ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

បារីក្លែងក្លាយ៥៥៥ និងJET រត់ពន្ធតាមផ្លូវលេខ ៧៨.A ឆ្ពោះទៅច្រកទ្វារអូរយ៉ាដាវ ចូលក្រុមហ៊ុនកៅស៊ូ ៧៤ របស់វៀតណាម ដែលគ្រប់គ្រងដោយនគរ បាលប៉ុស្តិ៍៦០១ ភ្នំក្រហម។

ខេត្តរតនគិរី: ពលរដ្ឋបានឲ្យដឹងថា បារីម៉ាក៥៥៥ និងJET ត្រូវបានគេនាំចេញពីឃ្លាំងដែលមានទីតាំងនៅចំណុចក្បែរប៉ុស្តិ៍នគរបាលការពារព្រំដែនគោក៦០១ ចំណុះវរការពារព្រំដែនគោក៦២៣ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដូចព្យុះ ខណ:ដែលថៅកែបារីក្លែងក្លាយ ម៉ាក់៥៥៥ និងJET នេះ ត្រូវបានតុលាការសម្រេចឃុំ ខ្លួននៅឯទីក្រុងភ្នំពេញ។

តាមសេចក្ដីរាយការណ៍ថា បារីម៉ាកល្បីដែលសង្ស័យថាក្លែងក្លាយទាំងនោះត្រូវបានគេដឹកដោយរថយន្តកែច្នៃតាមកំណាត់ផ្លូវជាតិលេខ78.A ឆ្ពោះទៅច្រកទ្វារអូរ
យ៉ាដាវ ចូលក្រុមហ៊ុនកៅស៊ូ ៧៤ របស់វៀតណាម ដែលគ្រប់គ្រងដោយនគរ បាលប៉ុស្តិ៍៦០១ ភ្នំក្រហម។

ប្រភពបញ្ជាក់ថា ឃ្លាំងបារីនោះគ្រប់គ្រងដោយឈ្មោះកយ ជាមន្ត្រីនគរបាលការពារព្រំដែនគោកប៉ុស្តិ៍ឡុំ ជាប់ប៉ុស្តិ៍ ៦០១ ភ្នំក្រហម និងម្នាក់ទៀតឈ្មោះ ងួន សុវណ្ណា ហៅអូនធំ អតីតជាមេវរការពារព្រំដែនគោក៦២៣ ។

គួររម្លឹកថា ស្ថានភាពបែបនេះបានកើតឡើងបន្ទាប់ ពីឈ្មោះ ង៉ូវ ម៉ុក ជានាយិកាក្រុមហ៊ុន ហុងអ៊ិនធើណេសសិនណល (ហុង អន្តជាតិ)ត្រូវបានសាលាដំបូងធានីភ្នំពេញសម្រេចឃុំខ្លួនកាលពីថ្ងៃទី០៦ មករា ២០២២ បន្ទាប់ពីរកឃើញថា មានជាប់ពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយបារីម៉ាក JET និង៥៥៥ ក្លែងក្លាយ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com