ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សាលាក្រុងបាត់ដំបងគ្រោងរៀបចំស្នើរដីការកែសម្រួលស្លាកយ៉ីហោនៅតំបន់អគាបុរាណអភិរក្សឲ្យមានស្តង់ដា

IMG-20170627-WA0110បាត់ដំបង:ដើម្បីកែលម្អអគាបុរាណឲ្យកាន់តែមានស្តង់ដាល្អអាជ្ញាធរក្រុងបាត់ដំបងកំពុងរៀបចំដីការជាផ្លូវការមួយដើម្បីកែសម្រួលស្លាកយ៉ីហោផ្សាយពាណិជ្ជកម្មលក់ទំនិញនៅតំបន់សំណង់អគារបុរាណបេតិកភណ័វប្បធ៌ម។លោកសៀង.ឯមវួនស្ហីអភិបាលក្រុងបាត់ដំបងនៅថ្ងៃទី២៦មិថុនាន្លងថ្មីៗនេះបានលើកឡើងថា:កាលពីថ្មីៗនេះអង្គប្រឹក្សាសាលាក្រុងបានសម្រេចរួចរាល់ហើយក្នុងការបង្កើតឡើងនូវដីការផ្លូវការមួយសម្រាប់ប្រើប្រាស់ក្នុងការរៀបចំកែសម្រួលស្លាកយ៉ីហោផ្សាយពាណិជ្ជកម្មលក់ទំនិញរបស់ម្ចាស់កម្មសិទ្ធសំណង់អគាដែលមានចំណាស់ជាង១០០ឆ្នាំនៅក្នុងក្រុងដែលគ្រោងចុះបញ្ជីដាក់ជាសម្បត្តិបេតិកភ័ណ្ឌទេសចរណ៍។ក្រោយពីការពិនិត្យទទួលសំណើរនិងមានការឯកភាពពីថ្នាក់ខេត្តដំណាក់កាលចុងក្រោយអាជ្ញាធរក្រុងនិងចេញសេចក្តីណែរនាំមួយដើម្បីជូនដំណឹងដល់ម្ចាស់កម្មសិទ្ធផ្ទះទាំង៨០០ទីតាំងតាមកិច្ចព្រមព្រៀងគ្នាអនុវត្តលើផែនការស្មើរភាពគ្នាមិនលំអៀងដោយទុករយះពេលមួយអោយបងប្អូនប្រជាពលរដ្ឋម្ចាស់លំនៅដ្ឋានដែលអភិរក្សបានរៀបចំកែសម្រួលតាមការកំណត់ទំហំ៤ម៉ែត្រការ៉េនៃស្លាកយ៉ីហោនីមួយៗ។អភិបាលក្រុងបាត់ដំបងបានអោយដឹងដែរថា:ចំពោះប្រជាពលរដ្ឋដែលមានស្មារតីចូលរួមក្នុងការកែសម្រួលស្លាកយ៉ីហោនេះគ្រាន់តែធ្វើសំណើរនៅការិយាល័យច្រកចេញចូលតែមួយដោយមិនគិតកម្រៃសេវាឡើយក្រៅពីនេះនិងមានគោលការលើកទឹកចិត្តផ្តល់នូវបណ្ណ័សសើរឬលិខិតថ្លែងអំណរគុណជាដើម។ការកែសម្រួលស្លាកផ្សាយពាណិជ្ជកម្មរបស់ពលរដ្ឋក្នុងរង្វង់តំបន់អភិរក្សបេតិកភណ័ខាងលើនេះធ្វើឡើងបន្ទាប់ពីម្ចាស់លំនៅដ្ឋានមួយចំនួនបានលើកស្លាកយ៉ីហោប្រណាំងប្រជែងគ្នាខ្លះធំជាងខ្ពស់ជាងនិងខ្លះធ្វើលយមកខាងមុខផ្ទះហួសគ្មានសណ្តាប់ធ្នាប់នាំអោយប៉ះពាល់សោភណ័ភាពនិងបាំងទ្រង់ទ្រាយតួផ្ទះរចនាបទគ្រឿងលំអរនានានិងតួដំបូលផ្ទះផ្សេងទៀត។គម្រោងសំណង់អគារបុរាណដែលរដ្ឋាភិបាលនិងអាជ្ញាធរខេត្តបានស្នើរសុំទៅកាន់អង្គការយូណេស្កូដើម្បីចុះបញ្ជីសម្បត្តិបេតិភ័ណ្ឌជាកម្មសិទ្ធរបស់ប្រជាជនអគាររបស់រដ្ឋផងដែរដែលមានទីតាំងនៅរាយប៉ាយនៅក្នុងក្រុងបាត់ដំបងពិសេសនៅតាមបណ្តោយផ្លូវលេខ១ផ្លូវលេខ២និងផ្លូវលេខ៣រួមទាំងវត្តពិភិទ្ធារាម,វត្តដំរីសរ,វត្តសំរោងក្នុង,អគារផ្សារធំថ្មីជាដើមសរុបចំនួន៨០០កន្លែង។លោកបន្តថាម្ចាស់សំណង់អគារកម្មសិទ្ធនីមួយនិងទទួលបានផលប្រយោជន៍មុនគេជាច្រើនតាមរយះការលើកកម្ពស់វិស័យទេសចរណ៍ដោយទាក់ទាញភ្ញៀវជាតិអន្តរជាតិបានច្រើនក្នុងការចូលមកទស្សនាកំសាន្តនិងស្នាក់នៅពិសេសបានផ្តល់ឱកាសការងារដល់ម្ចាស់ផ្ទះ ក៍ដូចជាប្រជាពលរដ្ឋទូទៅនៅក្នុងក្រុងទាំងមូលផងដែរ៕សៅ សារិទ្ធ

IMG-20170627-WA0110

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com