ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់​ខ្លួន​ជាប់​ពាក់ព័ន្ធ​ករណី​រក្សាទុក​នឹង​ប្រើប្រាស់​ថ្នាំញៀន នៅ​ក្រុង​បាន​លុង​

ខេត្ត​រតនគិរី​៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្មង​ការ​រដ្ឋា​ន​នគរបាល​ខេត្តរតនគិរី​ឃាត់ខ្លួន​ពី​បទ​ករណី​រក្សាទុក​នឹង​ប្រើប្រាស់​ថ្នាំញៀន នៅវេលា​ម៉ោង​១៣​នឹង​២៦​នាទី ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្ទះជួល​មួយ​កន្លែង​នៅ​បន្ទប់​លេខ​១៦ ស្ថិតនៅ​ភូមិ​ជ្រី សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​យោងតាម​របាយការណ៍​ពី​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​បានឲ្យដឹងថា ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​រួមមាន ទី​១-​ឈ្មោះ   សន សុ​ហាក់​លី ភេទ​ស្រី​អាយុ​២១​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​(​ជា​មុខសញ្ញា​ជួញដូរ​) ទី​២-​ឈ្មោះ ដួង រ​តន​: ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​(​ជា​មុខសញ្ញា​ជួញដូរ​) ទី​៣-​ឈ្មោះ ឡាំ សុខ​ឡា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មេការ​មើល​ការខុសត្រូវ​បន្ទប់​ជួល​(​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​)​អ្នក​ទាំង​៣​មាន​ទីលំនៅ​ភូមិ​ជ្រី​សង្កាត់យ​ក្ខ​ឡោម​ក្រុង​បាន​លុង​ខេត្ត​រតនគិរី ទី​៤-​ឈ្មោះ ដួង ចាន់​តុលា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​កន្សែង​សង្កាត់​បឹង​កន្សែង​ក្រង​បាន​លុង​ខេត្តរតនគិរី​។​

​ប្រភព​បន្តទៀតថា វត្ថុតាង​ដកហូត​មាន ម្សៅ​ក្រាម​ពណ៌​សរ​ថ្លា​ចំនួន​០២​ថង់​ទម្ងន់​២.៤៦​ក្រាម កាំបិត​ស្នៀត​វែង​ចំនួន ០២ ដើម ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន នឹងឧ​បក​សំរាប់​សេព​គ្រឿងញៀន​មួយចំនួនទៀត ។ បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង ៤ នាក់​ទៅ​សាលាដំបូង ខេត្ត​រតនគិរី ៕

 

IMG-20161207-WA0101

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com