ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង បង្ហាញ សុទិដ្ឋិនិយមថាអ្វីៗនឹងល្អឡើងវិញ នៅពេលខាងមុខ ។

រាជធានីភ្នំពេញ : ស្របពេលរាជរដ្ឋាភិបាល ក៏ដូចប្រជាជនកម្ពុជា កំពុងតែរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិត ពិសេសក្នុងអំឡុងពេលការបិទខ្ទប់ រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ ។ យើងសង្កេតឃើញថា វិធានការរបស់រាជរដ្ឋាភិបាល ក្នុងការហាមប្រាម ការធ្វើដំណើរ ក៏ដូចការមិនអោយប្រជាជនចេញពីផ្ទះ ប្រសិនបើ មិនមានការចាំបាច់ នឹងជាពិសេសត្រូវប្រកាន់ភ្ជាប់ នូវវិធាន ៣ការពារ ៣កុំ អោយបានម៉ត់ចត់បំផុត នោះមក ។ ឧកញ៉ា ឧកញ៉ា គិត ម៉េង ដែលគេស្គាល់ថា ជាមហាសេដ្ឋីចិត្តធម៌១រូប បានសម្តែងនូវមតិយោបល់

ក្នុងបណ្តាញហ្វេសបុករបស់ លោក
ថា : ស្ថានភាពបច្ចុប្បន្នគឺជាពេលវេលាដ៏លំបាកសម្រាប់យើងទាំងអស់គ្នា។ ដើម្បីជម្នះដំណាក់កាលនេះ គឺមានរឿងពីរដែលយើងត្រូវធ្វើរួមគ្នា – ទី១ ត្រូវអនុវត្តតាមវិធានការដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាលប្រកបដោយការអត់ធ្មត់ និងទី២ ត្រូវប្រឈមមុខនឹងការលំបាកនេះដោយឈរលើគំនិតវិជ្ជមាន។

ប្រសិនបើអ្នកពិចារណាពីក្រោយនៃចំណុចនេះ អ្នកនឹងឃើញពីអត្ថប្រយោជន៍ជាច្រើនដែលទទួលបានពីការនៅផ្ទះ។ ការនៅផ្ទះអាចរារាំងការចល័តពីកន្លែងមួយទៅកន្លែងមួយមែន ប៉ុន្តែការនៅផ្ទះជាមួយមនុស្សជាទីស្រឡាញ់ មិនបានបង្អាក់នូវ សេចក្ដីរីកចម្រើន សេចក្ដីសុខ និងទំនាក់ទំនងរបស់អ្នកឡើយ។ ដូចនេះ សូមជឿជាក់និងរីករាយជាមួយពេលវេលានៅផ្ទះ ខណៈពេលដែលពួកយើងកំពុងឈានទៅរកការចាប់ផ្ដើមដ៏ល្អមួយ។

អ្នកឧកញ៉ា បន្តថា :ខ្ញុំនិងគ្រួសារមានសុទិដ្ឋិនិយមថាអ្វីៗនឹងល្អប្រសើរហើយខ្ញុំសង្ឃឹមថាអ្នកក៏គិតដូចខ្ញុំដែរ។


_

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com