ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រសួងសុខាភិបាលចុះបង្រ្កាបទីតាំងលក់ឱសថគ្មានបញ្ជីការឈ្មោះគ្រាប់ម្សៅយិនស៊ិន គ្មានបញ្ជីការចំនួន៤០០កំប៉ុង

(ភ្នំពេញ)៖កាលពីថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២១នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យនិងគ្រឿងសម្អាង ដឹកនាំដោយលោកឱសថការី ហួត សេងថុង អនុប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួលដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យនិងឆែកឆេរទីតាំងលក់ឱសថគ្រាប់ម្សៅយិនស៊ិន ដែលមានទីតាំងស្ថិតនៅផ្ទះលេខៈ២I ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងផ្ទះលេខៈ២៣១៣ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា ទីតាំងដែលលក់ឱសងគ្រាប់ម្សៅយិនស៊ិនម៉ាឡេស៊ីជាករណីសង្ស័យលួចលក់សារធាតុ ឱសថសម័យ និងមានការវេចខ្ចប់ដោយគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល និងលក់ឱសងម្សៅយិនស៊ិនម៉ាឡេស៊ីចំនួន៤០០កំប៉ុងដែលគ្មានបញ្ជីការត្រឹមត្រូវ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com