ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ត្រឹមជាចៅអធិការវត្តមួយសោះ ក៏មានអ្នកធំលូកដៃ ធ្វើអោយការអនុវត្តន៍នៃសេចក្តីសម្រេចរបស់សម្តេចសង្ឃនាយក និងក្រសួងធម្មការ និង សាសនា រាំងស្ទះទៅមុខមិនរួច ?

* សម្តេច ព្រះពោធិវង្ស អំ លឹមហេង សម្តេចសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា មានថេរដីការថា : ទោះអាត្មាសុគតក៏មិននិរាករណ៍លិខិតបណ្តេញចេញនោះដែរ ។

រាជធានីភ្នំពេញ ៖ ដោយមិនមានការអនុវត្តន៍ទៅតាមសេចក្តីសម្រេចរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា លេខ ២០៨/១៩ សនកជ និងមានការឯកភាពស៊ីញ៉េ បោះត្រា ដោយរដ្ឋមន្រ្តីក្រសួងធម្មតា និង សាសនា ឯកឧត្តម ហ៊ឹម ឆែម ចុះថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៩ ។ ស្តីពីការបញ្ចប់មុខតំណែងភិក្ខុ សេង ថង ពីចីអធិការវត្តគោត្តមរង្សី ហៅវត្តគោកបញ្ជាន់ និង ធម្មធរអនុគណ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នោះមក ។ នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី ឃី ជឺ បានកាន់លិខិតទាំងឡាយ ដែលមានការប្រឡាក់ក្រឡាគ្នា ដើម្បីជំរុញទៅដល់ការអនុវត្តន៍ អោយកាន់តែច្បាស់លាស់ ។

លោកស្រីថា ដោយមិនមានចៅអធិការ និង គណៈកម្មការអាចារ្យថ្មី ធ្វើអោយវត្តមិនមានការរីកចម្រើន សូម្បីព្រះវិហារ ក៏កសាងមិនទៅមុខ ។ *សូមស្តាប់ការលើកឡើងរបស់លោកស្រី ឃី ជឺ ។

លោកស្រីថា នៅពេលលោកស្រី និងប្រជាពុទ្ធបរិស័ទ ជាច្រើននាក់បាននាំគ្នាទៅជួបសម្តេច ព្រះពោធិវង្ស អំ លឹមហេង សម្តេចសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា កាលពី ខែសីហា ឆ្នាំ២០២១ ដោយសម្តេចមានដីកាថា ទោះជាស្លាប់ក៏មិននិរាករណ៍ នូវលិខិតនោះដែរ ។ សូមស្តាប់ការរៀបរាប់របស់លោកស្រី****

ពាក់ព័ន្ធបញ្ហានេះ នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមការងារ យើងបានធ្វើការទំនាក់ទំនងទៅចៅអធិការវត្ត សេង ថង ដោយព្រះអង្គមិនមានការឆ្លើយតប ដោយគ្រាន់តែលឺសូរនៃសេចក្តីសម្រេចនោះ ព្រះអង្គក៏បិទទូរស័ទ ។

ដោយឡែក លោក ទេព គង្គារ ប្រធានធម្មការ និង សាសនា រាជធានីភ្នំពេញ បាននិយាយថា រឿងនេះថ្នាក់លើ សម្តេចសង្ឃ ទុកអោយចៅអធិការ គង់នៅវត្តនេះដដែល ។ ត្រង់សំណួរថា តើការនិរាករណ៍ រឺ ក៏មានសេចក្តីសម្រេចថ្មី តើលោកប្រធាន មានលិខិតបញ្ជាក់ទេ ។ លោកថា លោកមិនមានទេ ដោយលឺថា ថ្នាក់លើរបស់សង្ឃអោយរក្សានៅដដែល ។

គួររម្លឹក ពាក់ព័ន្ធបញ្ហានេះ សាលាគណរាជធានីភ្នំពេញ ដែលមានស៊ីញ៉េ និង បោះត្រា ដោយសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន កាលថ្ងៃទី២០ ពីខែមិនា ឆ្នាំ២០២០ លេខ ០២១ /២០ មគភព ។ដោយបានរាយការណ៍ទៅឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ថាបានដោះស្រាយបញ្ចប់អធិករណ៍ ។លិខិតនោះបានបញ្ចាក់ថា ក្រោយពីអធិករណ៍កើតឡើង និង ផ្អែកតាមសំណូមពររបស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សុំអោយសាលាគណរាជធានីភ្នំពេញ ពិនិត្យនឹងដោះស្រាយអធិករណ៍ វត្តគោត្តមរង្សី ហៅវត្តគោកបញ្ជាន់ឡើងវិញ ទើបនៅថ្ងៃទី១២ ខែគុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៤-០០រសៀល សាលាគណរាជធានីភ្នំពេញ បានបើកអង្គប្រជុំដើម្បីពិនិត្យ ដោះស្រាយឡើងវិញ ។ ការពិភាក្សាដោះស្រាយ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងស្ថាប័នពាក់ព័ន្ធ បានលើកឡើងលម្អិតគ្រប់បញ្ហា និង ទិដ្ឋភាពផ្សេងៗទៀតដែលអ្នកស្រី ឃី ជឺ បានចោទប្រកាន់ភិក្ខុ សេង ថង បានលក់ដីវត្ត ៧ គុណ១៥០ ម៉ែត្រ ។ ដោយមានទឡ្ហីករណ៍ច្បាស់លាស់ថា បទចោទលើភិក្ខុ សេង ថង ផ្ទូយពីការពិតទាំងអស់ ។ សរុបមក ភិក្ខុ សេង ថង ត្រូវបានអង្គប្រជុំរបស់សាលាគណរាជធានីភ្នំពេញប្រគល់តួនាទីជាចៅអធិការវត្តគោត្តមរង្សី ហៅវត្តគោកបញ្ជាន់ ។

បន្ទាប់ពីឃើញលិខិតនេះ ប្រជាពុទ្ធបរិស័ទក៏ប្តឹងជំទាស់លើលិខិតខាងលើ ទៅសាលាគណរាជធានីភ្នំពេញ ទើបនៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២១ សាលាគណរាជធានីភ្នំពេញក៏បានចេញលិខិតមួយទៀត លេខ ០២២/២០ មគភព ប្រគេន ទៅអភិបាលរាជធានីភ្នំពេញ ដោយបានបញ្ជាក់វិញថារឿងនេះ គណសង្ឃនាយក នឹងប្រគេនទៅអគ្គលេខាធិការដ្នានថេរសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយ ។

ប្រភពពីប្រជាពលរដ្ឋបាននិយាយថា ប្រហែលក្រុមមន្រ្តីឡេមឡឺម រួមទងភិក្ខុ សេង ថង ផង បានយកលិខិតលេខ ០២១/២០ របស់សាលាគណរាជធានីភ្នំពេញ ដែលថាភិក្ខុ សេង ថង នៅជាចៅអធិការដដែលនោះ មកបង្ហាញគេឯង ទើបធ្វើអោយមានការយល់ច្រលំ ថាតួនាទីរបស់ត្រូវបានប្រគល់អោយវិញហើយ ។ តែតាមពិត រឿងនេះមិនទាន់បញ្ចប់នៅឡើយទេ ( មើលលិខិតលេខ ០២២/២០ ទើបដឹង ) ។ ហើយចំណុចនេះសម្តេច អំ លឹមហេង បានបញ្ជាក់ហើយថា ទោះព្រះអង្គសុគតក៏មិននិរាករណ៍ លិខិតបណ្តេញចេញនោះដែរ ។

ប្រភពបានបង្ហើបថា ប្រហែលខ្លាចបែកធ្លាយនៃរឿងពុករលួយណាមួយបែកធ្លាយហើយ ទើបខំ ការពារលោកទុកមិនអោយទៅណា ពិសេសអាចពាក់ព័ន្ធការផ្គូរផ្គងស្រះព្រះទន្លេជាមួយឈ្មួញ ដែលលឺថា បានទទួលលុយកក់ពីគេហើយ តែមិនអាចធ្វើទៅកើត ដោយសារមានការតវ៉ា ?

**** ព័ត៌មានលំអិតសូមទាក់ទង ប្រជាពុទ្ធបរិស័ទ ទូរសព្ទលេខ 011 872 836 ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com