បាត់ដំបង:ដោយសាតែគ្មានដំណោះស្រាយប្រជាពលរដ្ឋ២១គ្រួសារក្នុងភូមិព្រែកតាច្រែងឃុំព្រែកនរិន្ទស្រុកឯកភ្នំបានលើកគ្នាជាថ្មីម្តងទៀតមកជួបជុំគ្នានៅលើចំណុចដីមានទំនាស់ក្នុងគោលបំណងស្នើរសុំអោយអាជ្ញាធរខេត្តបាត់ដំបងជួយអន្តរាគមន៍ដើម្បីបានចូលកាន់កាប់ដីធ្លីនិងបានសង់លំនៅដ្ឋានរបស់ខ្លួនជាកម្មសិទ្ធឡើងវិញបន្ទាប់ពីអាក់ខានអាស្រ័យផលជាង២០ឆ្នាំកន្លងមក។លោកឃិត.ឃនអាយុ៧១ឆ្នាំជាប្រជាពលរដ្ឋរស់នៅក្រុមទី៩ក្នុងភូមិព្រែកតាច្រែងនៅថ្ងៃទី២៣ខែមិថុនានេះបានអោយដឹងថា:ដីលំនៅដ្ឋាននិងដីស្រែរបស់ពួកគាត់សរុបចំនួនជាង២ហិកតានៅក្នុងភូមិសាស្ត្រខាងលើគឺពួកគាត់បានគ្រប់គ្រងនិងអាស្រ័យផលតាំងពីឆ្នាំ១៩៧៩មកម្លេះរហូតមកដល់ឆ្នាំ១៩៩១អតីតអភិបាលស្រុកឯកភ្នំគឺលោករ៉យ.វុទ្ធីបានរៀបចំសុំទិញដីពីប្រជាពលរដ្ឋទាំងអស់ដែលខ្លះលក់ក្នុងតម្លៃ៥ជីខ្លះតម្លៃ៧ជីមាសនិងខ្លះទៀត១តម្លឹងមាសកាលសម័យនោះតាមទំហ៊ំដីតូចឬធំដើម្បីរៀបចំជាផ្សារហើយតម្រូវអោយប្រជាជនចាកចេញពីទីលំនៅរបស់ខ្លួនតែម្តងប៉ុន្តែមិនបានទូទាត់មាសតាមការសន្យាសុំទិញឡើយដោយគ្រាន់តែគ្រួសារខ្លះជួយដោះស្រាយត្រឹមដីគោលនយោបាយបានមួយចំនួនប៉ុណ្ណោះតាមការព្រមព្រៀងគ្នាការរងចាំតាមកិច្ចសន្យារបស់ប្រជាពលរដ្ឋចាំបាត់ៗរហូតឆ្លងកាត់អណត្តិអភិបាលស្រុកចំនួន៥នាក់មកទល់អណត្តិអភិបាលស្រុកលោកឡុង.សុភឿនបច្ចុប្បន្ននេះនៅតែមិនអាចរកដំណោះស្រាយជូនប្រជាពលរដ្ឋបានដដែល។អ្នកស្រីសួង.ឌីអាយុ៥៦ឆ្នាំបានអោយដឹងដែរថា:ដោយសារប្រជាពលរដ្ឋមិនឃើញមានការទូរទាត់សំណងលើគំរោងអភិវឌ្ឍន៍ផ្សាររបស់ស្រុកនេះទើបប្រជាពលរដ្ឋខ្លះបាននាំគ្នាចាក់ដីនិងដាំបង្គោលរបងលើព្រំដីរបស់ខ្លួនតែត្រូវអាជ្ញាធរស្រុកមិនអនុញ្ញតិឡើយ។ពេលនេះពួកគាត់មិនអាចស៊ូទ្រាំនិងការរងចាំដោះស្រាយបែបស្រមោលទៀតឡើយព្រោះការរងចាំរហូតដល់ទៅ២០ឆ្នាំមកហើយមិនមានលទ្ធផលដដែល។អ្នកស្រីគូ.សារឿតអាយុ៧០ររស់នៅភូមិខាងលើបានសំណូមពរផងដែរដល់លោកឡុង.សុភឿនអភិបាលស្រុកបច្ចុប្បន្ននិងលោកចន្ទ័.សុផលអភិបាលខេត្តបាត់ដំបងជាពិសេសសម្តេចតេជោហ៊ុន.សែននិងលោកជំទាវជួយដោះស្រាយបញ្ហារ៉ាំរ៉ៃជាច្រើនឆ្នាំអោយពួកគាត់ជាប្រជាពលរដ្ឋទីទាល់ក្រផងដើម្បីបានជាកម្មសិទ្ធច្បាស់លាស់។ពាក់ព័ន្ធករណីខាងលើលោកឡុង.សុភឿនអភិបាលស្រុកឯកភ្នំថ្មីនៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧នេះបានលើកឡើងថា:បញ្ហាខាងលើនេះក្រោយពីការពិនិត្យមើលវាជារឿងស្មុគស្មាញលោកថាមុននេះប៉ុន្មានថ្ងៃលោកក៍បានលើកឡើងផងដែរក្នុងកិច្ចប្រជុំជាមួយលោកអភិបាលខេត្តនិងក្រុមការងារពាក់ពន្ធ័ម៉្យាងទៀតសំណុំរឿងខាងលើនេះបានធ្លាក់ទៅដល់ថ្នាក់ជាតិផុតពីដៃថ្នាក់ស្រុកនិងថ្នាក់ខេត្តហើយលោកសុំអោយប្រជាពលរដ្ឋអត់ធ្មត់បន្ដិចសិនរងចាំការបោះឆ្នោតតំណាងរាស្ត្រហើយលោកនិងជំរុញក្នុងការដោះស្រាយដើម្បីឆ្វៀលដីជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្រងជាកម្មសិទ្ធស្របច្បាប់វិញ៕សៅ សារិទ្ធ
0
រយះពេល២០ឆ្នាំនៅតែគ្មានដំដោះស្រាយចំពោះពលរដ្ឋ២១គ្រួសារពាក់ព័ន្ធអាជ្ញាធរស្រុកឯកភ្នំទិញដីពួកគាត់
Filed in: Uncategorized