ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឱកាសចូលឆ្នាំចិន២០២១នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បង្ហាញចំណងមិត្តភាពកម្ពុជា ចិន និងពាណិជ្ជកម្ម វែងឆ្ងាយ ។

រាជធានីភ្នំពេញ : យោងតាមភេកហ្វេសបុក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសសេរនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ថា :

ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនបានពង្រឹងខ្លួនកាន់តែរឹងមាំនៅក្នុងរយៈពេល ៦៣ ឆ្នាំចុងក្រោយនេះ។ ជាក់ស្ដែង មហាគម្រោង «ខ្សែក្រវាត់មួយផ្លូវមួយ» ដែលដឹកនាំដោយសាធារណរដ្ឋប្រជាមានិតចិនបានផ្ដល់នូវ ឱកាសមហាសាលសម្រាប់ភាពជាដៃគូពាណិជ្ជកម្មនិងវប្បធម៌ទ្វេភាគីជាច្រើនរវាងកម្ពុជា-ចិន។

ក្នុងចំណោមគម្រោងជាច្រើនដែលស្ថិតក្រោមគំនិតផ្តួចផ្តើមនេះ គម្រោងសាងសង់អគារពហុបំណងអន្តរជាតិ គម្រោងទំនប់វារីអគ្គិសនី តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងផ្លូវត្រង់រវាងភ្នំពេញនិងក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប បាននឹងកំពុងត្រៀមខ្លួនក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ ស្របនឹងគំនិតផ្ដួចផ្ដើមនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក៏បានសបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំរបស់ប្រជាជាតិទាំងពីរនិងជាកត្តាសំខាន់ចូលរួមដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងផងដែរ។

នៅក្នុងតួនាទីរបស់ខ្ញុំជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ខ្ញុំបានឃើញពីកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យជាច្រើនរវាងប្រទេសទាំងពីរ។ ខ្ញុំសូមកោតសរសើរចំពោះសម្ព័ន្ធភាពដ៏ឧត្ដុងឧត្តមរបស់កម្ពុជានិងចិន ដែល បានខិតខំកសាងឡើងអស់រយៈកាលជាយូរមកហើយ។ ខ្ញុំនឹងទន្ទឹងរង់ចាំទទួលស្វាគមន៍ វិនិយោគិននិងធុរជនចិនជ្រើសរើសប្រទេសកម្ពុជាជាប្រទេសចម្បងក្នុងការសិក្សានិងស្វែងរកឱកាសវិនិយោគកាន់តែច្រើនថែមទៀតនៅក្នុងឆ្នាំ២០២១នេះ ។

ខ្ញុំសង្ឃឹមថាឆ្នាំថ្មីឆ្នាំឆ្លូវនេះ ពួកយើងនឹងនៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនដ៏រឹងមាំនេះ ព្រមទាំងទទួលបានកាលានុវត្តភាពក្នុងការបន្តសហការគ្នាលើគម្រោងផ្សេងៗជាច្រើនទៀត។
រីករាយពិធីបុណ្យចូលឆ្នាំប្រពៃណីចិន! ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com