដីព្រៃគេបានដឹងថាមានប្រជាពលរដ្ឋប្រហែល9ទៅ10គ្រួសារដែលធ្លាប់បានអាស្រយ័ផលកន្លងមក។ នៅពេលថ្មីៗនេះ គេឃើញមេឈ្មួញគួកចេរដីនិងលោកប៊ុន វិចិត្របានហៅប្រជាពលរដ្ឋប្រហែល50ទៅ60គ្រួសារជាអ្នកជិតស្និតជាមួយលោកប៊ុន វិចិត្រនិងលោកមេភូមិស្រែកិនធ្វើលិខិតលក់ទិញបើទោះប្រជាពលរដ្ឋទាំងនោះគ្មានដីនៅទីនោះក៏ដោយ ប្រជាពលរដ្ឋដែលបានផ្តិតមេដៃក្នុងមួយគ្រួសារទទួលបានលុយចំនួន60ម៉ឺនរៀលប៉ុណ្ណោះ។
យោងតាមប្រភពបែកធ្លាយពីមន្ត្រី ស្រុលឱរ៉ាល់បានទម្លាយប្រាប់អោយដឹងថា:មេឈ្មួញគួកចេរដីនិងលោកប៊ុន វិចិត្របានរៀបចំ(ឯកសារសិប្បនិមិត)បំភន័ភ្នែកថ្នាក់ដឹកនាំនិងមហាជនថា ខ្លួនបានទិញពីប្រជាពលរដ្ឋដោយស្របច្បាប់។
ប្រភពបែកធ្លាយបានបន្តថា:មេឈ្មួញគួកចេរដីនិងលោកប៊ុន វិចិត្របានយកឯកសារទិញលក់ពីប្រជាពលរដ្ឋ(ឯកសារសិប្បនិមិត្ត) ជាង100ហិតាសុំច្បាប់ឈូសឆាយពីលោកអភិបាលខេត្តប៉ុន្តែការឈូសឆាយនៅពេលនេះគឺឈូសឆាយបានសម្រេចប្រហែល500ហិចតាហើយ។
ប្រភពដដែលបន្តថា ឈ្មួញគួកចេរដីត្រៀមហ្នឹងឈូសឆាយបន្តទៀតអោយបាន3000ហិចតា ដើម្បីកុងត្រាលក់បន្តអោយក្រុមហ៊ុនក្នុងតម្លៃ1ហិចតា=4000$។
ជុំវិញករណីខាងលើនេះ ព្រះនរាយណ៍ ( PNTV ) មិនអាចសុំធ្វើការបកស្រាយពីលោកប៊ុន វិចិត្រអភិបាលរងស្រុកឱរ៉ាល់បានទេ
គួររំលឹកផងដែរ:កន្លងមកក្រុមឈ្មួញនិងអ្នកមានអំណាចតែងតែឃុបឃិតគ្នាឈូសឆាយយកដីព្រៃរបស់រដ្ឋនិងរំលោបយកដីប្រជាពលរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដែលបណ្ដាលអោយប្រជាពលរដ្ឋ យល់ច្រឡុំថ្នាំងថ្នាក់ដល់់រដ្ឋាភិបាលដ៏ល្អផូរផង់ ដែលដឹកនាំដោយសម្ដេចហ៊ុន សែន កន្លងមកសម្ដេចបានប្រាប់ពលរដ្ឋថា(កុំខឹងគោវ៉ៃរទេះ)ហើយសម្ដេចបានហៅមន្ត្រីខិលខូចទាំងនោះជា(មន្ត្រីគ្រាប់ល្ពៅ)។
ដើម្បីកុំអោយមានការយល់ច្រឡុំដល់រដ្ឋាភិបាលដែលកំពង់ធ្វើល្អអិតខ្ចោះនិងលប់បំបាត់ ប្រភពមិនល្អខាងលើ ឯកឧត្តមវ៉ៃ សំណាងអភិបាលនៃគណះអភិបាលខេត្តកំពង់ស្ពឺគួរធ្វើការស៊ើបអង្កេតរកការពិតនិងធ្វើការបកស្រាយកុំអោយប្រជាពលរដ្ឋមានការយល់ប្រឡុំបន្តទៀត៕