ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ការកាប់ឈើជាច្រើនកន្លែង លក់អោយតាហៃនៅក្រុមហ៊ុន ជាប់ក្រុមហ៊ុនស៊ីបាយអូតិក ត្រូវសមត្ថកិច្ចរកឃើញ

ស្ទឹងត្រែង ​៖​ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង​ កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស​ និងកម្លាំងបរិស្ថាន នៅថ្ងៃទី១៥-១៦​ ខែកុម្ភៈ​ ឆ្នាំ២០២១ បានចុះស្រាវជ្រាវ ករណីគល់ឈើជារណ្ដៅ (ឈើច្បោះ) ។

សមត្ថកិច្ចឱ្យដឹងថា ឈើទាំងនោះត្រូវបានគេកាប់រំលំ នៅចំណុចអូរឈ្លីកលើ  (590652-1456894)​ អូរខ្សាចស្វា ( 590590-1459185 )​អូរតាពណ៌ (590537-1454189)​ ផ្លូវបំបែកជាបី ចូលក្រុមហ៊ុនស៊ីបាយអូតិក ចូលទៅអូរគ្រាក់ ,ចូលទៅបុសខ្នុរ (595423-1451578)​ ផ្លូវបែកអូរឡង់ ចូលទៅក្រុមហ៊ុន (595836-1451783)​ ភ្នំក្រហម (591293-1460268)​ មានចំការ​និងប្រជាពលរដ្ឋរស់នៅទីនោះ ប្រហែល២០នាក់ (ធ្វើចំការ និងកាប់ឈើ)​ ។

សមត្ថកិច្ចបន្តថា ការស្រាវជ្រាវរកឃើញគល់ឈើ កាប់ចំនួន ១៧៨គល់​ ប្រជាពលរដ្ឋបានប្រាប់ថា ពួកគាត់កាប់ឈើ លក់ឱ្យតាហៃនៅក្រុមហ៊ុន នៅចំណុចអូរគ្រាក់ ជាប់ក្រុមហ៊ុនស៊ីបាយអូតិក ក្នុងមួយម៉ែត្រគូប តម្លៃ ៦០០.០០០រៀល ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com