ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋស្នើអោយរដ្ឋមន្រ្តី មានវិធានការចំពោះ លោក គឺម សារិទ្ឌ នាយរងអធិការដ្ឌានរដ្ធបាលជលផលចតុមុខ ដែលវាយពលរដ្ឋរហូតចូលពេទ្យ កាល់ម៉ែត្រ ?

តាកែវ :បុរសម្នាក់រស់នៅភូមិព្រៃផ្គាំគស្រុកអង្គរបុរីខេត្តតាកែវត្រូវបានលោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខវាយបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរហើយបច្ចុប្បន្នត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតរាជធានីភ្នំពេញ។

តាមបងថ្លៃជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភឹម វី អាយុ 40 ឆ្នាំរស់នៅភូមិព្រៃផ្គាំគឃុំពន្លៃស្រុកអង្គរបុរីខេត្តតាកែវ។ កាលពីយប់ថ្ងៃទី 6 ខែមករា ជនរងគ្រោះរួមជាមួយនឹងអ្នកភូមិចំនួន 2 នាក់ទៀតបានទៅលួចឆក់ត្រីនៅចំណុចកោះអញ្ចាញឋិតនៅក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ។ ខណៈកំពុងតែឆក់ត្រីនោះក៏មានទូកមន្ត្រីជលផលដែលមានគ្នាប្រមាណ 4-5 នាក់ បានមកដល់រួចក៏ធ្វើសកម្មភាពដេញវាយប្រជាពលរដ្ឋទាំងបីនាក់នោះតែម្ដង។ យ៉ាងណាក៏ដោយពលរដ្ឋចំនួន 2 នាក់ទៀតបានរត់រួចខ្លួន ដោយនៅសល់តែជនរងគ្រោះ ត្រូវបានក្រុមរបស់ គឹម សារិទ្ធ ហៅមាន វាយរហូតដល់ទៅរងរបួសធ្ងន់។

ក្រោយការវាយដំរួច ជនរងគ្រោះត្រូវបានគេបញ្ជូនយកទៅទីស្នាក់ការជលផល ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរមន្ត្រីជលផលក៏បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។ យ៉ាងណាក៏ដោយពេលទៅដល់មន្ទីរពេទ្យខាងមន្ទីរពេទ្យខេត្តតាកែវមិនបានទទួលជនរងគ្រោះនោះទេ ព្រោះតែស្ថានភាពធ្ងន់ធ្ងរពេក រួចក៏បញ្ជូនជនរងគ្រោះបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។

ចំពោះករណីនេះក្រុមគ្រួសារជនរងគ្រោះទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយពិនិត្យមើលផង ដោយមិនគួរណាមន្ត្រីជលផលប្រើហិង្សាយ៉ាងឃោរឃៅមកលើជនរងគ្រោះយ៉ាងដូចនេះទេ។

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋនៅស្រុកអង្គរបុរីបានឲ្យដឹងថា លោក គឹម សារិទ្ធ នេះ កាលពីឆ្នាំមុនគាត់ធ្លាប់បានបាញ់ប្រជាពលរដ្ឋឲ្យរងរបួសធ្ងន់ផងដែរ តែពេលនោះពុំមានអ្នកណារកយុត្តិធម៌ឲ្យទេ។

ទោះជាយ៉ាងណា អង្គភាពយើង នៅមិនទាន់អាចរកការបំភ្លឺណាមួយចេញ លោក គឹម សារិទ្ធ និង នាយខណ្ឌជលផល ខេត្តតាកែវ បាននៅឡើយទេ នៅរសៀលថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២១ នេះ ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com