ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រុម ឧកញ៉ា ឈាង ប៉ាក់សួរ ល្បីដើរប្លន់ដីប្រជាពលរដ្ឋ នៅក្នុងឃុំត្រើយស្លា ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល តាមរយៈមន្រ្តីជលផលម្នាក់

ព្រះនរាយណ៍ PNTV:

អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រជាពលរដ្ឋ រស់នៅក្នុងឃុំ ស្វាយប្រទាល និង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មានបញ្ហាក្តៅក្រហាយ នឹងក្រុមលោក ឧកញ៉ា ឈាង ប៉ាក់សួរ ដែលមានមន្រ្តីជលផលខេត្តកណ្តាលម្នាក់ បានដើររៀបដីអោយក្រុមឧកញ៉ា ខាងលើ ។ការរៀបដីក្នុងលេសធ្វើការអភិវឌ្ឍន៍ ដូចជាការចិញ្ចឹមគោ ជាដើមនោះ តែតាមធាតុពិត គឺគេរៀបចំគំរោង ទិញដីថោកៗ ពីរដ្ឋអំណាចមួយចំនួនធំ និង ពីប្រជាជន ខ្លះមកទុកលក់បន្ត អោយក្រុមផ្សេង ក្នុងការទុកលក់បន្តទៀត ។ជាច្រើនឆ្នាំមកនេះ គេមិនបានឃើញអ្វីដែលហៅថាអភិវឌ្ឍន៍ និង ការផ្តល់ការងារអោយប្រជាជនធ្វើនោះទេគឺគេមានតែបង្ករឿងជាមួយប្រជាជន ដូចជាលើកទំនប់ព័ទ្ធយកដីប្រជាជន ធ្វើផ្លូវពុះចំកណ្តាលដីប្រជាជន ជាដើម ។យោងតាមសំដី លោក លិន ដែលជាជនរងគ្រោះមួយរូបបាននិយាយថា ក្រុមលោក ឧកញ៉ា ឈាង ប៉ាក់សួរ នេះកាលពីខែមុន បានធ្វើផ្លូវ ចូលលើដីរបស់ឧកញ៉ា តែមកហែកចំពាក់កណ្តាលដី របស់លោកទៅវិញ ។ក្រោយពីមានបាតុភាពនេះ លោក ក៏បានដាក់ពាក្យបណ្តឹងទៅ សាលាឃុំស្វាយប្រទាល និង សាលាស្រុកស្អាង ដើម្បីអោយជួយរកហេតុផល តែរហូតមកដល់ថ្ងៃនេះ មិនមានដំណោះស្រាយនោះទេ។មិនខុសនឹងលោក លិន ដែរ លោក ទៀង គិមសែរ ដែលមានដី ប្រមាណ10 ហិកតានោះ ក៏បានរងផលប៉ះពាល់ នឹងក្រុម លោក ឧកញ៉ា ឈាង ប៉ាក់សួរ នេះដែរ ។លោកទាំងពីរបាននិយាយថា ខាងតំណាង លោក ឧកញ៉ា ឈាង ប៉ាក់សួរ បានប្រាប់ថាដីទាំងនោះ ក៏ជាដីរបស់លោក ឧកញ៉ាដែរ ។លោកទាំងពីរបានឆ្ងល់ថា ដីនៅក្នុងឃុំស្វាយប្រទាល ហេតុអីមេឃុំ នៅត្រើយស្លា មានសិទ្ធិលក់ដីក្នុងឃុំស្វាយប្រទាល ទៅអោយលោក ឧកញ៉ាទៅវិញ ។លោកថា រឿងនេះ លោកមិនយល់នោះទេ សុំអោយខាងអាជ្ញាធរ ជួយសិក្សាស្វែងយល់ និង ជួយដល់ពួកគាត់ផង បើមិនចឹង លោក ឈាង ប៉ាក់សួរ អាចធ្វើអ្វីតាមអំពើចិត្ត តាមខ្សែញាក់ របស់មន្រ្តីជលផលម្នាក់ដែលជាអ្នកកាង ដើរវាទយកដី គេឯង អស់ហើយ ។លោកបានបញ្ជាក់ថា ដោយ លោកឧកញ៉ា មានខ្សែបណ្តោយជាមួយមន្រ្តីជលផល ដែលជាអ្នករកស៊ីជួលគ្រឿងចក្រផងនោះ បានដាក់គ្រឿងចក្រ ជីកកាយ ទាំងយប់ ទាំងថ្ងៃ មិនមាននរណាអើពើ ឈឺក្បាលហាលថ្ងៃនោះទេ ។តែបើពួកគាត់ដាក់គ្រឿងចក្រសំរាប់ឈូសឆាយបង្កបង្កើនផលវិញ គឺចាប់គ្មានអាសូរ ។សូមបញ្ជាក់ថា ដីជាង១ពាន់ហិកតា របស់លោក ឧកញ៉ា ឈាង ប៉ាក់សួរ គឺស្ថិតនៅ ចំណុច អាង យុវជន ក្នុងដែនឡូនេសាទ លេខ៣ ដែល ពួកគេ (មាន លោកឧកញ៉ា ឈាង ប៉ាក់សួរ-មន្រ្តីសាលាឃុំ-មន្រ្តីជលផល-មន្រ្តីសាលាស្រុកស្អាង និងមន្រ្តីសាលាខេត្តកណ្តាល) បានរៀបចំផែនការ តាមរយៈមេខ្យល់មន្រ្តីជលផលម្នាក់ ក្នុងការលេបត្របាក់ដែលឡូនេសាទលេខ៣នេះ តាមរូបភាពទិញពីប្រជាជនខ្លះ និង ស៊ីដាច់ខ្លះ ។ ប្រជាពលរដ្ឋដែលមិនបានផ្តិតមេដៃ រួមគ្នាលក់ដែនឡូនេសាទលេខ៣ នេះ បាននិយាយថា ពួកគាត់មិនដឹងចិញ្ចឹមជីវិតដូចម្តេចនោះទេ ខណៈដែល ការនសាទពេលទឹកតំឡើង និង ការដាំដុះ នៅពេលទឹកសំរក ដោយដែនឡូនេសាទត្រូវបានគេហ៊ុមព័ទ្ធនោះ ។ពាក់ព័ន្ធនឹងមន្រ្តីជលផល មួយរូប មិនគិតខំធ្វើការបំរើរដ្ឋនោះទេ តែបែរជាល្បីពីការដើកគួកជេរ និងរៀបចំដី មានដែនឡូនេសាទ និងដីរបស់រដ្ឋ យកទៅលក់អោយឈ្មួញ តាមរូបភាពផ្សេងៗ ។បុគ្គលម្នាក់នេះ អង្គភាពយើងខ្ញុំ នឹងលើកយកមកបង្ហាញ ក្នុងផេក ទូរទស្សន៍ ព្រះនរាយណ៍ នៅពេលខាងមុខ ។

PN TV.Still200(1)

PN TV.Still203

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com