***ប្រជាពលរដ្ឋរស់នៅ ភូមិឆ្នាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលមានផ្ទះរស់នៅលើខ្នងព្រែកកំពឹសស្របតាមបណ្តោយផ្លូវរថយន្តដឹកដីចេញ ចូល បានសំណូមពរតាមរយៈព្រះនរាយណ៍ ជូនដល់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី និង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពល***(((សុំកុំអោយក្រុមឡានរកស៊ី ដឹកដីចេញចូលតាមផ្លូវខ្នងទំនប់នេះបន្តទៀត)))***។ ពួកគាត់ បាននិយាយថា សព្វថ្ងៃមានការលំបាកខ្លាំងណាស់ ដោយសាររថយន្តដឹកដីធំៗបើកលឿនបង្កឲ្យមានការភ័យខ្លាចពីសុវត្ថិភាពក្រុមគ្រួសារពួកគាត់ជាពិសេសនោះគឺកូនតូចៗរបស់ពួកគាត់ប្រឈមនឹងគ្រោះថ្នាក់ បានន័យថាអាយុជីវិតពួកគាត់មានភាពផុយស្រួយនឹងឡានដឹកដីនេះជារៀងរាល់ថ្ងៃ ពិសេសត្រង់ថាផ្លូវនេះវាតូចចង្អៀតផង ។រិតលំបាកគឺដោយពេលថ្ងៃត្រង់ពេលរថយន្តបើកមកម្តងៗហុយងងិតគ្របលើផ្ទះសម្បែងពួកគាត់ចូលចានបាយចានសម្លរ លុះពេលព្រឹកល្ងាចរអិលធ្វើដំណើរមិនរួច ចំណែកផ្លូវ ខូចខាតជង្ហុកធំដូចរន្ធបាយខុមនិងកន្លែងខ្លះបើកម៉ូតូរ៉ឺម៉កលែងរួច។ប្រជាពលរដ្ឋបានសាទរនឹងក្រុមមន្រ្តីក្រសួងរ៉ែ និង ថាមពល កាលពីថ្ងៃទី ១៥ ខែមិថុនា ២០១៧ បានចុះពិនិត្យការដ្ឋានជីកដីលក់ របស់លោក កែវ ប៊ុនធឿន ដោយក្រសួងបានរកឃើញថា លោក កែវ ប៊ុន ធឿន មិនបានគោរពច្បាប់ ទៅ តាមសារាចរណ៍ណែនាំ និងជីករំលោភលើអាជ្ញាប័ណ្ណរហូតជិត១ហិកតា និងជីកខុសលក្ខណបច្ចេកទេសផងដែរ ។ដូចនេះក្រសួងបានសំរេចផ្អាកការរកស៊ីខាងលើរយៈពេលមួយសប្តាហ៍ ដើម្បីអោយកែតំរូវ ឡើងវិញ ។តែទោះជាយ៉ាងណា លោក កែវ ប៊ុនធឿន បានជីកលើសទំហំច្បាប់ទៅហើយ តើត្រូវយកដីមកចាក់វិញឬយ៉ាងណា ?
ប្រជាពលរដ្ឋ ដែលបានស្គាល់ក្រុមរកស៊ីទាំងនេះថា ជាក្រុមឈ្មួញដុះស្លែរ ទាំងនេះចេញពីក្រុមដែលក្រសួងរ៉ែនិង ថាមពល បានលុបឈ្មោះមិនអោយរកស៊ី ទៀត មានលោក សៅ ពន្លក និង លោក អ៊ុក ឡាឌិន បានន័យថា អ៊ុក ឡាឌិន ជាមេធំ ដើរកកាយរណ្តៅដីលក់ជាច្រើនកន្លែង ពិសេសក្នុងស្រុកកណ្តាលស្ទឹង នេះតែម្តង ។អ្វីដែលពួកគេ រកស៊ីជាមួយច្បាប់ គឺសុំ មួយហិកតា ជីក ហួសរហូតដល់ ដល់៥ ហិកតា និង ជំរៅ មិនបាច់គណនា ដោយសំអាងថា ច្បាប់រត់ការណ៍អស់ថ្លៃ ចឹងមានតែទុកបិទមាត់ បិទភ្នែកមន្រ្តីឡេមឡើម ទៅបានហើយ ។
((((ព័ត៌មានលំអិត ពីការសំណូមពររបស់ប្រជាជន សូមជូនភ្ជាប់ខាង ))))
ព្រះនរាយណ៍ PNTV:
-ព័ត៌មានឈ្លើងសង្គម ( ស្ពីពី ក្រុមឈ្មួញជីកដីលក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មាន លោក សៅ សុធា -សៅ ពន្លក និង លោក អ៊ុក ឡាឌិន បានបង្កភាពភ័យខ្លាច និង រង់ចាំឆក់យកជីវិតមនុស្ស ជារៀងរាល់ថ្ងៃ ) ។
https://m.facebook.com/story.php?story_fbid=704847673049299&id=485430774990991