ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានឯកភាពជាមួយក្រសួងរ៉ែ និង ថាមពល ក្នុងការអោយក្រុមហ៊ុនបូមខ្សាច់ ឡេង ជិន បន្តសកម្មភាពតែត្រូវគោរពលក្ខខណ្ឌ មួយចំនួន

(ដោយ ព្រះនរាយណ៍ )៖ ក្រោយពីប្រជាពលរដ្ឋក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ផ្ទុះការតវ៉ា ទៅដល់អាជ្ញាធរ និង ក្រសួងរ៉ែ និង ថាមពល ដោយស្នើអោយបញ្ឃប់សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន ឡេង ជិន ព្រោះពួកគាត់ខ្លាចបាក់ច្រាំងស្រុតផ្ទះចូលក្នុងទន្លេ ដោយក្រុមហ៊ុននេះ បានសំរុកបូម យ៉ាងសកម្មក្រោយពីបោះឆ្នោត ឃុំ សង្កាត់ ហើយនោះ ។ក្រោយពីមានបាតុភាពនេះខាងក្រសួងរ៉ែ និង ថាមពល បានចុះមកជួបប្រជាពលរដ្ឋ អស់រយៈពេល3ថ្ងៃ ដោយបានចុះពិនិត្យជាក់ស្តែង ពីស្ថានភាពជំរៅទឹកតាមលក្ខណៈបច្ចេកទេស និងបានទទួលនូវសំណូមប្រជាជនមួយចំនួន ដែលឈានដល់ការសំរបសំរួល ដល់ការរកស៊ីបូមខ្សាច់ របស់ក្រុមហ៊ុន ឡេង ជិន នេះ បាននៅបន្តទៀត ។ ឯកឧត្តម ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បាននិយាយថា ក្រោយក្រសួងចុះត្រួតពិនិត្យបច្ចេកទេសនៃការបូមស្តារជម្រៅទឹក ស្ថានភាពច្រាំង ទន្លេរបស់ក្រុមហ៊ុន ឡេង ជីន ឃើញថាកន្លែង ខ្លះមានជម្រៅទឹករហូតដល់១០ម៉ែត្រ និងកន្លែងខ្លះមាន ជម្រៅទឹក ត្រឹមតែ៣ម៉ែត្រ,៤ម៉ែត្រនិង៥ម៉ែត្រ ដូច្នេះបើយើងសិក្សាជលវិទ្យានិងត្រួតពិនិត្យបច្ចេកទេស ចុងក្រោយតំរូវ ឲ្យក្រសួងលុបទីតាំងឡូត៍ចំនួន 2 ហិកតា ដោយឡែកទីតាំងដែលនៅមានជំរៅទឹក 3-4 ម៉ែត្រ ក្រសួងទុកលទ្ធភាពអោយក្រុមហ៊ុន ស្តារបន្ត ។ដោយឡែកចំពោះ ពោង វិញក្រសួងបានកំណត់អោយក្រុម ត្រូវបោះពោង និង ថែរក្សាអោយបានគត់មត់ ។ក្រសួងក៏បានដាក់មន្រ្តី២រូបប្រចាំការនៅទីនោះ ដើម្បីធ្វើការទំនាក់ទំនង នឹងចាំទទួលព័ត៌មានពីប្រជាជនក៏ដូចខាងក្រុមហ៊ុន ។។ដោយឡែកសំរាប់អូរ បូមឡើង ដែលប្រជាពលរដ្ឋភ័យព្រួយថា ស្លាបចក្រ ឬ រំជួយរំញ័របាក់ច្រាំងនោះ ក្រសួងអោយក្រុមហ៊ុន ត ទុយោ ចូលទៅទន្លេចំងាយ ៥0មែត្រ ហើយធ្វើការបូមឡើងពីម៉ោង ៦ ព្រឹកដល់ម៉ោង ៦ល្ងាច ។ ហើយសំរាកពីម៉ោង ១២ ដល់ម៉ោង ១ ល្ងាច ។ ឯកឧត្តម បានបន្តថា ការដាក់យន្តការទាំងនេះ ប្រជាពលរដ្ឋបានសាទរ ដោយឡែកចំពោះពលរដ្ឋចំនួន៩គ្រួសារ ដែលរងគ្រោះបាក់ស្រុតដីផ្ទះចូលក្នុងទន្លេ នោះត្រូវបានអាជ្ញាធរខេត្តដោះស្រាយទីតាំងថ្មីឲ្យបងប្អូនទាំង៩គ្រួសារនោះរួចរាល់អស់ហើយដែរ ។

IMG-20170611-WA0193

IMG-20170613-WA0007

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com