បាត់ដំបង៖ខណះដែលស្ពានបេឡេព្រែកតាច្រែងដែលឆ្លងកាត់ស្ទឹងសង្កែមានសភាពចាស់ទ្រុឌទ្រោមខ្លាំងត្រូវបានផ្នែកជំនាញកម្ទេចចោលទាំងស្រុងហើយកសាងថ្មីឡើងជំនួសជាស្ពានថ្មដើម្បីធានានូវការធ្វើដំណើរនិងដឹកជញ្ជូនកសិផលរបស់ពលរដ្ឋ។លោកឡុង.សុភឿនអភិបាលស្រុកឯកភ្នំបានអោយដឹងនៅព្រឹកថ្ងៃទី១៦ខែមិថុនានេះថា៖ដោយសារស្ពានបេឡាចាស់មានសភាពចាស់ទ្រុឌទ្រោមពិបាកក្នុងការឆ្លងកាត់ទៅមករបស់ប្រជាពលរដ្ឋជាង២ម៉ឺនគ្រួសារពិសេសតម្រូវការការដឹកជញ្ជូនកសិផលនានារួមទាំងផលមច្ឆាជាតិជាច្រើនផងដែរបានជម្រុញអោយរដ្ឋបាលស្រុកធ្វើសំណើរជាបន្ទាន់តាមរយៈឯកឧត្តមអភិបាលខេត្តបាត់ដំបងនិងសម្តេចក្រឡាហោមបានស្នើសុំដល់ប្រមុខរដ្ឋាភិបាលដើម្បីកសាងស្ពានដ៍មានប្រយោជន៍នេះឡើងវិញ។លោកបន្តថា៖ការសម្លឹងឃើញភាពចាំបាច់ពិសេសការផ្សាភ្ជាប់រវាងតំបន់ជនបទទៅកាន់ទីប្រជុំជននិងម្យ៉ាងទៀតងាយស្រួលដល់កសិករដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងនោះសម្តេចតេជោហ៊ុន.សែនបានសម្រេចផ្តល់ការស្ថាបនាស្ពានថ្មថ្មីតែម្តងដែលមានប្រវែង៨៧ម៉ែត្រនិងទទឹងចំនួន១០ម៉ែត្រក្រោមគម្រោងសាងសង់ដោយក្រសួងសាធារណះការនិងក្រុមជំនាញកងវិស្វកម្មដោយប្រើប្រាស់ថវិការបស់រដ្ឋាភិបាល។គម្រោងសាងសង់នេះត្រូវប្រើរយះពេល១០ខែចាប់ផ្តើមពីខែមីនានិងបញ្ចប់ការសាងសង់នៅខែធ្នូឆ្នាំ២០១៧ខាងមុខនេះ។លោកសុទ្ធ.វណ្ណាអាយុ៤២ឆ្នាំជាប្រជាពលរដ្ឋរស់នៅភូមិខ្វិតឃុំព្រែកខ្ពបស្រុកឯកភ្នំបានលើកឡើងថារយះពេលចុងក្រោយនេះស្ពានព្រែកតាច្រែងរងការខូចខាតទ្រុឌទ្រោមរួមតូចចង្អៀតពិបាកធ្វើដំណើរទៅមកនិងត្រូវបានជួសជុលច្រើនលើកច្រើនសារជាបន្តបន្ទាប់ប៉ុន្តែមិនអាចទប់ទល់បានដោយសារតែទឹកអំបិលក្លាសេត្រីលេចហៀរស្រោចលើស្ពានជោគៗងាយនិងទទួលរងគ្រោះពុកផុយដោយសាតែទឹកអំបិលដែលបានស្រោចស្រប់លើ។លោកបញ្ជាក់ថាពេលនេះទាំងរូបលោកក៍ដូចជាប្រជាពលរដ្ឋជាច្រើនទៀតមានទឹកចិត្តរីករាយយ៉ាងខ្លាំងនូវការផ្តល់ការសាងសង់ថ្មីជាស្ពានថ្មវិញមានសភាពរឹងមាំហើយអាចធន់និងទឹកអំបិលក្លាសេត្រីបាន។ចំពោះស្ពានព្រែកតាច្រែងហៅស្ពានផ្សារប្រហុកនេះបានកសាងឡើងក្នុងឆ្នាំ១៩៩៨ដោយគម្រោងរបស់រដ្ឋាភិបាលកម្ពុជាជាស្ពានប្រភេទបេឡេស្ថាបនាកាត់ដងស្ទឹងសង្កែប៉ែកខាងកើតឋិតក្នុងភូមិស្នាពីរមុខឃុំព្រែកខ្ពបនិងភ្ជាប់ទៅត្រើយខាងលិចក្នុងភូមិព្រែកតាច្រែងឃុំព្រែកនរិន្ទស្រុកឯកភ្នំខេត្តបាត់ដំបង។ប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះសម្តេចតេជោហ៊ុន.សែនដែលជានិច្ចជាកាលតែងជួយដល់ប្រជាពលរដ្ឋរាល់ទុកលំបាកដែលពួកគាត់ត្រូវបានប្រឈម៕សៅ សារិទ្ធ
0
រាជរដ្ឋាភិបាលសម្រេចកសាងស្ពានថ្មថ្មីជំនួសស្ពានដែកដែលកំពង់រងការខូចខាតសម្រាប់បំរើដល់ប្រជាពលរដ្ឋជាង២មឺុនគ្រួសារដែលត្រូវឆ្លងកាត់
Filed in: Uncategorized