ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកឧត្តមសេនីយ៍ឯកប៉ែន.វិបុល៖រាជរដ្ឋាភិបាលសម្រេចតំម្លើងឋានន្តរស័ក្តិដល់អធិការនគរបាលស្រុកខ័ណ្ឌទូរទាំងប្រទេសឲ្យទទួលបានឋានះជាវរសេនីយ៍ឯក(ស័ក្តិ៥)ឲ្យបានរួចរាល់នៅចុងឆ្នាំ២០១៧និងដើមឆ្នាំ២០១៨ខាងមុខ

លោកឧត្តមសេនីយ៍ឯកប៉ែន.វិបុល៖រាជរដ្ឋាភិបាលសម្រេចតំម្លើងឋានន្តរស័ក្តិដល់អធិការនគរបាលស្រុកខ័ណ្ឌទូរទាំងប្រទេសឲ្យទទួលបានឋានះជាវរសេនីយ៍ឯក(ស័ក្តិ៥)ឲ្យបានរួចរាល់នៅចុងឆ្នាំ២០១៧និងដើមឆ្នាំ២០១៨ខាងមុខIMG-20170623-WA0021បាត់ដំបង៖លោកឧត្តមសេនីយ៍ឯកប៉ែន.វិបុលប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការនគរបាលជាតិបានប្រកាសថាអធិការនគរបាលស្រុកខណ្ឌទូទាំងប្រទេសត្រូវបានរាជរដ្ឋាភិបាលសម្រេចតម្លើងឋានន្តរស័ក្តិជាវរសេនីយ៍ឯក(ស័ក្ដិ៥)ឲ្យបានរួចរាល់នៅចុងឆ្នាំ២០១៧និងដើមឆ្នាំ២០១៨ខាងមុខ។លោកថាដោយកន្លងមកបានត្រឹមតែវរសេនីយ៍ទោប៉ុណ្ណោះហើយក៏ត្រូវចូលនិវត្តន៍ត្រឹមអាយុ៥៥ឆ្នាំវាហាក់ដូចជានៅក្មេងពេកព្រោះពួកគាត់អាចនៅបំរើការបានហើយបទពិសោធន៍ក៏មានច្រើនផងដែរសម្រាប់ផ្ទេរឲ្យកងកម្លាំងដែលជាយុវជនជំនាន់ក្រោយដើម្បីបន្តរ។លោកបានប្រកាសបែបនេះខណះដែលលោកបានចូលរួមជាគណះអធិបតីយនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ចុះជូនដល់មន្រ្តីនគរបាលជាតិនៃស្នងការខេត្តបាត់ដំបងជាង៧០០នាក់នាព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៧ថ្មីៗនេះស្ថិតនៅសាលមហោស្រពស្ទឹងសង្កែក្រុងបាត់ដំបង។នៅក្នុងពិធីនេះដែរក៏មានការចូលរួមពីលោកអភិបាលរងខេត្តបាត់ដំបងរួមនិងប្រធានសាលាដំបូងខេត្ត.ព្រះរាជអាជ្ញា.មេញ្ជាការអាវុធហត្ថ.ស្នងការរងដែលបានមកពីខេត្តផ្សេងៗគ្នារួមមាន:មកពីខេត្តពោធិ៍សាត់,ខេត្តកែប,ខេត្តបន្ទាយមានជ័យ,ខេត្តប៉ៃលិន,ខេត្តព្រៃវែងនិងខេត្តបាត់ដំបងសរុបចំនួន៨៨៤នាក់។ក្រោយពីបានបំពាក់ស័ក្តិដល់មន្ត្រីរួចមកលោកបានថ្លែងក្នុងឱកាសនោះបន្តរថា:លោកឧត្តមសេនីយ៍ឯកប៉ែន.វិបុលបញ្ជាក់ថា:លោកបានបំពាក់ស័ក្តិលើស្មារដោយបានយកដៃសង្កត់ធ្ងន់ៗដល់មន្រ្តីពាក្យនេះលោកបានបញ្ជាក់ថាគ្រប់មន្ត្រីដែលបានទទូលឋានន្តរស័ក្តិថ្មីបន្ថែមនេះពិតជាមានមោតនះភាពនិងទម្ងនធ្ងន់ណាស់ដូច្នេះហើយមន្ត្រីទាំងអស់ត្រូវតែបន្តរអនុវត្តការងារនៅតាមអង្គភាពខ្លួននិងបម្រើប្រជាពលរដ្ឋក្នុងដែនរបស់ខ្លួនក៏ត្រូវតែបង្កើនឲ្យមានទម្ងន់ខ្លាំងរួមនិងប្រសិទ្ធភាពខ្ពស់ដល់ពួកគាត់ផងដែរ។លោកបន្តរថាការសម្រេចតំម្លើងឋានន្តរស័ក្តិដល់មន្ត្រីសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលនេះគឺជាការលើកទឹកចិត្តដល់មន្ត្រីដែលបានខិតខំបំរើសង្គមជាតិអស់ពីកម្លាំងកាយចិត្តហើយក៏យោងទៅតាមអតីតការងារនិងបទពិសោធន៍ផងដែរ។ទាំងនេះសបញ្ជាក់ថារាល់មន្ត្រីដែលជាសមត្ថកិច្ចត្រូវបន្តរការខិតខំបំពេញភារះកិច្ចការងារសង្គមឲ្យកាន់តែមានប្រសិទ្ធិភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានផ្តោតលើសន្តិសុខសង្គមជាកត្តាចាំបាច់។លោកថាម៉្យាងវិញទៀតប្រាក់បៀវត្សន៍ក៏បានតម្លើងជាបន្តបន្ទាប់សម្រាប់លើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់មន្ត្រីសមត្ថកិច្ចដើរទន្ទឹមនឹងការតំម្លើងឋានន្តរស័ក្តិជាតួនាទីដែលរាជរដ្ឋាភិបាលបានកំពង់យកចិត្តទុកដាក់ឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ចដែលបានបំពេញកន្លងមក៕សៅ សារិទ្ធ

IMG-20170623-WA0020

IMG-20170623-WA0019

IMG-20170623-WA0018

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com