ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ជនសង្ស័យម្នាក់ដែលកាប់កូនបំណុល២នាក់ប្តីប្រពន្ធអោយរងរបួសរួច រត់គេចខ្លួនបាន1យប់1ថ្ងៃត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានហើយ….

(ខេត្តកណ្តាល)ឈាមស្រែកស្បែកហៅ គ្រាន់តែរឿងជំពាក់លុយរាប់ សងមិនទាន់ថ្ងៃកំណត់ ធ្វើអោយជនសង្ស័យចិត្តស្ទើភ្លើងម្នាក់ទាញកាំបិតបុ័ងតោកាប់ប្រហារកញ្ជ្រាំគ្មានត្រាប្រណីដៃទៅលើកូនបំណុល2នាក់ប្តីប្រពន្ធបណ្តាលអោយរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរហូរឈាមស្រោចខ្លួន រួចជិះម៉ូតូរត់គេចខ្លួនបាន1យប់1ថ្ងៃ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំសហការជាមួយនគរបាលជំនាញស្រុកដឹកនាំដោយលោក វ៉េង កុសល អធិការរងទទួលផ្នែកយុត្តិធ៌ម តាមធ្វើការស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាម៉ោងប្រហែលជាង3រសៀល ថ្ងៃទី14 ខែមិថុនា ឆ្នាំ2021 ខណៈដែលជនសង្ស័យរូបនេះជិះម៉ូតូគេចខ្លួនបាត់1យប់ ហើយត្រឡប់មកវិញសំងំលាក់ខ្លួននៅក្នុងផ្ទះប្រពន្ធស្ថិតក្នុងភូមិគគីរធំ1 ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ប៊ិន ធីតា ភេទប្រុសអាយុ27ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយប្រពន្ធឈ្មោះ នូ ចាន់ថន ក្នុងភូមិ ឃុំខាងលើ។ ចំណែកជនរងគ្រោះទាំង២នាក់ ប្តីឈ្មោះ ចយ ឆៃលីម (ហៅឆៃ) អាយុ៣៨ឆ្នាំ, និងប្រពន្ធឈ្មោះ សំរិទ្ធ ចាន់ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិគគីរធំ2 ឃុំគគីរធំ ស្រុកកៀនស្វាយ។ បើតាមអ្នកឃើញហេតុការផ្ទាល់មានទាំងលោក អុឹម ធី ដែលជាមេភូមិគគីរធំ២ បូករួមជាមួយជនរងគ្រោះផងនោះ បានរៀបរាប់ប្រាប់អ្នកសារព៌តមានកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ប្រហាក់ប្រហែលគ្នាថា ករណីនេះវាផ្តើមចេញពីរឿងជំពាក់លុយ ដោយប្រពន្ធជនសង្ស័យឈ្មោះ ប៊ិន ធីតា និងប្រពន្ធឈ្មោះ នូ ចាន់ថន ជាអ្នកមានដើរដាក់លុយរាប់អោយប្រជាពលរដ្ធគ្រប់ទីកន្លែង។ដោយឡែកសម្រាប់ជនរងគ្រោះទាំង2នាក់ប្តីប្រពន្ធក៍បានយកលុយរាប់ពីគ្រួសារជនសង្ស័យចំនួន៨លានរៀល តាំងពីឆ្នាំ២០១៦ផងដែរ។ជនរងគ្រោះបន្តថា ពួកគាត់យកលុយរាប់នេះបង់ប្រចាំថ្ងៃ គឺក្នុង1បង់10000រៀល។ប៉ុន្តែបង់បានតែរយៈពេលប្រហែល៣ឆ្នាំដំបូង គ្រួសារគាត់(ជនរងគ្រោះ)គ្មានលទ្ធភាពបង់ ក៍សូមអង្វរម្ចាស់បំណុល(ប្រពន្ធជនសង្ស័យ)បង់1ខែ10មុឺនរៀលវិញ។ក៍ព្រមព្រៀងគ្នាកំណត់បង់នូវថ្ងៃទី10ជាប្រចាំរៀងរាល់ខែ គឺពួកគាត់ទទួលខុសត្រូវរហូត មិនហ៊ានគេចវេសឡើយ ព្រោះម្ចាស់បំណុលនេះកាចណាស់ តែកូនបំណុលណាបង់មិនទៀងទាត់ គាត់នឹងស្រែកជេរប្រមាថ រីឯប្តីវិញអាងអីគំរាមវ៉ៃកាប់ចាក់សម្លាប់កូនបំណុល។ជនរងគ្រោះបន្តទៀតថា គេថាទៀងមិនឈ្មះទាល់ ក្នុងដំណាក់ការជំងឺកូវីដ-19កំពុងផ្ទុះរីករាលដាលជាសកលនោះ ធ្វើអោយមុខរបរដំកាំបិតរបស់គាត់ស្ងៀមស្ងាត់គ្មានអតិថិជនមកកម្មង់ធ្វើអោយសេដ្ធកិច្ចគ្រួសារជួបការលំបាកខ្លាំង។រកប្រាក់បង់អោយម្ចាស់បំណុលមិនទាន់លើសថ្ងៃកំណត់។លុះនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កូនស្រីម្ចាស់បំណុលបានមកឡូឡាទារលុយទាំងយប់វេលាម៉ោងប្រហែល៧។តែជនរងគ្រោះសូមអង្វរថា គាត់មិនទាន់មានលុយទេ ចាំដល់ថ្ងៃទី25 ខែមិថុនា ប៉ុន្មានថ្ងៃខាងមុខនេះទើបគាត់មានលុយបង់។ស្រាប់តែនៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ប៊ិន ធីតា ជិះម៉ូតូឌុបប្រពន្ធឈ្មោះ នូ ចាន់ថន ម្ចាស់បំណុល មកឈប់ចម្ងាយពីផ្ទះជនរងគ្រោះប្រហែលជា30ម៉ែត្រ រួចជនសង្ស័យស្រែកហៅកូនបំណុលជាប្តីអោយទៅជួប។ដោយមើលឃើញទឹកមុខម្ចាស់បំណុលមិនស្រួលខ្លាចមានរឿង ជនរងគ្រោះជាប្រពន្ធមិនអោយប្តីចេញទៅទេ សុខចិត្តដើរទៅនិយាយអង្វរប្រាប់ជនសង្ស័យម្ចាស់បំណុលដដែលៗថា ថ្ងៃទី25​ ខែមិថុនា បានមានលុយបង់។ក្រោយពីប្រាប់រួចជនរងគ្រោះក៍ដើរត្រឡប់មកផ្ទះវិញបានមួយភ្លេត ស្រាប់តែជនសង្ស័យឈ្មោះ ប៊ិន ធីតា ដើរសំដៅចូលទៅតម្រង់រកជនរងគ្រោះជាប្តីកំពុងអង្គុយផឹកកាហ្វេនៅផ្ទះឪពុកបង្កើតទល់មុខគ្នាជាមួយលោកមេភូមិ ហើយរូតការបូបដែលជនសង្ស័យស្ពាយជាប់នឹងខ្លួនទាញយកកាំបិតបុ័ងតោមុខសស្ញាចបំរុងកាប់ប្រហារទៅលើជនរងគ្រោះជាប្តី តែត្រូវប្រពន្ធជនរងគ្រោះឃើញក៍រត់មកទៅឃាត់ជ្រោងដៃជនសង្ស័យឡើងលើ ហើយស្រែកអោយប្តីរត់គេចខ្លួន។ភ្លាមនោះជនសង្ស័យក៍កាប់ស្ត្រីជនរងគ្រោះចំក្បាលដេកដួលសន្លប់ក្នុងថ្លុកឈាម រីជនរងគ្រោះជាប្តីរត់បានប្រហែលជាង10ម៉ែត្រពីហាងកាហ្វេក៍ជំពប់ជើងដួលត្រូវជនសង្ស័យរត់ទៅតាមកាប់កញ្ជ្រាំងចំក្បាលបណ្តាលអោយសន្លប់ស្តូកស្តឹងក្នុងថ្លុកឈាមដូចគ្នា។ អ្នកឃើញហេតុការណ៍និយាយថា ពេលជនសង្ស័យធ្វើសកម្មភាពនោះ វាចន្លោះចំពេលគ្មានមនុស្សទេ គឺមានតែលោកមេភូមិ និងចាស់ៗប៉ុន្មាននាក់អង្គុយផឹកកាហ្វេមិនហ៊ានចូលជួយឃាត់ទេ ព្រោះមើលមុខជនសង្ស័យសាហាវណាស់ដូចអ្នកញៀនថ្នាំអញ្ចឹង។បន្ទាប់ពីកាប់ជនរងគ្រោះហើយដើរកាន់កាំបិតក្រវីសំដៅទៅឡើងជិះម៉ូតូគេចខ្លួនភ្លាមៗតែម្តង។បើតាមលោកមេភូមិគគីរធំ2អ្នកឃើញហេតុការណ៍ផ្ទាល់និយាយថា ភ្លាមៗរូបលោកបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ និងប្រជាការពារភូមិ អោយមកជួយអន្តរាគមន៍ដេញតាមស្ទាក់ចាប់ជនសង្ស័យដែរ ក៍ប៉ុន្តែកម្លាំងជាប់ចុះតាមមូលដ្ឋានអស់ បានត្រឹមតែនាំគ្នាប្រញ៉ាប់ប្រញ៉ាលបញ្ជូនជនរងគ្រោះទាំង2នាក់ទៅព្យាបាលបន្តបន្ទាប់រហូតដល់មន្ទីរពេទ្យខេត្តព្រៃវែងតែប៉ុណ្ណោះ។លុះនៅថ្ងៃទី14 ខែមិថុនា

ទើបកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញស្រុកចុះស្រាវជ្រាវចាប់ឃាត់បានជនសង្ស័យតែម្តង។ លោក វ៉េង កុសល អធិការរងនគរបាលស្រុកកៀនស្វាយ បានអោយដឹងថា ជនសង្ស័យនឹងកសាងសំណុំរឿងតាមនីតិវិធី។ ក្រុមគ្រួសារជនរងគ្រោះមានការងឿងឆ្ងល់ថា ប្រពន្ធជនសង្ស័យពាក់ព័ន្ធនឹងសហចារីចូលរួមសមគំនិតដែរ ហេតុអ្វីបានជាសមត្ថកិច្ចមិនឃាត់ខ្លួនទៅផង ម៉េចតែជនដៃដល់ជាប្តីទៅតែម្នាក់៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com