ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ជំនន់ទឹកភ្លៀងបានវាយលុកស្រុកចំនួន៥ របស់ខេត្តរតនគិរី រងផលប៉ះពាល់មកលើប្រជាពលរដ្ឋជាងពីរពាន់គ្រួសារ ខូចខាតផ្ទៃដីដំណាំកសិកម្ម និងសត្វពាហនៈមួយចំនួនធំ …..។

ខេត្តរតនគិរី@. របាយការណ៍របស់រដ្ឋបាលខេត្តរតនគិរីនៅ ថ្ងៃទី១៩ខែតុលាឆ្នាំ២០២១នេះបានបញ្ជាក់ថាៈអំឡុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ(ចាប់ពីថ្ងៃទី១៥មក)ដោយសារឥទ្ធិពលព្យុះទី១៨គ្របដណ្តប់មកលើប្រទេសកម្ពុជាជាពិសេស តំបន់ជួរភ្នំភូមិភាគឦសាន្តបង្កទៅជា ជំនន់ទឹកភ្លៀងហក់ឡើងយ៉ាងគំហុកហើយក៍បានវាយលុកមកលើស្រុកចំនួន៥ដែលមានភូមិឃុំនៅប្របសងខាងជួរមាត់ទន្លេសេសាននិងទន្លេស្រែពករបស់ខេត្តរតនគិរីត្រូវបានលិចលុងទាំងស្រុងរួមមានៈ

១.ស្រុកលំផាត់
២.ស្រុកកូនមុំ
៣.ស្រុកតាវែង
៤.ស្រុកអណ្តូងមាសនិង
៥.ស្រុកអូរយ៉ាដាវ
នៅក្នុងរបាយការណ៍រដ្ឋបាលខេត្តដដែលនោះបានបង្ហាញទៀតថាៈ ជំនន់ទឹកភ្លៀងបានជន់ជោរចូលផ្ទះប្រជាពលរដ្ឋសរុប ចំនួន/ ៩៨២ខ្នងផ្ទះ./
ក្នុងនោះចំនួន៧៧គ្រួសារដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនោះត្រូវបានក្រុមអាជ្ញាធរជន្លៀសទៅកាន់ទីទួលសុវត្ថិភាព និង
.សាលារៀនចំនួន /៥ខ្នង. វត្តអារាម ចំនួន៣ វត្ត .តូបលក់ឥវ៉ាន់ចំនួន ៧៥តូប
.រោងជាងសិប្បកម្មផ្សេងៗចំនួន ១៣រោង
.ផ្ទៃដីស្រែ១០៧៧ហឹកតា .ប៉ះពាល់ស្រូវសន្ទូងលើផ្ទៃដីចំនួន ១២០៣ហឹកតា .សត្វពាហនៈ គោក្របីចំនួន ២៤៨ក្បាល
.សត្វជ្រូកចំនួន ១១៦ក្បាល .សត្វមាន់ទា សរុបចំនួន ១០៦៥ក្បាល និង.សត្វមាន់សត្វទាដែលបាត់បង់និងងាប់ចំនួន១៦៥ក្បាល ក្នុងនោះហេដ្ឋារចនាសម្ព័ន្ឋទូរគមនាគមន៍ ៖
.លិចផ្លូវក្រាលក្រួសក្រហមចំនួន១ខ្សែមាន ប្រវែង១៥៦០០ម៉ែត្រ។
.ស្ពានបេតុងចំនួន ១១ កន្លែង ក្នុងនោះ ស្ពាន១កន្លែងត្រូវរងការខូចខាត។
.លូកាត់ផ្លូវ ចំនួន ១១កន្លែង
.អណ្តូងស្នប់ចំនួន៩៣អណ្តូង
.អណ្តូងលូចំនួន ៣៦៨អណ្តូង និង
.បង្គន់អនាម័យ ចំនួន ៤៨១ បង្គន់។
ដោយសារថាស្ថានភាពមិនប្រក្រតីយ៉ាងដូច្នេះ រដ្ឋបាលសាលាខេត្តរតនគិរីនៅថ្ងៃទី១៩ខែឆ្នាំដដែលនេះក៍បានចេញសេចក្តីប្រកាសស្តីពីការបិទការធ្វើចរាចរណ៍បណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៧៦ដែលតភ្ជាប់ពីខេត្តរតនគិរីឆ្ពោះ ទៅកាន់ខេត្តមណ្ឌលគិរីក្នុងចន្លោះគីឡូម៉ែត្រលេខ២៧២ និង ២៧៣ ចំងាយពីគល់ស្ពានស្រែពកប្រមាណជាង៣០០ម៉ែត្រស្ថិតក្នុងភូមិដីឡូត៌ ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី។
ដោយសារស្ថានភាពចំណុចនោះទឹកលិចហើយហូរជាខ្លាំង ដូច្នេះអាជ្ញាតម្រូវឲ្យបិទការធ្វើចរាចរណ៍រាល់យានយន្តដឹកទំនិញនិងដឹកអ្នកដំណើរគ្រប់ប្រភេទ ដើម្បីបញ្ចៀសគ្រោះមហន្តរាយផ្សេងៗ ជាពិសេសការខូចខាតផ្លូវជាតិជាដើម។
តែទោះជាយ៉ាងណានៅថ្ងៃទី១៩ខែឆ្នាំដដែលនេះគេសង្កេតឃើញអាជ្ញាធរខេត្តរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលដឹកនាំដោយ លោក គិតទ្រីអភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែមសំអឿន អភិបាលគណៈអភិបាលខេត្តរតនគិរី បានដុតដៃដុតជើង ពាំនាំយកអំណោយទៅប្រគល់ជូនផ្ទាល់ដៃដល់ប្រជាពលរដ្ឋនៅក្នុងស្រុកលំផាត់ដែលរងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ជាតម្រូវការប្រើប្រាស់ ដ៍ចាំបាច់បំផុតនោះរួមមាន៖
.អង្ករ មី ត្រីខ ទឹកត្រី ទឹកសុីអុីវ ទឹកបរិសុទ្ធ និងក្រណាត់តង់ជាដើម។
តាមការព្យាករណ៍នៃមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តរតនគិរីគិតត្រឹមថ្ងៃទី១៩តុលានេះ ទឹកទន្លេសេសាន ស្ថានីយ៍នៅឃុំកាចូនស្រុកវើនសៃ ម៉ោង១១ៈ៣០នាទីព្រឹក
+ទឹកទន្លេសេសានៈ
.កំពស់ទឹក៨.៣៧ ម៉ែត្រ ស្រកចុះ០.៥០ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន៨.៥០ម៉ែត្រ។
ស្ថានីយ៍ស្រុកលំផាត់
+ទឹកទន្លេស្រែពកៈ
.ម៉ោង០១.០០នាទីថ្ងៃត្រង់
.ទឹកមានកំពស់១៣.៨១ ម៉ែត្រ ទឹកឡើង ០.០១ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន១២.៥០ ម៉ែត្រ៕
រាយការណ៍ពីក្រុងបានលុង ខ្ញុំបាទ លី វណ្ណះ Pntv គេហទំព័រទូរទស្សន៍ព្រះនរាយណ៍

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com