ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្ដមអភិបាលខេត្តស្វាយរៀងបានអញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពីម្ចាស់ផ្ទះសំណាក់ និងភោជនីយដ្ឋានគជ់គគី

(ខេត្តស្វាយរៀង) ÷ នាព្រឹកថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពីម្ចាស់ផ្ទះសំណាក់ និងភោជនីយដ្ឋានគជ់គគី ដឹកនាំដោយលោក លោក ឃុន រតនា និងលោក ឃុន បូវិចិត្រ ម្ចាស់សួនទឹកគជ់ស្វាយព្រៃ ដើម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។

អំណោយទាំងនោះរួមមាន អង្ករ២តោន មីម៉ាម៉ា ៤០កេស អាល់កុល២កាន ៦០លីត្រ ម៉ាសខ្មែរ៤ស្រទាប់ ២កេស ស្មើនឹង(៥០០០ម៉ាស) និងថវិកា២លានរៀល (សរុបរួមទាំងថវិកានិងសម្ភារៈចំនួន៨លានរៀល)។

ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តបានមានប្រសាសន៍ថ្លែងនូវការអរគុណដល់ម្ចាស់សេវាកម្មទាំងពីរខាងលើ ព្រមទាំងក្រុមគ្រួសារដែលបានចូលរួមបរិច្ចាគនូវអំណោយ និងថវិការផ្ទាល់ខ្លួន ផ្តល់ឱ្យរដ្ឋបាលខេត្តស្វាយរៀង សម្រាប់គាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដែលទាំងនេះ សបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកក្នុងសង្គមទៅលើការជួយគ្នាក្នុងគ្រាលំបាក ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា ក្នុងបរិបទនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ ដែលបានរួមចំណែកយ៉ាងសំខាន់លើការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ដោយ= សុខហ៊រ

 

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com