ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មាន់ជល់ បៀ អាប៉ោង បើកលេងយ៉ាងស្ងប់ស្ងៀម នៅក្នុងបូរីសីរ៉ែន ខណ្ឌសែនសុខ រាជធានី ការពារយ៉ាងតឹងរឹងជូនភ្លៀវVIP

រាជធានីភ្នំពេញ : សេចក្តីរាយការណ៍នៅល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២១ រួមនឹងរូបភាពផងនោះ បានបង្ហើបថា ទីតាំងដុះស្លែរនៃល្បែងស៊ីសងខុសច្បាប់ មានមាន់ជល់ បៀ អាប៉ោង បានបើកលេងយ៉ាងត្រជាក់ចិត្ត នៅក្នុងបុរី សីរ៉ែន នៅទល់មុខចំហៀងទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍ពីប្រជាជនម្នាក់
បានបង្ហើបថា ក្រុមគ្រួសារគាត់បានមកលេងល្បែងនៅទីនេះដោយចាញ់អស់លុយជិត១០ម៉ឺនដុល្លា ដោយលក់ផ្ទះ១ល្វែង តាំងពី៣ខែមុន ហើយនៅមិនព្រមឈប់ទៅលេងទៀត ។

រូបគាត់ក៏បានសំណូមពរដល់ សមត្ថកិច្ចជំនាញ មេត្តាចុះបង្រ្កាបទីតាំងនោះផង បើមិនចឹងពួកគាត់អាចរស់នៅតាមចិញ្ចើមថ្នល់ក៏មិនដឹង ។

ប្រជាជននៅទីនោះ បានអោយដឹងថា កន្លែងនេះ បើកលេងយូរហើយ ដោយមានអ្នកយាមកាមតឹងរឹង ដោយមានកាំម៉ារ៉ា មើលផ្នែកខាងក្រៅ ៤គ្រាប់ និង ខាងក្នុងជាច្រើនគ្រាប់ទៀត
ពោលគឺអ្នកប្លែកមុខមិនអោយចូលទេ ហើយអ្នកចូលគឺជាអ្នកលេងសុទ្ធសាធ មិនមានអ្នកឈរមើល ស្រែកអាឡេអាឡូនោះទេ ។

អ្នកនៅក្បែរនោះថា មាន់ជល់ពួកគេ ច្រើនដឹកតាមឡាន ចូលនៅម៉ោង៩-១០ព្រឹក ជារៀងរាល់ថ្ងៃ ហើយមានអ្នកខ្លះមកជិះឡាន ទៅវិញជិះកង់ក៏មាន ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com