ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ដីព្រៃលិចទឺកជាច្រើនហិកតា ដែលជាជម្រក ក្ដាម បង្កង បង្គា មឹក បន្តពូជ នៅភូមិអណ្តូងទឹក ឃុំអណ្ដូងទឹកស្រុកបុទុមសាគរ ខេត្តកោះកុង ពេលនេះត្រូបាន ក្រុមឈ្មួញចាក់ដីលុបទ្រុងទ្រាយធំ លើសពីប្រជាជនរស់នៅជាក់ស្តែង

ខេត្តកោះកុង : ដីព្រៃលិចទឹកជាជម្រកមច្ឆាជាតិ ហើយត្រូវជាដីតំបន់ ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែលគ្រប់គ្រងដោយបរិស្ថាន ស្ថិតនៅក្នុង ភូមិអណ្តូងទឹក ឃុំអណ្ដូងទឹកស្រុកបុទុមសាគរខេត្តកោះកុង

ពេលនេះត្រូវអ្នកមានលុយនឹងអំណាចយកអាចម៍ដីចាក់លប់អស់ជាច្រើនហិកត្តា
ហើយដីនោះមិនទាន់បានកាត់ឃ្វាលចេញពីព្រះរាជក្រិត្យនៅឡើយទេ ក៍ប៉ុន្តែដីនេះត្រូវបានអ្នកមានលុយមាននឹង អំណាចកំពុងតែចាក់ដីលុប ក្នុងទ្រុងទ្រាយធំ ។

ពាក់ព័ន្ធនឹងការចាក់ដីលុបព្រៃលិចទឹក
ដែលសម្បូរទៅដោយជីវៈចម្រុះមកពងកូនដើម្បីបន្តពូជខាងលើអ្នកសារព័ត៌មានយើងបានទាក់ទងទៅលោកថានជាមន្ត្រីបរិស្ថានតាមប្រព័ន្ធតេឡេក្រាម នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ២០២១នេះលោកបានចូលមើលហើយ លោកក៍ឆ្លើយតបមកវិញថា បានទទួល ។

អ្នកសារព័ត៌មានយើងបានទាក់ទងទៅលោក ប៊ូ វាស្នា​ ហៅ វ៉ិត ជាប្រធាមន្ទីរ៉ែនឹងថាមពលស្រុកបុទុមសាគរនៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ២០២១នេះប្រព័ន្ធតេឡេក្រាមលោកបានចូលមើលហើយតែលោកមិនបានឆ្លើយតបមកវិញនោះទេ ។

ចំណែក​ លោក ហាក់​ ឡេង អភិបាលស្រុកបុទុមសាគរបានប្រាប់អ្នកសាព័ត៌មាន យើងតាមទូរស័ព្ទ ថាលោកមិនទាន់បានដឹងច្បាស់នោះទេរឿងនឹងលោករវល់ទៅប្រជំុហើយលោកបានបន្តទៀតថាដីនោះក្រុមប្រជាពលរដ្ឋរស់នៅហើយគេសុំច្បាប់អនុញ្ញាតចាក់ដីម្ដងមួយពាន់ម៉ែតការរ៉េពីព្រោះថ្នាក់ស្រុកគេអនុញ្ញាតប៉ុន្នឹងព្រោះប្រជាពលរដ្ឋរស់នៅកន្លែងនឹងហើយលោកបានបន្តទៀតថាមិនមែនជាតំបន់ការពារមែនទែននោះទេគ្រាន់តែមានឈ្មោះថាដីតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង​នេះគ្រាន់តែមានឈ្មោះអញ្ចឹងទេ ។

ប្រភពពីប្រជាពលរដ្ឋក៏ដូចជាមហាជន ទូទៅ បានសំណូមពរទៅដល់ លោក​ ហ៊ុនម៉ារ៉ា ឌី ជាប្រធានមន្ទីបរិស្ថានខេត្តកោះកុងជាពីសេសនោះគឺ លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តកោះកុងសូមលោកជំទាវជួយពិនិត្យមើលនឹងចាត់វិធានការទៅលើ ក្រុមអ្នកចាក់ដីលប់ព្រៃលិចទឹក
ដែលជាជម្រកក្ដាមបង្កងបង្គាមឹកជាជ្រកដើម្បីបន្តពូជ នឹង សម្បូរទៅដោយជីវៈចម្រុះផ្សេងៗមកពងកូនដើម្បីបន្តពូជ
ពេលនេះត្រូបាន អ្នកមានលុយនឹងមានអំណាចយកអាចម៍ដីមកចាក់ជិតអស់ហើយបើមិនមានវិធានការទប់ស្កាត់នោះ ។រាយការណ៍ ដោយលោក មាឃ សុខា

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com