ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កីឡាករចូលរួមរត់ម៉ារ៉ាតុងជាង២០០នាក់​ នៅថ្ងៃប្រារព្ធទិវាបរិស្ថានជាតិ​ និងទិវាបរិស្ថានពិភពលោកក្នុងខេត្តតនគិរី

រតនគីរី÷ នាព្រឹកថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ២០១៧​ ឯកឧត្តម​ មួង​ ប៉យ​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តមអភិបាលរង​ នៃគណៈអភិបាលខេត្តរតនគិរី​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ​ និងទិវាបរិស្ថានអន្តរជាតិ​ ០៥​ មិថុនា​ ។​ ពិធីនេះក៏មានការចូលរួមពីលោក​ លោកស្រីប្រធាន អនុប្រធានមន្ទីរ​ អង្គភាព​ ជុំវិញខេត្ត​ មន្ត្រីរាជការ​ សិស្សានុសិស្ស​ សហភាពសហព័ន្ធយុវជនកម្ពជា​ និងយុវជនកាយរឹទ្ធិ​ តំណាងសហគមន៍ការពារធនធានធម្មជាតិ អង្គការ សមាគមន៍ ជាដៃគូ ប្រជាពលរដ្ឋ សរុបប្រមាណជាង ៦០០ នាក់ ដែលធ្វើឡើងនៅមាត់បឹងកន្សែង ស្ថិតនៅភូមិ ថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី ។

ទិវាបរិស្ថានជាតិ​ និងទិវាបរិស្ថានអន្តរជាតិ​ ០៥​ មិថុនា​ ឆ្នាំ២០១៧​ ត្រូវបានប្រារព្វធ្វើឡើងក្រោមប្រធានបទ​ “ការផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស​ និងធម្មជាតិ​”​ ក្នុងគោលដៅបំផុសចលនាប្រជាពលរដ្ឋគ្រប់រូបឲ្យចូលរួមថែរក្សាបរិស្ថាន​ នៅតាមទីប្រជុំជន​ តាមរយៈការអនាម័យ​ ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ​ ។ លោក ផុន ខេមរិន្ទប្រធានមន្ទីរបរិស្ថានបានអោយអ្នកសារព័តិមានដឹងថា: សូមស្តាប់សម្លេងលោក ផុនខេមរិន្ទ,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,!!!!!!!!!!!!,,,,,,,,
ដើម្បីឲ្យប្រជាពលរដ្ឋមានស្មារតីចូលរួម​ និងស្រលាញ់បរិស្ថាន​ ។ ក្នុងថ្ងៃប្រារព្ធពិធីនេះ​ មន្ទីរបរិស្ថានខេត្ត​ បានរៀបចំកម្មវិធីរត់កីឡាម៉ារ៉ាតុង​ ក្រោមប្រធានបទ​ កីឡា​ ដើម្បីសុខភាព​ ជុំវិញបរិវេណរមណីយដ្ឋានបឹងកន្សែង​ ។ ក្នុងនោះកីឡាកចំនួនបីរូបបានជាប់ចំណាច់ថ្នាក់ពីលេខ១ដល់លេខ៣ ត្រូវបានទទួលរង្វាន់: ដោយចំណាច់ថ្នាក់::
លេខ១: ទទួលបាន៥០មុឺនរៀល
លេខ២:ទទួលបាន៤០មុឺនរៀលនិង
មលេខ៣:ទទួលបាន៣០មុឺនរៀល
ហើយបានចែកជូនធុងសម្រាម​ និងកូនឈើមួយចំនួនសម្រាប់យកទៅចែកចាយ​ និងដាំនៅតាមទីកន្លែងមួយចំនួនក្នុងក្រុងបានលុង​ ផងដែរ។
ពីខ្ញុំ.លី វណ្ណះ ភ្នាក់ងារទូរទស្សន៍ព្រះនរាយណ៍ រាយការណ៍ពីខេត្តរតនគិរី ,,,,,

Screenshot_2017-06-23-20-59-57

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com